Connect with us
Trulli

សមាគម​ការពារ​អ្នកកាសែត​ ​ទាមទារ​តុលាការ​ទម្លាក់​បទ​ចោទ​ ​លើ​អតីត​អ្នកកាសែត​ ​T​h​e​ ​Cam​bo​d​i​a​ ​Daily​

កម្ពុជា

សមាគម​ការពារ​អ្នកកាសែត​ ​ទាមទារ​តុលាការ​ទម្លាក់​បទ​ចោទ​ ​លើ​អតីត​អ្នកកាសែត​ ​T​h​e​ ​Cam​bo​d​i​a​ ​Daily​

​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CC​I​M​) ​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​ ​កម្ពុជា​ (​Cam​boJ​A​) ​និង​ក្លឹប​អ្នក​សារ​ព័ត៌មាន​បរទេស​ ​នៃ​កម្ពុជា​ (O​P​CC) ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​បាន​រួមគ្នា​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ទៅលើ​អតីត​អ្នកកាសែត​ ​T​h​e​ ​Cam​bo​d​i​a​ ​Daily​ ​ចំនួន​ ​២​ ​រូប​ ​គឺ​លោក​ ​អូន​ ​ភាព​ ​និង​លោក​ ​Z​so​m​bor ​P​e​t​e​r ​។​

​សមាគម​ទាំង​ ​៣​ ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ ​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​ដំ​ ណើ​រកា​រ​ករណី​អ្នក​ទាំងពីរ​ ​និង​អំពាវនាវ​ដល់​ព្រះរាជអាជ្ញា​ ឱ្យ​បង្ហាញ​ភស្តុតាង​ដែល​អាច​ ​បញ្ជាក់​ថា​ ​អ្នកកាសែត​ទាំងពីរ​មាន​ពិរុទ្ធ​ក្នុង​បទ​ចោទ​ ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​ ​ឬ​បើមិនដូច្នោះទេ​ ​សូម​ទម្លាក់​ចោល​ពាក្យ​ប្តឹងឧទ្ធរណ៍​ដែល​ស្នើ​ឱ្យ​បន្ត​រឿងក្តី​នេះ​ ​។​

​សមាគម​ទាំង​ ​៣​ ​អះអាង​ថា​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​០​ ​សាលាដំបូង​ខេត្ត​រតនគិរី​ ​បាន​ទម្លាក់​ ​ចោល​ការចោទប្រកាន់​មក​លើ​អ្នកកាសែត​ទាំង​ ​២​ ​រួចហើយ​ ​ខណៈ​ដែល​ដើមបណ្តឹង​ក៏បាន​ដក​ ​ពាក្យបណ្តឹង​វិញ​ដែរ​ ​។​ ​សមាគម​ទាំង​ ​៣​ ​ចោទសួរ​ថា​ ​ហេតុអ្វីបានជា​ព្រះរាជអាជ្ញា​ប្តឹងឧទ្ធរណ៍​ ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាដំបូង​ខេត្ត​រតនគិរី​ទៀត​ ?

​ពួកគេ​អះអាង​ថា​ ​អ្នកកាសែត​ទាំងពីរ​បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ការងារ​ចុះ​រាយការណ៍​ ​ព័ត៌មាន​នៅ​ឆ្នាំ​ ​២​០​១​៧​ ​ដើម្បី​ស​ម្ភា​សពលរដ្ឋ​អំពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​នៅ​ឆ្នាំ​ ​នោះ​ ​។​ ​ការ​បន្ត​ចំណាត់​ការ​តាមផ្លូវ​តុលាការ​លើ​ពួកគេ​ ​គឺជា​ការវាយប្រហារ​ទៅលើ​វិជ្ជាជីវៈ​ ​របស់​អ្នក​សារ​ព័ត៌មាន​ ​ក៏ដូចជា​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ​ក្រោម​ការ​អះអាង​ថា​ ​ជា​ការ​ ​អនុវត្ត​ច្បាប់​ ​។​

 

​សមាគម​ទាំង​ ​៣​ ​ប្តេជ្ញា​ថា​នឹង​នៅ​ជាមួយ​អ្នកកាសែត​ទាំង​ ​២​ ​ដោយ​សាមគ្គីភាព​ ​និង​នៅតែ​បន្ត​ ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បណ្តឹង​ប្រឆាំង​អ្នក​ទាំង​ ​២​ ​។​

​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​នេះ​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ​លោក​ ​គឹម​ ​សន្តិភាព​ ​បាន​សរ​ ​សេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ​ការ​ទាមទារ​ឱ្យ​ព្រះរាជអាជ្ញា​បង្ហាញ​ភស្តុតាង​ ​ឬ​តុលាការ​ ​ទម្លាក់​ចោល​បទចោទប្រកាន់​របស់​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (​Cam​boJ​A​) ​គឺជា​ ​ទម្រង់​មួយ​នៃ​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​របស់​តុលាការ​ ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ​របស់​កម្ពុជា​ ​។​

​លោក​ថា​ ​ជន​ត្រូវ​ចោទ​ ​ឬ​ជនជាប់ចោទ​ ​មាន​សិទ្ធិ​ដឹង​អំពី​បទចោទប្រកាន់​មក​លើ​ខ្លួន​ ​មាន​សិទ្ធិ​ ​ពឹងពាក់​មេធាវី​ការពារ​ខ្លួន​ ​ហើយ​មេធាវី​មាន​សិទ្ធិ​ដឹង​អំពី​សំណុំរឿង​ ​និង​កិច្ច​ដំណើរការ​សំណុំ​ ​រឿង​ ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ​ ​ក៏បាន​ចោទសួរ​ទៅកាន់​ ​Cam​boJ​A​ ​វិញ​ហាក់​ក្នុង​ន័យ​ឌឺដង​ ឱ្យ ​Cam​boJ​A​ ​បង្ហាញ​ទៅ​មើល​ថា​នៅ​ស្រុក​ណា​ដែល​ព្រះរាជអាជ្ញា​ ​ត្រូវ​យក​ភស្តុតាង​នៃ​សំណុំ​ ​រឿង​មក​បង្ហាញ​ ​មុននឹង​ដំណើរ​ការចោទប្រកាន់​ ?

​ទោះជាយ៉ាងណា​ ​សមាគម​ទាំង​ ​៣​ ​នៅតែ​ចាត់​ទុក​ការ​អូស​បន្លាយ​សំណុំរឿង​លើ​អ្នកកាសែត​ ​ទាំង​ ​២​ ​គឺ​ជាគោល​ដៅ​នៃ​យុទ្ធនាការ​នៃ​ការ​យាយី​ ​និង​ការ​បំភិតបំភ័យ​តាមផ្លូវ​តុលាការ​ដែល​ ​មិន​មានការ​បង្ហាញ​ភស្តុតាង​ផ្លូវច្បាប់​ត្រឹមត្រូវ​ ​៕​

 

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top