Connect with us
Trulli

លោក​ ​ហ៊ុន​ ​សែន​ ​និង​ភរិយា​ ​បាន​ចាក់​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​រួចហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​៤​ ​ខែ​មីនា​

កម្ពុជា

លោក​ ​ហ៊ុន​ ​សែន​ ​និង​ភរិយា​ ​បាន​ចាក់​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​រួចហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​៤​ ​ខែ​មីនា​

​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​និង​ភរិយា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​បាន​ទៅ​ទ​ទូល​ការ​ចាក់​វ៉ា​ក់ ​សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឈ្មោះ​ ​As​t​r​a​ ​Z​e​n​e​ca​ ​នៅ​មន្ទីរពេទ្យ​ ​កាល់​ម៉ែត្រ​ ​រួចហើយ​ ​ក្រោយ​ពី​ ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​ ​កាលពី​ថ្ងៃល្ងាច​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ដែល​ជា​ ​ជំនួយ​របស់​អង្គការសហប្រជាជាតិ​តាមរយៈ​យន្ត​ការ​ ​CO​V​A​X ​។​

​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​នៅ​ក្នុង​តំបន់​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​តាម​យន្ត​ការ​ ​CO​V​A​X ​ដែល​យន្ត​ការ​នេះ​ទើបបាន​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​ចំនួន​ ​៣​ ​ប៉ុណ្ណោះ​ ​ក្នុងចំណោម​ប្រទេស​ទាំង​ ​១​៤​៣​ ​ដែល​ស្ថិតនៅ​ក្នុង​បញ្ជី​នៃ​យន្ត​ការ​អន្តរជាតិ​នេះ​ ​។​ ​ប្រទេស​ពីរ​ ​ផ្សេងទៀត​ដែល​ទ​ទូល​បាន​វ៉ាក់សាំង​តាម​យន្ត​ការ​នេះ​មុន​កម្ពុជា​ ​គឺ​ប្រទេស​ហ្កា​ណា​ (​G​h​an​a​) ​និង​កូ​ឌី​វ័​រ​ (​Ivory​ ​Coast​) ​នៅ​ក្នុង​ទ្វីប​អា​ហ្រិ​ក​ ​។​

​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ ​តាម​គម្រោង​របស់​កូ​វ៉ា​ក់ ​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​២​០​% ​នៃ​ប្រជាជន​ចំនួន​ ​១​៦​ ​លាន​នាក់​ ​ដែល​ស្មើនឹង​ ​៣​ ​លាន​ ​២​ ​សែន​ ​នាក់​ ​ឬ​ស្មើនឹង​វ៉ាក់សាំង​ចំនួន​ ​៦​ ​លាន​ ​៤​ ​សែន​ ដូ​ស​ ​។​ ​វ៉ាក់សាំង​ឈ្មោះ​ ​As​t​r​a​ ​Z​e​n​e​ca​ ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា​ចំនួន​ ​៣​២​៤​.​០​០​០​ ដូ​ស​ ​ដែល​កម្ពុជា​ទើប​ទទួល​បាន​ ​គឺ​ស្ថិត​ក្នុងចំណោម​វ៉ាក់សាំង​ ​១​.​១​០​៤​.​០​០​០​ ដូ​ស​ ​ដែល​កម្ពុជា​ត្រូវ​ទទួល​បាន​ក្នុង​ឆមាស​ទី​ ​១​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​ជា​ជំនួយ​បឋម​ផ្តល់​ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (​CO​V​A​X ​Facility​) ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ឈ្មោះ​ ​Sin​o​p​harm​ ​ចំនួន​ ​៦​០​ ​ម៉ឺន​ដូ​ស​ដល់​ប្រទេស​កម្ពុជា​ ​។​ ​ប៉ុន្តែ​វ៉ាក់សាំង​ ​Sin​o​p​harm​ ​ដែល​កម្ពុជា​ទទួល​បាន​ពី​ចិន​ ​ត្រូវ​បាន​ភាគី​ចិន​ ​និង​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​ថា​ ​សម្រាប់​ចាក់​តែ​ទៅលើ​ ​មនុស្ស​ដែល​មាន​អាយុ​ចាប់ពី​ ​១​៨​ ​ដល់​ ​៥​៩​ ​ឆ្នាំ​ប៉ុណ្ណោះ​ ​។​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ថា​ ​លោក​មិន​អាច​ទៅ​ទទួល​វ៉ាក់សាំង​ ​Sin​o​p​harm​ ​បានទេ​ ​ដោយសារ​លោក​​​មាន​ ​អាយុ​លើស​ពី​ ​៥​៩​ ​ឆ្នាំ​ ​។​

​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​លោក​ ​ទៀ​ ​បាញ់​ ​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ថា​ ​វ៉ាក់សាំង​ ​Sin​o​p​harm​ ​របស់​ចិន​ចំនួន​ ​៤​០​ ​ម៉ឺន​ដូ​ស​បន្ថែម​ទៀត​ដែល​ទីក្រុង​ប៉េកាំង​សន្យា​ផ្តល់​ ​ដល់​កម្ពុជា​ ​នឹង​មកដល់​កម្ពុជា​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ ​៕​

 

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top