Connect with us
Trulli

អាមេរិក​រិះគន់​ម៉ាឡេស៊ី​ ​ចំពោះ​ការ​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​មី​យ៉ា​ន​ម៉ា​ ​ទៅ​ស្រុក​វិញ​

តំបន់&អន្តរជាតិ

អាមេរិក​រិះគន់​ម៉ាឡេស៊ី​ ​ចំពោះ​ការ​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​មី​យ៉ា​ន​ម៉ា​ ​ទៅ​ស្រុក​វិញ​

​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​បាន​ចេញមុខ​រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ ​ដែល​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​បាន​សម្រេច​ចិត្ត​ចាប់​បញ្ជូន​ខ្លួន​ជន​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា​ជាង​ ​១​០​០​០​ (​១​០​៨​៦​) ​នាក់​ទៅកាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ​ក្នុងពេលដែល​របប​យោធា​កំពុង​ក្តោប​ ​ក្តាប់​អំណាច​នៅ​ក្នុង​ប្រទេស​ ​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​A​F​P​ ​។​

FILE PHOTO: U.S. State Department Spokesman Ned Price speaks to reporters during a news briefing at the State Department in Washington, U.S., February 17, 2021. REUTERS/Kevin Lamarque/Pool/File Photo

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ​លោក​ ​ណែ​ដ​ ​ប្រាយ​ (N​e​d​ ​Price​) ​បាន​ថ្លែង​ថា​ ​យោធា​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​មាន​ប្រវត្តិ​ជាយូរមកហើយ​ ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ ​ប្រឆាំង​នឹង​សមាជិក​នៃ​ក្រុម​សាសនា​ ​និង​ជនជាតិ​ភាគតិច​នៅ​ក្នុង​ប្រទេស​ ​។​ ​លោក​បន្ត​ថា​ ​បើ​ទោះ​ជា​បែប​នេះ​ក្តី​ ​ប្រទេស​ម៉ាឡេស៊ី​នៅតែ​ចាប់​បញ្ជូន​ខ្លួន​ពួកគេ​ត្រឡប់ទៅវិញ​ ​ទាំង​ដែល​ ​ដឹង​ថា​ ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កំពុងតែ​វឹកវរ​ខ្លាំង​ ​។​

​លោក​បញ្ជាក់​ថា​ ​៖​ ​«​យើង​បន្ត​ជំរុញ​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​ដែល​គិតគូរ​អំពី​ការបញ្ជូន​ជន​ ​ចំណាកស្រុក​ ​ត្រឡប់ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ​ ​សូម​បញ្ឈប់​ការ​ធ្វើ​មាតុភូមិនិវត្តន៍​អ្នក​ទាំងនោះ​ ​សិន​ ​រហូតដល់​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ (UN​H​CR) ​អាច​វាយ​តម្លៃ​ថា​ ​តើ​ជន​ចំណាកស្រុក​ទាំងនេះ​មានការ​ការពារ​អ្វីខ្លះ​ជាមុន​សិន​ ​»​។​

​ចំណែក​ពី​ខាង​ផ្ទៃក្នុង​របស់​ម៉ាឡេស៊ី​វិញ​ ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​របស់​ខ្លួន​ ​តំណាង​រា​ស្រ្ត ​មកពី​បក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​ចំនួន​ ​៤​ ​រូប​ ​បាន​ថ្កោលទោស​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ ​ម៉ាឡេស៊ី​នៅ​ពេលនេះ​ ​ដោយ​ចាត់ទុកថា​ជា​ទង្វើ​អមនុស្សធម៌​ ​។​

​ពួកគេ​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​ថា​ ​៖​ ​«​ទង្វើ​នេះ​ ​គឺជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​រដ្ឋាភិបាល​ម៉ាឡេស៊ី​មិន​គោរព​តាម​នីតិវិធី​របស់​តុលាការ​ដែល​កំពុង​បន្ត​ ​ហើយ​បាន​ធ្វើ​ឱ្យ ​ប្រទេស​ម៉ាឡេស៊ី​ ​ស្ថិតនៅ​ក្នុង​ស្ថានភាព​អាក្រក់​នៅចំពោះមុខ​ការរំលោភ​សិទ្ធិមនុស្ស​»​ ​។​

​គួរ​បញ្ជាក់​ថា​ ​តុលាការ​នៅ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ​បាន​ចេញ​សេចក្តី​សម្រេច​មិន​អនុញ្ញាត​ឱ្យ​មានការ​ចាប់​បញ្ជូន​ខ្លួន​ជន​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា​នៅឡើយ​ទេ​ ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​បាន​រាយការណ៍​ថា​ ​ក្នុងចំណោម​ជន​ចំណាកស្រុក​មី​យ៉ា​ន់​ម៉ា​ទាំងនោះ​ ​ក៏មាន​អ្នកសុំ​សិទ្ធិជ្រកកោន​ផង​ដែរ​ ​។​ ​នេះ​បើ​តាម​ព័ត៌មាន​ដែល​ ​A​F​P​ ​ទទួល​បាន​ពី​សកម្មជន​ ​ការពារ​សិទ្ធិមនុស្ស​ ​។​ ​ជន​ចំណាកស្រុក​ទាំងអស់​នោះ​ត្រូវ​បាន​នាវា​យោធា​របស់​មី​យ៉ា​ន់​ម៉ា​ចូល​មក​ដឹក​ដល់​ប្រទេស​ម៉ាឡេស៊ី​តែម្តង​ ​។​

​ប៉ុន្តែ​ ​អាជ្ញាធរ​ម៉ាឡេស៊ី​ ​និយាយ​ថា​ ​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅវិញ​នោះ​ ​គ្មាន​ឡើយ​ជនជាតិ​រ៉ូ​ហី​ង​យ៉ា​ ​និង​អ្នក​ស្វែងរក​សិទ្ធិជ្រកកោន​ ​។​ ​អាជ្ញាធរ​បញ្ជាក់​ថា​ ​អ្នក​ត្រូវ​បាន​បញ្ជូន​ខ្លួន​សុទ្ធតែ​យល់ព្រម​ត្រឡប់ទៅវិញ​ ​ដោយ​ស្ម័គ្រចិត្ត​ ​គ្មាន​ការ​បង្ខិតបង្ខំ​នោះ​ឡើយ​ ​។​

​ទោះជាយ៉ាងណា​ ​អ្នកការពារ​សិទ្ធិមនុស្ស​នៅតែ​មានមន្ទិល​អំពី​ការ​អះអាង​របស់​អាជ្ញាធរ​ម៉ា​ឡេ​ ​ស៊ី​ ​ដោយសារតែ​គ្មាន​ភាគី​ណាមួយ​ ​រួម​ទាំង​អង្គការសហប្រជាជាតិ​ផង​ដែរ​ ​អាច​បញ្ជាក់​បាន​ថា​ ​តើ​មាន​ ​ឬ​គ្មាន​ជន​ស្វែងរក​សិទ្ធិជ្រកកោន​នយោបាយ​នៅ​ក្នុង​នោះ​ ? ​ប៉ុន្តែ​អ្នកការពារ​សិទ្ធិ​ ​មនុស្ស​ជឿជាក់​ថា​នៅក្នុងចំណោម​ជន​ចំណាកស្រុក​ទាំងនោះ​មាន​ជនជាតិ​ឈិន​ (​Chin​) ​ដែល​ជា​អ្នក​កាន់​គ្រឹ​ស្ត​សាសនា​ ​និង​ជនជាតិ​ភាគតិច​មកពី​រដ្ឋ​កា​ឈិន​ (K​a​chin​) ​និង​រដ្ឋ​សាន​ (S​h​an​) ​ដែល​ជា​តំបន់​ធ្លាប់​មាន​ជម្លោះ​ជា​មូ​យ​ពួក​យោធា​ផង​ដែរ​ ​៕

 

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top