Connect with us
Trulli

លោក​ ​Bide​n ​និង​អ្នកស្រី​ ​H​arris​ ​សាទរ​ដីកា​កាត់ទោស​ប៉ូលីស​ស្បែក​ស​ ដែល​បានសង្កត់ក​សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​

តំបន់&អន្តរជាតិ

លោក​ ​Bide​n ​និង​អ្នកស្រី​ ​H​arris​ ​សាទរ​ដីកា​កាត់ទោស​ប៉ូលីស​ស្បែក​ស​ ដែល​បានសង្កត់ក​សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​

​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ (Jo​e​ ​Bide​n) ​និង​អនុ​ប្រធានាធិបតី​របស់​លោក​គឺ​អ្នកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ (​Kam​a​l​a​ ​H​arris​) ​បាន​ចេញមុខ​ថ្លែង​គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​ ​គណៈវិនិច្ឆ័យ​អាមេរិក​លើ​លោក​ ​ឌី​រេ​ក​ ឆួ​វី​ន​ ​D​ere​k C​h​a​u​v​in​ ​ដែល​ត្រូវ​បាន​កាត់ទោស​ ​ក្នុង​បទ​មនុស្សឃាត​ទៅលើ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ឈ្មោះ​ ​ច​ច​ ហ្ល​យ​ (​G​e​or​g​e​ ​F​l​o​y​d​) ​។​

People hold placards with paintings of George Floyd, Daunte Wright and Philando Castile after the verdict in the trial of former Minneapolis police officer Derek Chauvin in Minneapolis, Minnesota, U.S., April 20, 2021. © REUTERS/Carlos Barria

People hold placards with paintings of George Floyd, Daunte Wright and Philando Castile after the verdict in the trial of former Minneapolis police officer Derek Chauvin in Minneapolis, Minnesota, U.S., April 20, 2021. © REUTERS/Carlos Barria

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ផ្សាយ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មេសា​ ​ដោយ​បាន​ស្រង់​សម្តី​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ដែល​បាន​ចាត់​ទុក​សេចក្តី​សម្រេច​របស់​គណៈវិនិច្ឆ័យ​នៅ​ពេលនេះ​ ​ថា​ជា​ ​ជំហាន​ដ៏​ធំ​ឆ្ពោះទៅ​រក​យុត្តិធម៌​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​។​

​គួរ​រម្លឹក​ថា​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​២​០​ ​លោក​ ​D​ere​k C​h​a​u​v​in​ ​ដែល​ជា​ប៉ូលីស​ស្បែក​ ​ស​ ​នៅ​ទី​ ​ក្រុង​ ​M​inn​e​a​p​o​l​i​s ​រដ្ឋ​ ​M​inn​e​sot​a​ ​សហរដ្ឋអាមេរិក​ ​បាន​យក​ជង្គង់​សង្កត់​ ​ក​ ​ជនជាតិ​ ​អាមេរិក​ស្បែក​ខ្មៅ​ឈ្មោះ​ ​G​e​or​g​e​ ​F​l​o​y​d​ ​ជាង​ ​៩​ ​នាទី​ ​នៅ​ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​មួយ​ ​ដែល​បាន​បណ្តាល​ឱ្យ ​លោក​ ​G​e​or​g​e​ ​F​l​o​y​d​ ​ដាច់ដង្ហើម​ស្លាប់​ ​។​

​ក្រោយ​ហេតុការណ៍​នេះ​ ​បាតុកម្ម​ប្រឆាំង​នឹង​ភាពឃោរឃៅ​របស់​លោក​ ​D​ere​k C​h​a​u​v​in​ ​បាន​កើតឡើង​នៅ​តាម​ទីកន្លែង​ជាច្រើន​នៅ​អាមេរិក​ ​និង​នៅ​លើ​ពិភពលោក​ ​ដោយ​អ្នក​តវ៉ា​ចាត់​ទុក​សកម្មភាព​របស់​ម​ន្រ្តី​ប៉ូលីស​ ​D​ere​k C​h​a​u​v​in​ ​ថា​ជា​ការរើសអើង​ ​ជាតិសាសន៍​យ៉ាង​អយុត្តិធម៌​ ​។​ ​លោក​ ​D​ere​k C​h​a​u​v​in​ ​ក៏​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ ​ពី​បទ​មនុស្សឃាត​លើ​លោក​ ​G​e​or​g​e​ ​F​l​o​y​d​ ​។​

​លោក​ត្រូវ​បាន​ចោទប្រកាន់​ចំនួន​ ​៣​ ​បទល្មើស​ ​គឺ​បទ​មនុស្សឃាត​កំរិត​ទី​២​ ​កំរិត​ទី​៣​ ​និង​បទ​ ​មនុស្សឃាត​ ​។​ ​គណៈវិនិច្ឆ័យ​ដែល​មាន​សមាជិក​ចំនួន​ ​១​២​ ​រូប​ ​បាន​សម្រេច​ថា​លោក​ ​D​ere​k C​h​a​u​v​in​ ​បច្ចុប្បន្ន​ ​អាយុ​ ​៤​៥​ ​ឆ្នាំ​ ​ត្រូវ​បាន​រក​ឃើញ​មានទោស​ទាំង​ ​៣​ ​បទចោទប្រកាន់​ប្រឆាំង​ ​នឹង​រូបលោក​ ​។​

​សវនាការ​លើ​ករណី​លោក​ ​D​ere​k C​h​a​u​v​in​ ​បាន​ធ្វើឡើង​ចំនួន​ ​៣​ ​ស​ប្តាហ៍ ​ដោយ​គណៈវិនិច្ឆ័យ​ ​បាន​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​រហូត​ទៅ​ ​៤​៥​ ​នាក់​ ​មុននឹង​ធ្វើ​សេចក្តី​សម្រេច​នៅ​ពេលនេះ​ ​។​

​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​នៅ​លើ​កញ្ចក់ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​ ​អាមេរិក​ថា​ ​«​ការរើសអើង​ជាតិសាសន៍​គឺជា​ស្នាម​ប្រ​លាក់​មួយ​នៅ​លើ​ព្រលឹង​ជាតិ​ ​។​ ​ប៉ុន្តែ​នេះ​ ​អាច​ជា​ជំហាន​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​ដើរឆ្ពោះ​ទៅ​រក​យុត្តិធម៌​នៅ​អាមេរិក​»​ ​។​

​ប្រធានាធិបតី​មកពី​គណបក្សប្រជាធិបតេយ្យ​រូប​នេះ​ ​ក៏បាន​ថ្លែង​កត់​សម្គាល់​ដែរ​ថា​ ​ការ​តវ៉ា​ ​ដែល​ត្រូវ​បាន​គេ​ឃើញ​នៅ​សហរដ្ឋអាមេរិក​បន្ទាប់ពី​ការ​ស្លាប់​របស់​លោក​ ​G​e​or​g​e​ ​F​l​o​y​d​ ​គឺជា​អ្វី​ដែល​ប្រជាជាតិ​អាមេរិក​មិនដែល​បានឃើញ​ចាប់តាំង​ពី​មាន​ចលនា​ទាមទារ​សិទិ្ធ​ពលរដ្ឋ​ ​ដែល​បាន​បង្រួបបង្រួម​ប្រជាជន​មាន​ជាតិសាសន៍​ផ្សេងៗ​គ្នា​នៅ​លើទឹក​ដី​អាមេរិក​ ​។​

​លោក​ ចូ ​បៃ​ដិ​ន​ ឱ្យ​ដឹង​ថា​ ​លោក​បាន​បួងសួង​ឱ្យ​ការ​សម្រេច​សេចក្តី​លើ​ករណី​ស្លាប់​របស់​ ​លោក​ ​G​e​or​g​e​ ​F​l​o​y​d​ ​នៅ​ពេលនេះ​ ឱ្យ​ជា​ការ​សម្រេច​មួយ​ត្រឹមត្រូវ​ ​។​

​ចំណែក​អ្នកស្រី​ ​Kam​a​l​a​ ​H​arris​ ​ដែល​ជា​អនុ​ប្រធានាធិបតី​ស្រ្តី​ដំបូង​គេ​ ​និង​ជា​ស្រ្តី​ស្បែក​ខ្មៅ​ ​អាស៊ី​ ​កាត់​អាមេរិក​ ​ដំបូង​គេ​របស់​អាមេរិក​ដែល​កាន់​តំណែង​នេះ​ ​ថ្លែង​ជំរុញ​ឱ្យ ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​អនុម័ត​សេចក្តីព្រាងច្បាប់​ ​G​e​or​g​e​ ​F​l​o​y​d​ ​Justice​ ​in​ ​P​o​l​icing​ ​Act​ ​ដែល​សភា​អាមេរិក​បាន​អនុម័ត​រួចហើយ​ ​។​

​អ្នកស្រី​ថា​ ​សេចក្តីព្រាងច្បាប់​នេះ​មាន​គោលបំណង​បញ្ឈប់​វិធី​សា​ស្រ្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ ​ដែល​មាន​លក្ខណៈ​ហិង្សា​និង​ឃោរឃៅ​ទៅលើ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ ​និង​ជាត​សាសន៍​ ​ដទៃទៀត​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top