Connect with us
Trulli

ក្រសួងសុខាភិបាល​ប្រកាស​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ ​Sin​o​p​harm​ ​សម្រាប់​អ្នក​ចាក់​លើក​ទី​ ​១​

កម្ពុជា

ក្រសួងសុខាភិបាល​ប្រកាស​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ ​Sin​o​p​harm​ ​សម្រាប់​អ្នក​ចាក់​លើក​ទី​ ​១​

​ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​នេះ​ថា​ ​ក្រសួង​នឹង​ផ្អាក​ការ​ចាក់​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​ចិន​សម្រាប់​អ្នក​ចាក់​លើក​ទី​១​ (ដូ​ស​ទី​១​) ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​ការ​ផ្អាក​នេះ​ ​ដោយសារ​បច្ចុប្បន្ននេះ​វ៉ាក់សាំង​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​ចិន​មាន​ចំនួន​កំណត់​ ​ហើយ​ក្រសួង​មាន​ភាព​ចាំបាច់​ដែល​ ​ត្រូវ​រក្សាទុក​វ៉ាក់សាំង​មួយ​ចំនួន​សម្រាប់​ការ​ចាក់​លើក​ទី​២​ (ដូ​ស​ទី​២​) ​ជូន​ដល់​ក្រុម​មនុស្ស​មួយ​ ​ចំនួន​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​រួចហើយ​ ​។​ ​ប៉ុន្តែ​នៅតែ​បន្ត​ដំណើរការ​ចាក់​វ៉ា​ក​សាំង​នេះ​ជា​ធម្មតា​ ​សម្រាប់​អ្នក​ដែល​ត្រូវ​ចាក់​លើក​ទី​២​ ​។​

​ក្រសួង​ប្រកាស​ថា​ ​នឹង​បន្ត​ជម្រាប​ជូនដំណឹង​ឡើងវិញ​នូវ​ការ​ចាក់​វ៉ាក់សាំង​ ​Sin​o​p​harm​ ​សម្រាប់​ ​លើក​ទី​១​ (ដូ​ស​ទី​១​) ​នៅពេលដែល​មាន​វ៉ាក់សាំង​មកដល់​ជាបន្តបន្ទាប់​នៅ​ពេល​ខាងមុខ​ ​។​

​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ ​ទៀ​ ​បាញ់​ ​ធ្លាប់​បាន​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ចំនួន​ ​៤​០​ ​ម៉ឺន​ ដូ​ស​ទៀត​ដែល​រដ្ឋាភិបាល​ចិន​បាន​សន្យា​ផ្តល់​ដល់​កម្ពុជា​នឹង​មកដល់​នៅមុន​ពេល​ចូលឆ្នាំ​ខ្មែរ​ ​ខាងមុខ​ ​បន្ថែម​ទៅលើ​វ៉ា​ក់សំា​ង​ ​៦​០​ ​ម៉ឺន​ដូ​ស​ដែល​កម្ពុជា​បាន​ទទួល​ពី​ចិន​រួចហើយ​កាលពី​ ​ដើម​ខែកុម្ភៈ​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ដែរ​ថា​ ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​សែល​ (​Co​v​i​she​l​d​) ​ដែល​ទទួល​ ​អាជ្ញា​ប​ណ្ណ​ផលិត​ដោយ​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​សម្រាប់​ក្រុម​មនុស្ស​អាយុ​ចាប់ពី​ ​៦​០​ ​ឆ្នាំ​ឡើង​ ​នៅ​បន្ត​ចាក់​ជា​ធម្មតា​ ​៕​

 

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top