Connect with us
Trulli

កម្ពុជា​មាន​អ្នក​ស្លាប់​លើក​ទី​ ​១​ ​ដោយសារ​កូ​វី​ដ​-​១​៩​

កម្ពុជា

កម្ពុជា​មាន​អ្នក​ស្លាប់​លើក​ទី​ ​១​ ​ដោយសារ​កូ​វី​ដ​-​១​៩​

​កម្ពុជា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​លើក​ទី​១​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​ ​បញ្ជាក់​ថា​ ​នៅ​វេលា​ម៉ោង​ ​១​០​:​៤​០​ ​នាទី​ព្រឹក​ ​មាន​បុរស​ជន​ជាតិខ្មែរ​ ​១​នាក់​ ​អាយុ​ ​៥​០​ឆ្នាំ​ ​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​ដែល​ជា​ករណី​ស្លាប់​លើក​ទី​១​ ​នៅ​កម្ពុជា​ ​។​

​ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា​ ​សព​មាន​ទីលំនៅ​នៅ​សង្កាត់​ចាក់​អង្រែ​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ ​ភ្នំពេញ​ ​ជា​អ្នក​បើកបរ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ ​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​ ​សព​នេះ​ត្រូវ​បាន​រក​ឃើញ​មាន​ឆ្លង​វី​រុ​ស​កូ​វី​ដ​-​១​៩​ ​នៅ​ថ្ងៃ​ទី​ ​២​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​។​

​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​នេះ​ ​ក្រសួងសុខាភិបាល​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​៣​៩​ ​ករណី​បន្ថែម​ទៀត​ដែល​សុទ្ធសឹងតែ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​

​បើ​តាម​ក្រសួងសុខាភិបាល​ ​គិត​ត្រឹម​ម៉ោង​ ​៧​ ​ព្រឹក​ ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​នេះ​ ​មាន​អ្នកជំងឺ​សរុប​ ​ចំ​នូន​ ​៥​៦​៥​ ​នាក់​កំពុង​សម្រាក​ព្យាបាល​ ​៕​

 

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top