Connect with us
Trulli

ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​បន្ត​កើន​ឡើង​ ​ខណៈ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ការពារ​

កម្ពុជា

ករណី​ឆ្លង​កូ​វី​ដ​-​១​៩​ ​បន្ត​កើន​ឡើង​ ​ខណៈ​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​ការពារ​

​គិត​ត្រឹម​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​ប្រទេស​កម្ពុជា​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​កំពុង​សម្រាក​ ​ព្យាបាល​ចំនួន​ ​១​១​៦​ ​នាក់​ ​ក្នុង​នោះ​ ​២​៥​ ​នាក់​ជា​ករណី​ឆ្លង​ថ្មី​ (​២​នាក់​ជា​អ្នកដំណើរ​ចូល​មក​ ​កម្ពុជា​ ​និង​អ្នក​ឆ្លង​បន្ត​នៅ​ក្នុង​ប្រទេស​ ​២​៣​ ​នាក់​ ​ជា​អ្នក​ឆ្លង​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​) ​។​

ដោយសារតែ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ ​បន្តបន្ទាប់​ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ ​។​

​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ ​បាន​ប្រកាស​ជាថ្មី​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំង​សាធារណៈ​ ​និង​ឯកជន​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ផ្អាក​ការសិក្សា​ជា​បណ្តោះអាសន្ន​រយៈពេល​ ​២​ ​ស​ប្តាហ៍​ដំបូង​ ​។​

​ដូចគ្នា​នេះ​ដែរ​ ​ក្រសួងការងារ​ក៏បាន​ប្រកាស​ឱ្យ​ផ្អាក​ដំណើរ​ការសិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ ​ជា​បណ្តោះអាសន្ន​រយៈពេល​ ​២​ ​ស​ប្តាហ៍​ដែរ​ ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​។​

​ដោយឡែក​ ​ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ K​T​V​ ​ក្លឹប​ក​ម្សាន្ត (ខា​រ៉ា​អូខេ​ ​រង្គសាល​ ​ឌី​ស្តូ​តែ​ក​ ​និង​បៀរ​ហ្គា​ឌិន​) ​ត្រូវ​បន្ត​ការ​ផ្អាក​សកម្មភាព​អាជីវកម្ម​ឱ្យ​បាន​ខ្ជាប់​ខ្លួន​រហូត​ ​ដល់​មានការ​សម្រេច​ ​និង​សេចក្ដីជូនដំណឹង​ថ្មី​ ​។​

​រដ្ឋាភិបាល​ក៏​សម្រេច​ឱ្យ​ដេញចេញ​ពី​កម្ពុជា​ ​និង​លែង​ឱ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​ចំពោះ​ជន​ ​បរទេស​ទាំងឡាយ​ណា​ដែលគេ​ច​វេះ​ ​និង​មិន​សហការ​ធ្វើ​ច​ត្តាឡី​ស័ក​នៅ​កម្ពុជា​ ​។​ ​ក្នុង​ពេល​ ​ជាមួយគ្នា​ ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​មិនព្រម​ចូលរួម​សហការ​ធ្វើ​ច​ត្តាឡី​ស័ក​ក៏​ត្រូវ​ប្រឈម​នឹង​ ​ផ្លូវច្បាប់​ផង​ដែរ​ ​។​

​ក្រសួងសុខាភិបាល​ ​និង​សាលា​រាជធានី​ភ្នំពេញ​ ​ក៏​ប្រកាស​អំពាវនាវ​ឲ្យ​អ្នក​រត់តាក់ស៊ី​ ​ម៉ូតូ​កង់​បី​ ​ដែល​ធ្លាប់​បាន​ដឹក​ភ្ញៀវ​នៅ​តាម​ ​២​៣​ ​ទីតាំង​ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​ទៅ​ធ្វើ​តេ​ស្ត​រក​ជំងឺ​កូ​វី​ដ​ ​។​

​ក្នុង​ពេល​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​បន្ត​កើន​ឡើង​ ​យុទ្ធនាការ​ចាក់​វ៉ា​ក់សំា​ង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​ ​ជា​ជំនួយ​របស់​ប្រទេស​ចិន​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​ ​ក៏​កំពុង​នៅ​បន្ត​ធ្វើ​ផង​ដែរ​ ​។​

​ក្រសួងសុខាភិបាល​ ​ប្រកាស​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​ក្រសួង​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​បាន​ ​៥​៨​៦​០​ ​នាក់​ ​ខណៈ​ដែល​ក្រសួង​ការពារ​ជាតិ​ ​ក៏បាន​ចាក់​វ៉ា​ក់

​សាំង​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ចំនួន​ ​៣​១​,​៥​១​៩​ ​នាក់​រួចហើយ​ដែរ​ ​។​

​ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា​ ​ទីតាំង​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​ពង្រីក​ទៅ​ ​កាន់​រាជធានី​-​ខេត្ត​ ​ចំនួន​ ​១​០​ ​ហើយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដែល​រួម​មាននៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​ឧត្តរមានជ័យ​ ​ខេត្ត​ប៉ៃលិន​ ​ខេត្ត​កោះ​កុង​ ​ខេត្ត​ព្រះ​ ​សី​ហ​នុ ​ខេត្ត​ស្វាយរៀង​ ​ខេត្ត​ពោធិ៍សាត់​ ​និង​ខេត្ត​កែប​ ​៕​

 

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top