Connect with us
Trulli

រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា​ ​ចង់​ឱ្យ​អា​ស៊ាន​ហៅ​ខ្លួន​ចូលរួម​ប្រជុំ​ដោះស្រាយ​វិបត្តិ​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា​ ​ចង់​ឱ្យ​អា​ស៊ាន​ហៅ​ខ្លួន​ចូលរួម​ប្រជុំ​ដោះស្រាយ​វិបត្តិ​មី​យ៉ា​ន់​ម៉ា​

​រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដោយក្រុម​អ្នកនយោបាយ​គាំទ្រ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ចង់​ឱ្យ​សមាគម​អា​ស៊ាន​អញ្ជើញ​ខ្លួន​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ ហ្សា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដើម្បី​ដោះស្រាយបញ្ហា​វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់ ​ម៉ា​ ​។​

People march in support of the National Unity Government in Dawei, Myanmar April 18, 2021, in this still image taken from a video. DAWEI WATCH via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MYANMAR OUT. NO COMMERCIAL OR EDITORIAL SALES IN MYANMA MANDATORY CREDIT

​ការ​ស្នើ​របស់​រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា​នេះ​ ​ក្រោយ​ពី​មានការ​បញ្ជាក់​ថា​ ​មេដឹកនាំ​របប​ ​យោធា​មី​យ៉ា​ន់​ម៉ា​ ​ឧត្តមសេនីយ៍​ ​មីន​ អ៊ួ​ង​ ​លាំង​ (​M​in​ ​A​un​g​ ​H​lain​g​) ​ក៏​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​ ​ប្រជុំ​អា​ស៊ាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​ចាត់ទុកថា​ជា​ដំណើរ​ទៅក្រៅ​ប្រទេស​ជា​ផ្លូវការ​របស់​លោក​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​មក​ ​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​នៃ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាស​ថា​ ​លោក​ក៏​នឹង​ទៅ​ចូលរួម​កិច្ច​ ​ប្រជុំ​អា​ស៊ាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ​ដែរ​ ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​បាន​ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ថា​ ​រដ្ឋាភិបាល​ស្រមោល​ ​មី​យ៉ា​ន់​ម៉ា​ ​បាន​ទទូច​ឱ្យ​មេដឹកនាំ​របស់​អា​ស៊ាន​ផ្តល់​កៅអី​មួយ​កន្លែង​ឱ្យ​ខ្លួន​ដើម្បី​ចូលរួម​កិច្ច​ ​ប្រជុំ​អំពី​វិបត្តិ​មី​យ៉ា​ន់​ម៉ា​ ​និង​បាន​ទទូច​ឱ្យ​មេដឹកនាំ​អា​ស៊ាន​កុំ​ទទួលស្គាល់​របប​យោធា​ដែល​បាន​ ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​ថា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​មី​យ៉ា​ន់​ម៉ា​ ​។​

​មិនទាន់​ឃើញ​មានការ​ឆ្លើយតប​បែប​ណា​របស់​អា​ស៊ាន​ចំពោះ​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា​នៅ​ពេលនេះ​នៅឡើយ​ទេ​ ​។​

​ប៉ុន្តែ​ការ​អញ្ជើញ​របស់​អា​ស៊ាន​ឱ្យ​ឧត្តមសេនីយ៍​ ​មីន​ ​អ៊ុង​ ​លាំង​ ​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ ​របស់​អា​ស៊ាន​ ​មិន​ត្រូវ​ទទួល​បានការ​ពេញចិត្ត​ពីសំណាក់​សកម្មជន​ដែល​ប្រឆាំង​របប​យោធា​ ​នៅ​មី​យ៉ា​ន់​ម៉ា​ឡើយ​ ​។​ ​ពួកគេ​តែង​អំពាវនាវ​កុំ​ឱ្យ​រដ្ឋាភិបាល​បរទេស​ទទួលស្គាល់​របប​យោធា​ ​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​មី​យ៉ា​ន់​ម៉ា​ ​។​

​ចាប់តាំង​ពី​មាន​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​បាន​បាញ់សម្លាប់​ ​អ្នក​តវ៉ា​ខ្លួន​ប្រមាណ​ ​៧​៣​០​ ​នាក់​ហើយ​ ​។​ ​នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​ផ្តល់​ជំនួយ​ ​សម្រាប់​អ្នកទោស​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​ ​។​

​រដ្ឋាភិបាល​ស្រមោល​មី​យ៉ា​ន់​ម៉ា​ ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​មេសា​ ​ភាគច្រើន​ ​ដោយ​តំណាង​រា​ស្រ្ត​នៃ​គណ​បក្សសម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ដែល​ត្រូវ​បាន​របប​យោធា​ដកចេញ​ពី​តំណែង​ចាប់តាំង​ពី​រដ្ឋប្រហារ​ ​។​

​រដ្ឋាភិបាល​ស្រមោល​នេះ​ ​ត្រូវ​បាន​គេ​ដាក់ឈ្មោះ​ថា​ ​«​រដ្ឋាភិបាល​ឯកភាពជាតិ​»​ ​«​National​ ​Unity​ ​Government​»​ ​។​

​លោក​ ម៉ូ ហ្សា​វ​ ​អូ​ (​M​o​e​ ​Z​a​w​ Oo) ​អនុ​រដ្ឋ​ម​ន្រ្តី​កិច្ចការ​បរទេស​នៃ​រដ្ឋាភិបាល​ឯកភាពជាតិ​នេះ​ ​និយាយ​ថា​ ​អា​ស៊ាន​មិនបាន​ទាក់ទង​ទៅ​ពួកគេ​អំពី​រឿង​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នោះ​ ​ឡើយ​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ថ្លែង​ថា​ ​«​ប្រសិនបើ​អា​ស៊ាន​ចង់​ជួយ​ដោះស្រាយ​ស្ថានការណ៍​ ​មី​យ៉ា​ន់​ម៉ា​ ​ពួកគេ​នឹង​មិន​ទទួល​បានអ្វី​ទាំងអស់​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ ​និង​ការ​ ​ចរចា​ជាមួយ​រដ្ឋាភិបាល​ឯកភាពជាតិ​ ​ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​ ​និង​មាន​ភាព​ ​ស្រប​ច្បាប់​ពេញលេញ​»​ ​។​

​លោក​បន្ត​ថា​ ​«​វា​សំខាន់​ណាស់​ដែល​ក្រុមប្រឹក្សា​យោធា​ (​ដែល​ជារបប​យោធា​បច្ចុប្បន្ន​) ​នេះ​មិន​ ​ត្រូវ​បាន​ទទួលស្គាល់​ ​។​ ​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន​»​ ​៕​

 

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top