Connect with us
Trulli

​ស្ថានទូត​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​ចក្រភពអង់គ្លេស​ ​ថ្កោលទោស​របប​យោធា​ដែល​បាញ់សម្លាប់​មនុស្ស​ប្រមាណ​ ​៩​០​ ​នាក់​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​

តំបន់&អន្តរជាតិ

​ស្ថានទូត​អាមេរិក​ ​សហភាព​អឺរ៉ុប​ ​ចក្រភពអង់គ្លេស​ ​ថ្កោលទោស​របប​យោធា​ដែល​បាញ់សម្លាប់​មនុស្ស​ប្រមាណ​ ​៩​០​ ​នាក់​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​មីនា​

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ​បាន​ថ្កោលទោស​របប​យោធា ​ចំពោះ​ការ​ ​បាញ់សម្លាប់​ជនស៊ីវិល​នៅ​ថ្ងៃសៅរ៍​ ​ទី​២​៧​ ​ខែ​មីនា​ ​ចំ​ថ្ងៃ​ដែល​របប​យោធា​ប្រារព្ធ​ទិវា​កងទ័ព​ ​។​ ​នេះ​បើ​តាម​ផ្សាយ​របស់​សារ​ព័ត៌មាន​ CN​A​ ​។​

​ស្ថានទូត​អាមេរិក​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ដែល​បង្ហោះ​នៅ​លើ​ ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា​ ​កងកម្លាំង​ប្រដាប់​អាវុធ​មី​យ៉ា​ន់​ម៉ា​កំពុងតែ​បាញ់សម្លាប់​ជនស៊ីវិល​ ​ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ​ ​បើ​ទោះ​ជារបប​យោធា​បាន​ស្បថ​ថា​ពួកគេ​មិន​បាញ់សម្លាប់​ ​កុមារ​នោះ​ឡើយ​ ​។​

​ស្ថានទូត​អាមេរិក​បញ្ជាក់​ថា​ ​សកម្មភាព​របស់​សមត្ថកិច្ច​មី​យ៉ា​ន់​ម៉ា​មិនមែន​ជា​សកម្មភាព​របស់​ ​កងទ័ព​ ​ឬ​កងកម្លាំង​ប៉ូលីស​ដែល​មាន​វិជ្ចា​ជីវៈ​នោះ​ទេ​ ​។​

​បើ​តាម​សេចក្តីរាយការណ៍​នានា​ ​និង​សាក្សី​ ​មាន​មនុស្ស​យ៉ាងហោចណាស់​ក៏​ ​៩​០​ ​នាក់​ដែរ​ត្រូវ​ ​បាន​សមត្ថកិច្ច​បាញ់សម្លាប់​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​មិនធ្លាប់​មាន​តាំងពី​មាន​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​ ​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​ក្រៅពី​ស្ថានទូត​អាមេរិក​ ​ស្ថានទូត​សហភាព​អឺរ៉ុប​ ​និង​ស្ថានទូត​ចក្រភពអង់គ្លេស​ប្រចាំ​នៅ​ ​មី​យ៉ា​ន់​ម៉ា​ ​ក៏បាន​ថ្កោលទោស​ការ​បាញ់សម្លាប់​ជនស៊ីវិល​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​ ​។​

​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​មី​យ៉ា​ន់​ម៉ា​បាន​ធ្វើការ​កត់​សម្គាល់​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ ​ដោយ​ចាត់​ទុក​ទិវា​កងទ័ព​មី​យ៉ា​ន់​ម៉ា​លើក​ទី​ ​៧​៦​ ​គឺជា​ថ្ងៃ​នៃ​ភេរវកម្ម​ ​និង​ភាព​អាម៉ាស់​ ​និង​ថា​ ​ការ​សម្លាប់​ជនស៊ីវិល​គ្មាន​អាវុធ​ ​រួម​ទាំង​កុមារ​ផង​នោះ​ ​គឺជា​សកម្មភាព​ដែល​មិន​អាច​ប្រកែក​ ​បាន​ ​។​

​ចំណែក​ចក្រភពអង់គ្លេស​ដែល​ជា​អតីត​ប្រទេស​អាណានិគម​របស់​មី​យ៉ា​ន់​ម៉ា​ ​ឬ​ភូមា​ ​បាន​និយាយ​ថា​កងកម្លាំង​សន្តិសុខ​របស់​មី​យ៉ា​ន់​ម៉ា​បាន​ធ្វើ​ឱ្យ​អាម៉ាស់មុខ​ដោយ​ការ​បាញ់​ ​សម្លាប់​ជនស៊ីវិល​ដែល​គ្មាន​អាវុធ​ ​។​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top