Connect with us
Trulli

របប​យោធា​មី​យ៉ា​ន់​ម៉ា​ព្រមាន​បាញ់​បាតុករ​ចំក្បាល​

តំបន់&អន្តរជាតិ

របប​យោធា​មី​យ៉ា​ន់​ម៉ា​ព្រមាន​បាញ់​បាតុករ​ចំក្បាល​

​របប​សឹក​យោធា​មី​យ៉ា​ន់​មានបាន​ព្រមាន​បាតុករ​ថា​អាច​មានគ្រោះថ្នាក់​ដោយសារ​ការ​បាញ់​ចំ​ ​ក្បាល​ ​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​និង​ត្រូវ​បាន​ផ្សាយ​បន្ត​ ​ដោយសារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​យប់​ថ្ងៃ​ទី​២​៦​ ​ខែ​មីនា​ ​។​

​ការប្រកាស​គំរាម​របស់​របប​យោធា​ ស្រប​ពេល ​ដែល​សកម្មជន​ប្រឆាំង​រដ្ឋប្រហារ​មី​យ៉ា​ន់​ម៉ា​អំពាវ​ ​នា​វ​ឱ្យ​មានការ​បង្ហាញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ទៅ​នឹង​ទិវា​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​ ​មី​យ៉ា​ន់​ម៉ា​ ​ដែល​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ ​ទី​២​៧​ ​ខែ​មីនា​ ​។​

​ព័ត៌មាន​ផ្សព្វផ្សាយ​ នៅ​លើ​បណ្តាញ​សារ​ព័ត៌មាន​ ​M​R​T​V​ ​របស់​មី​យ៉ា​ន់​ម៉ា​ ​ដែល​និយាយ​ ​សំដៅ​ផ្ទាល់​ដល់​អ្នក​តវ៉ា​បញ្ជាក់​ថា​ ​«​អ្នកឯង​គួរ​រៀនសូត្រ​…​ថា​អ្នក​អាច​ឋិតនៅ​ក្នុង​គ្រោះ​ថា្នក់ ​ដោយសារ​ការ​បាញ់​ចំក្បាល​ ​ឬ​ខ្នង​»​ ​។​

​បើ​តាម​សមាគម​ផ្តល់​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​ (​A​A​P​P​) ​មាន​មនុស្ស​ប្រ​ ​មា​ណ​ ​៣​២​០​ ​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ការ​ប​ង្រ្កា​ប​របស់​របប​សឹក​យោធា​ ​ចាប់​តាំ​ពី​មាន​ ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​សមាគម​នេះ​អះអាង​ថា​ ​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងអស់​នេះ​ ​២​៥​ ​ភាគរយ​នៃ​ពួកគេ​បាន​ស្លាប់​ ​ដោយសារ​ការ​បាញ់​នៅត្រង់​ក្បាល​ ​ដែល​ធ្វើ​ឱ្យ​មាន​ការសង្ស័យ​ថា​ ​ពួកគេ​ត្រូវ​បាន​របប​យោធា​ ​កំណត់​គោលដៅ​សម្លាប់​ដោយចេតនា​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top