Connect with us
Trulli

ចិន​គំរាម​ជាថ្មី​ មិន​ឱ្យតៃ​វ៉ាន់​ប្រកាស​ឯករាជ្យ​បាន​ជាដាច់ខាត​

តំបន់&អន្តរជាតិ

ចិន​គំរាម​ជាថ្មី​ មិន​ឱ្យតៃ​វ៉ាន់​ប្រកាស​ឯករាជ្យ​បាន​ជាដាច់ខាត​

​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រកាស​ជាថ្មី​ថា​នឹង​មិន​អនុញ្ញាត​ឱ្យ​កោះ​តៃ​វ៉ាន់​ប្រកាស​ឯករាជ្យ​ផ្តាច់​ ​ចេញពី​ចិនដីគោក​ជាដាច់ខាត​ ​ប៉ុន្តែ​ថា​ទីក្រុង​ប៉េកាំង​ ​និង​ទីក្រុង​តៃ​ប៉ិ​ ​អាច​ស្វែងរក​ចំណង​ ​ទំនាក់ទំនង​ប្រកបដោយ​សុខ​សន្តិភាព​ជាមួយគ្នា​បាន​ ​។​

A demonstrator holds a sign in support of China during Taiwanese President Tsai Ing-wen’s stop-over after her visit to Latin America in Burlingame, California, US, January 14, 2017. Credit: Stephen Lam/Reuters

A demonstrator holds a sign in support of China during Taiwanese President Tsai Ing-wen’s stop-over after her visit to Latin America in Burlingame, California, US, January 14, 2017. Credit: Stephen Lam/Reuters

​នាយករដ្ឋមន្ត្រី​ចិន​ ​លោក​ ​L​i​ K​e​q​i​an​g​ ​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៥​ ​ខែ​មីនា​ ​នេះ​ថា​ ​ប្រទេស​ចិន​ ​នឹង​រារាំង​រាល់​សកម្មភាព​បំបែក​ខ្លួន​ដែល​ស្វែងរក​ឯករាជ្យ​ភាព​របស់​តៃ​វ៉ាន់​ ​ប៉ុន្តែ​លោក​ថា​ ​ទីក្រុង​ប៉េកាំង​ប្តេជ្ញា​លើក​ក​ម្ពស់​ការ​រីក​ចម្រើន​ដោយ​សន្តិវិធី​ ​នៃ​ទំនាក់ទំនង​នៅ​តាម​ច្រក​ ​សមុទ្រ​តៃ​វ៉ាន់​ ​និង​ការ​បង្រួបបង្រួម​ឡើងវិញ​របស់​ប្រទេស​ចិន​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ R​e​u​t​e​rs ​។​

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ ​នៃ​រដ្ឋសភា​ចិន​ ​ដែល​មាន​ប្រតិភូ​ប្រមាណ​ ​៣​.​០​០​០​ ​នាក់​ចូលរួម​ ​លោក​ ​L​i​ K​e​q​i​an​g​ ​បាន​បញ្ជាក់​ថា​ ​ទីក្រុង​ប៉េកាំង​ប្រកាន់យក​ឥតងាករេ​នូវ​ ​គោលការណ៍​ ​«​ចិន​តែមួយ​»​ ​ដែល​គោលការណ៍​នេះ​មានន័យ​ថា​ ​កោះ​តៃ​វ៉ាន់​ ​គឺ​គ្រាន់តែ​ ​ជា​ខេ​ត​មួយ​របស់​ប្រទេស​ចិន​ប៉ុណ្ណោះ​ ​។​

​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​ដែល​ទីក្រុង​ប៉េកាំង​ប្រកាស​ដូចនេះ​ ​។​ ​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​ទីក្រុង​ប៉េកាំង​ថែម​ទំា​ង​បាន​បង្កើន​សកម្មភាព​យោធា​នៅ​តាម​ច្រកសមុទ្រ​តៃ​វ៉ាន់​ផង​ដែរ​ ​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​កោះ​តៃ​វ៉ាន់​ ​និង​ជា​កាយវិការ​ឆ្លើយតប​របស់​ទីក្រុង​ប៉េកាំង​ទៅកាន់​ ​សហរដ្ឋអាមេរិក​ផង​ដែរ​ ​ដែល​ជា​អ្នក​គំា​ទ្រ​កោះ​តៃ​វ៉ាន់​ ​។​

​សកម្មភាព​យោធា​របស់​ប្រទេស​ចិន​ ​ដូចជា​ការបញ្ជូន​យន្តហោះ​ចំបាំង​ហោះ​ទៅកាន់​តំបន់​ច្រក​ ​សមុទ្រ​តៃ​វ៉ាន់​ ​ឬ​ហោះ​ឆ្វែល​នៅ​ជិត​ដែនអាកាស​កោះ​តៃ​វ៉ាន់​ ​គឺ​ក្នុងពេលដែល​កោះ​តៃ​វ៉ាន់​ហាក់​ ​បាន​បង្ហាញ​ជំហរ​មិន​ចុះញ៉ម​របស់​ខ្លួន​ទៅ​នឹង​ការ​គំរាមកំហែង​របស់​ប្រទេស​ចិន​ដែល​រារាំង​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ​ឆ្ពោះទៅ​រក​ឯករាជ​ភាព​ ​។​ ​លើស​ពី​នេះ​ ​ប្រធានាធិបតី​ស្រី​នៃ​ ​កោះ​តៃ​វ៉ាន់​ ​គឺ​អ្នកស្រី​ ​T​s​a​i​ ​In​g​-​w​e​n ​គឺជា​អ្នកនយោបាយ​តៃ​វ៉ាន់​ដែល​ប្រឆាំង​ចិន​ ​និង​ចង់​ឱ្យ​កោះ​ តៃ​វ៉ាន់​ទទួល​បាន​ឯករាជ្យ​ផ្តាច់​ចេញពី​ចិន​ថែមទៀត​ ​។​
​ប្រធានាធិបតី​តៃ​វ៉ាន់​រូប​នេះ​ ​ធ្លាប់​បាន​និយាយ​ថា​ ​តាមពិត​ទៅ​តៃ​វ៉ាន់​គឺជា​ប្រទេស​ឯករាជ្យ​មួយ​ ​រួច​បាត់​ទៅ​ហើយ​ ​ដែល​ឈ្មោះ​ជា​ផ្លូវការ​របស់​កោះ​នេះ​ ​គឺ​សាធារណរដ្ឋ​តៃ​វ៉ាន់​ ​។​

​ទោះ​ជា​បែប​នេះ​ក្តី​ ​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​ជារឿយៗ​ថា​ ​មិន​ញញើត​ក្នុង​ការ​ប្រើ​កម្លាំងទ័ព​ ​ដើម្បី​វាយ​យ​កកោះ​នេះ​មកវិញ​ទេ​ ​ប្រសិនបើ​កោះ​តៃ​វ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​មែន​នោះ​ ​។​

​នាយក​រដ្ឋ​ម​ន្រ្តី​ចិន​ ​លោក​ ​L​i​ K​e​q​i​an​g​ ​បាន​ថ្លែង​បញ្ជាក់​ជាថ្មី​នៅ​ថ្ងៃ​ទី​៥​ ​ខែ​មីនា​ ​នេះ​ថា​ ​ទីក្រុង​ប៉េកាំង​នឹង​នៅតែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​និង​ប្រឆាំង​រាល់​សកម្មភាព​បំបែក​ខ្លួន​ ​ដែល​ស្វែងរក​ឯករាជ​ភាព​របស់​កោះ​តៃ​វ៉ាន់​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top