Connect with us
Trulli

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​២​៣​ ​នាក់​ ​នៅ​ភ្នំពេញ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កោះ​កុង​ ​និង​កណ្តាល​

កម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​២​៣​ ​នាក់​ ​នៅ​ភ្នំពេញ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កោះ​កុង​ ​និង​កណ្តាល​

ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​២​៣​ ​នាក់​ ​គិត​ត្រឹម​ម៉ោង​ ​៧​ ​ព្រឹក​ថ្ងៃ​ទី​៥​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​ ​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​ ​២​៣​ ​នាក់​នេះ​ ​មាន​ ​១​៥​ ​ករណី​បាន​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​៥​ ​ករណី​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ ​ខេត្ត​ព្រះ​សី​ហ​នុ ​២​ ​ករណី​នៅ​ស្រុក​គិរី​សាគរ​ ​ខេត្ត​កោះ​កុង​ ​និង​ ​១​ ​ករណី​នៅ​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្តាល​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៥​ ​ខែ​មីនា​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​ ​សម្រាក​ព្យាបាល​ចំនួន​ ​៤​៤​២​ ​នាក់​ ​ស្រី​ ​២​១​៨​ ​នាក់​ ​ប្រុស​ ​២​២​៤​ ​នាក់​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top