Connect with us
Trulli

តើ​ប្រធាន​បទ​អ្វីខ្លះ​ ដែល​អា​ស៊ាន​នឹង​ជជែក​ នៅ​ចុង​ស​ប្តាហ៍​នេះ​ ?

តំបន់&អន្តរជាតិ

តើ​ប្រធាន​បទ​អ្វីខ្លះ​ ដែល​អា​ស៊ាន​នឹង​ជជែក​ នៅ​ចុង​ស​ប្តាហ៍​នេះ​ ?

រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​២​១​ ​ខែ​មេសា​ ​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​ ​តប​ ​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ប្រ៊ុ​យ​ណេ ​ដែល​ជា​ប្រធាន​អា​ស៊ាន​បច្ចុប្បន្ន​ ​លោក​ ​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​នឹង​ចូលរួម​កិច្ចប្រជុំ​របស់​មេដឹកនាំ​អា​ស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​នា​ទីក្រុង​ហ្សា​កា​តា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​។​

A woman sits in front of flags of ASEAN members in Bali, Indonesia. Beawiharta Beawiharta/Reuters

A woman sits in front of flags of ASEAN members in Bali, Indonesia. Beawiharta Beawiharta/Reuters

​ក្រសួងការបរទេស​ឱ្យ​ដឹង​ថា​ ​ម​ន្រ្តី​កម្ពុជា​ដែល​នឹង​អម​ដំណើរ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​រួម​មាន​ ​លោក​ ​ប្រាក់​ សុ​ខុន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​ ​និង​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ ​កម្ពុជា​មួយ​ចំនួន​ទៀត​ ​។​

​បើ​តាម​ក្រសួងការបរទេស​កម្ពុជា​ ​កិច្ចប្រជុំ​មេដឹកនាំ​អា​ស៊ាន​នឹង​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ ​ប្រធាន​បទ​ធំ​ៗ​ចំនួន​ ​៣​ ​គឺ​ការ​ជំរុញ​ដំណើរការ​កសាង​សហគមន៍​អា​ស៊ាន​ ​រួម​ទំា​ង​គំនិត​ផ្តួច​ផ្តើ ​ម​នានា​ដើម្បី​ឆ្លើយតប​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​និង​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ ​ទំនាក់ទំនង​អា​ស៊ាន​ជាមួយ​ដៃគូ​ក្រៅ​តំបន់​ ​និង​ការ​វិវត្ត​នៃ​ស្ថានការណ៍​អន្តរជាតិ​ ​និង​ក្នុង​តំបន់​ ​ដែល​ជា​ផលប្រយោជន៍​ ​និង​ការ​បារម្ភ​រួម​ ​។​

​បើ​ទោះ​ជា​អា​ស៊ាន​ហាក់​មិន​បង្ហាញ​ចំ​ៗ​ពី​ប្រធាន​បទ​អំពី​វិបត្តិនយោបាយ​នៅ​ក្នុង​មី​យ៉ា​ន់​ម៉ា​ ​ប៉ុន្តែ​គេ​ដឹង​ថា​ ​ការ​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ចប្រជុំ​មេដឹកនាំ​អា​ស៊ាន​បន្ទាន់​នៅ​ពេលនេះ​ ​ក្រោយ​ពី​ ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ ចូកូ ​វី​ដូដូ (Joko ​W​i​do​do​) ​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​ ​មួយ​ដើម្បី​ជជែក​អំពី​វិបត្តិនយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​ ​និង​ក្រោយ​ពី​លោក​ ​វី​ដូដូ ​បាន​ទូរស័ព្ទ​ទៅ​ ​កាន់​មេដឹកនាំ​ប្រ៊ុ​យ​ណេ​ដែល​ជា​ប្រធាន​អា​ស៊ាន​នៅ​ពេល​បច្ចុប្បន្ន​ ​។​ ​នាយក​រដ្ឋ​ម​ន្រ្តី ​ប្រទេស​ ​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​ ​ក៏បាន​សម្តែង​ការ​គាំទ្រ​ឱ្យ​មាន​កិច្ចប្រជុំ​នេះ​ ​។​

​នាយក​រដ្ឋ​ម​ន្រ្តី​ថៃ​ ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​ប្រកាស​កាលពី​ពេលថ្មីៗនេះ​ដោយ​មិន​ ​បញ្ជាក់​ពី​មូលហេតុ​ថា​ ​លោក​នឹង​មិនទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​នោះ​ទេ​ ​ប៉ុន្តែ​លោក​នឹង​បញ្ជូន​រដ្ឋ​ម​ន្រ្តី​ការបរទេស​ថៃ​ឱ្យ​ទៅ​ចូលរួម​ជំនួស​ ​។​

​ចំណែក​នាយក​រដ្ឋ​ម​ន្រ្តី​ថ្មី​របស់​វៀតណាម​ ​លោក​ ​ហ្វា​ម​ ​មិញ​ ជិ​ញ​ (​P​ham​ ​M​in​h​ ​Chin​h​) ​ប្រកាស​ ​ថា​ ​លោក​នឹង​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​ ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​ទៅក្រៅ​ប្រទេស​ ​លើកដំបូង​របស់​លោក​ ​ចាប់តាំង​ពី​លោក​ ​ហ្វា​ម​ ​មិញ​ ជិ​ញ​ ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ជ្រើសរើស​ឱ្យ​ធ្វើជា​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ត្រូវ​បាន​រដ្ឋសភា​វៀតណាម​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ ​ចិត្ត​កាលពី​ពេលថ្មីៗនេះ​ ​។​

​ចំណែក​មេ​ដឹក​នំា​យោធា​មី​យ៉ា​ន់​ម៉ា​ ​ឧត្តមសេនីយ៍​ ​មីង​ ​អ៊ុង​ ​លាំង​ ​ក៏​ត្រូវ​បាន​របប​យោធា​ ​ប្រកាស​ថា​នឹង​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដែរ​ ​ដែល​ជា​ការធ្វើដំណើរ​ទៅក្រៅ​ ​ប្រទេស​របស់​ឧត្តមសេនីយ៍​យោធា​រូប​នេះ​លើកដំបូង​ដែរ​ ​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​នៅ​ក្នុង​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ​មក​ ​។​

​ទោះជាយ៉ាងណា​ ​ការប្រកាស​ចូលរួម​របស់​លោក​ ​មីង​ ​អ៊ុង​ ​លាំង​ ​ត្រូវ​បាន​សកម្មជន​ប្រឆាំង​ ​នឹង​របប​យោធា​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការរៀបចំ​របស់​អា​ស៊ាន​ ​។​ ​ពួកគេ​កំពុង​ទាមទារ​ ​រដ្ឋាភិបាល​បរទេស​មិន​ឱ្យ​ទទួលស្គាល់​របប​យោធា​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ដោយសារតែ​ក្រុម​ ​យោធា​បាន​ប​ង្រ្កា​ប​ ​និង​បាញ់សម្លាប់​អ្នក​តវ៉ា​ស្លាប់​ជាង​ ​៧​០​០​ ​នាក់​ ​និង​ជាង​ ​៣​.​០​០​០​ ​នាក់​ ​ទៀត​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​។​

​ចំណែក​ក្រុម​អ្នកនយោបាយ​គាំទ្រ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ដែល​ទើប​បង្កើត​រដ្ឋាភិបាល​ឯកភាព​ ​ជាតិ​ ​បាន​ទាមទារ​ឱ្យ​អា​ស៊ាន​អញ្ជើញ​តំណាង​របស់​ខ្លួន​ចូលរួម​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​ ​ឥណ្ឌូ​នេ​ស៊ី​ដែរ​ ​ដោយ​សំអាង​ថា​ ​ខ្លួន​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ប្រជាជន​មី​យ៉ា​ន់​ម៉ា​គាំទ្រ​ ​។​ ​ពួកគេ​ថា​រាល់​ដំណោះស្រាយនយោបាយ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​មិន​អាច​ដោះស្រាយ​បាន​ ​នោះ​ទេ​ ​ប្រសិនបើ​គ្មាន​ការចូលរួម​របស់​រដ្ឋាភិបាល​ឯកភាពជាតិ​ ​។​

​សមាជិកសភា​នៃ​ប្រទេស​អា​ស៊ាន​មួយ​ចំនួន​ក៏បាន​ទទូច​ឱ្យ​សមាគម​អា​ស៊ាន​អញ្ជើញ​រដ្ឋាភិបាល​ឯកភាពជាតិ​ចូលរួម​កិច្ចប្រជុំ​ ​។​

​តាមរយៈ​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ R​e​u​t​e​rs ​ស្រង់​ខ្លឹមសារ​មក​ ​ចុះផ្សាយ​ ​សមាជិកសភា​អា​ស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ជឿជាក់​ថា​ ​អា​ស៊ាន​មិន​អាច​ពិភាក្សា​អំពី​ ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដោយ​គ្មាន​ការចូលរួម​របស់​រដ្ឋាភិបាល​ឯកភាពជាតិ​នោះ​ទេ​ ​ហើយ​ថា​ការ​អញ្ជើញ​ឧត្តមសេនីយ៍​ ​មីង​ ​អ៊ុង​ ​លាំង​ ឱ្យ​ចូលរួម​កិច្ចប្រជុំ​របស់​ខ្លួន​ ​អា​ស៊ាន​ត្រូវតែ​ ​បញ្ជាក់​ប្រាប់​គេឯង​ឱ្យ​បាន​ច្បាស់​ថា​ ​លោក​ ​មីង​ ​អ៊ុង​ ​លាំង​ ​មិនមែន​ជា​តំណាង​ស្រប​ច្បាប់​របស់​ ​ប្រជាជន​មី​យ៉ា​ន់​ម៉ា​នោះ​ឡើយ​ ​។​

​ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ (​Human Right​s ​Watch​) ​ប្រតិកម្ម​ថា​ ​អា​ស៊ាន​គួរ​ ​ប្រកាស​ដក​ការ​អញ្ជើញ​របស់​ខ្លួន​ចំពោះ​លោក​ ​មីង​ ​អ៊ុង​ ​លាំង​ ​វិញ​ ​។​

​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​លោក​ Br​a​d​ ​A​dam​s ​បាន​ ​លើកឡើង​ថា​ ​«​លោក​ ​មីង​ ​អ៊ុង​ ​លាំង​ ​ដែល​កំពុង​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ពីសំណាក់​ ​សហគមន៍​អន្តរជាតិ​ចំពោះ​តួនាទី​របស់​លោក​នៅ​ក្នុង​អំពើឃោរឃៅ​ខាង​យោធា​ ​និង​ការ​ ​បង្ក្រាប​ដ៏​ឃោរឃៅ​ទៅលើ​ក្រុម​បាតុករ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​មិនគួរ​ត្រូវ​បាន​ស្វាគមន៍​ ​នៅ​ក្នុង​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​វិបត្តិ​ ​ដែល​លោក​ ​មីង​ ​អ៊ុង​ ​លាំង​ ​ខ្លួនឯង​ជា​អ្នក​បាន​បង្កើត​ឡើង​នោះ​ឡើយ​»​ ​។​

​បើ​តាម​លោក​ ​To​m​ ​And​r​e​w​s ​ដែល​ជា​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ ​ការងារ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​បាន​ឱ្យ​ដឹង​ថា​ ​ដោយសារ​ការ​ប​ង្រ្កា​ប​របស់​ក្រុម​យោធា​ទៅលើ​អ្នក​ ​តវ៉ា​ ​ក្រៅតែ​ពី​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ ​៧​៣​៨​ ​នាក់​ ​និង​ជាច្រើន​ពាន់​នាក់​ ​ផ្សេងទៀត​ត្រូវ​បាន​របប​យោធា​ចាប់​ឃុំ​ខ្លួន​ ​ក៏មាន​ប្រជាជន​មី​យ៉ា​ន់​ម៉ា​ប្រមាណ​ ​២​ ​សែន​ ​៥​ ​ម៉ឺន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ចាកចោល​ផ្ទះសម្បែង​ផង​ដែរ​ ​។​

​ប្រេសិត​អង្គការសហប្រជាជាតិ​រូប​នេះ​ ​បាន​អំពាវនាវ​ជាថ្មី​ដល់​សហគមន៍​អន្តរជាតិ​ ឱ្យ​មាន​ ​វិធានការ​ជាបន្ទាន់​ប្រឆាំង​របប​យោធា​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top