Connect with us
Trulli

សាលាដំបូង​លើកពេល​សវនាការ​រហូតដល់​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​ធូរស្រាល​

កម្ពុជា

សាលាដំបូង​លើកពេល​សវនាការ​រហូតដល់​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​ធូរស្រាល​

​សាលាដំបូង​ ​និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ប្រកាស​នៅ​ថ្ងៃ​ទី​២​៣​ ​ខែកុម្ភៈ​ ​ថា​ ​នឹង​លើកពេល​សវនាការ​ដែល​បាន​គ្រោងទុក​នៅចន្លោះ​ពេល​ពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​ដល់​ថ្ងៃ​ទី​១​២​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​ទៅ​ពេលក្រោយ​វិញ​ ​។​

សាលាដំបូង​ ​និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​ ​ថា​ ​ការ​ផ្អាក​នេះ​ ​ផ្អែកលើ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំ​ងីកូ​វី​ដ​-​១​៩​ ​ក្នុង​សហគមន៍​ ​។​

​សាលាដំបូង​ ​និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បញ្ជាក់​បន្ថែម​ថា​ ​នឹង​កំណត់​កម្មវិធី​ ​សវនាការ​ឡើងវិញ​នៅ​ពេល​ការ​រាលដាល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​បាន​ធូរស្រាល​ ​។​ ​ដោយឡែក​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចាំបាច់​មួយ​ចំនួន​ ​សាលាដំបូង​ ​ស្នើ​ចៅក្រម​ពិនិត្យ​ ​និង​ ​ចាត់ការ​ទៅតាម​ការ​ជាក់ស្តែង​ ​យោង​តាម​ករណី​នីមួយៗ​ដោយ​គោរព​តាម​វិធានការ​ណែនាំ​ ​របស់​​​ក្រសួងសុខាភិបាល​ ​និង​កាត់បន្ថយ​ការ​ប្រមូលផ្តុំ​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top