Connect with us
Trulli

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង់គ្លេស​អំពាវនាវ​របប​យោធា​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​

តំបន់&អន្តរជាតិ

ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង់គ្លេស​អំពាវនាវ​របប​យោធា​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​

​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​ចក្រភពអង់គ្លេស​ ​លោក​ ​យ៉​ ​ស្វា​ ​មីន​ (K​y​a​w​ ​Z​war​ ​M​inn​) ​នៅ​ថ្ងៃ​ទី​៩​ ​ខែ​មីនា​ ​នេះ​ ​អំពាវនាវ​ឱ្យ​របប​យោធា​មី​យ៉ា​ន​ម៉ា​ដោះលែង​ក្រុមប្រឹក្សារដ្ឋ​ ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ (​A​un​g​ S​an​ Suu K​y​i​) ​និង​ប្រធានាធិបតី​ ​វី​ន​ ​យីន​ (​Win​ ​M​y​in​t​) ​ដែល​ត្រូវ​បាន​ក្រុម​ ​យោធា​ចាប់​ឃុំ​ខ្លួន​តាំងពី​ពេល​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​១​ ​ខែកុម្ភៈ​ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ R​e​u​t​e​rs ​។​

​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​មី​យ៉ា​ន់​ម៉ា​ ប្រចាំ​ប្រទេស​អង់គ្លេស​ ​លោក​ ​យ៉​ ​ស្វា​ ​មីន​ ​បាន​ស្នើ​ឱ្យ​មានការ​ដោះលែង​ឥស្សរជន​ ​នយោបាយ​មី​យ៉ា​ន់​ម៉ា​ទាំងពីរ​រូប​ ​។​ ​លោក​ថ្លែង​ដូចនេះ​ ​បន្ទាប់ពី​លោក​បាន​ជួបពិភាក្សា​ជាមួយ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អង់គ្លេស​ ​លោក​ ដូ​មី​និ​ក​ ​រ៉ា​ប​ (​Do​mini​c R​a​a​b) ​និង​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​ ​ប្រចាំ​តំបន់​អាស៊ី​ ​លោក​ ​នី​ជែ​ល​ ​អា​ដាម​ (N​i​g​e​l​ ​A​dam​s) ​។​

​ចក្រភពអង់គ្លេស​ក៏បាន​អំពាវនាវ​ឱ្យ​របប​យោធា​មី​យ៉ា​ន់​ម៉ា​ដោះលែង​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​ព្រមទាំង​អ្នកទោស​នយោបាយ​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​តំា​ង​ពី​មាន​រដ្ឋប្រហារ​ ​។​

​ការប្រកាស​របស់​លោក​ ​យ៉​ ​ស្វា​ ​មីន​ ​ត្រូវ​បាន​កោត​សរសេរ​ដោយ​រដ្ឋាភិបាល​អង់គ្លេស​ ​និង​ចាត់​ ​ទុកជា​ភាព​ក្លាហាន​របស់​ឯកអគ្គរដ្ឋទូត​រូប​នេះ​ដែល​ហ៊ាន​ចេញមុខ​ប្រឆាំង​នឹង​របប​យោធា​ ​។​

​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អង់គ្លេស​ ​លោក​ ដូ​មី​និ​ក​ ​រ៉ា​ប​ ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ ​ថ្លែងការណ៍​ថា​ ​៖​ ​«​ខ្ញុំ​សូម​កោតសរសើរ​នូវ​ភាព​ក្លាហាន​ ​និង​ស្នេហាជាតិ​របស់​ឯកអគ្គរដ្ឋទូត​ ​មី​យ៉ា​ន់​ម៉ា​ ​លោក​ K​y​a​w​ ​Z​war​ ​M​inn​ ​ក្នុង​ការ​អំពាវនាវ​ឱ្យ​អ្នកស្រី​ ​អ៊ុង​សាន​ ​ស៊ូ​ជី​ ​និង​ប្រធានាធិបតី​ ​វី​ន​ ​យីន​ ​ត្រូវ​បាន​ដោះលែង​ ​និង​ដើម្បី​ឱ្យ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​ ​២​០​២​០​ ​ត្រូវ​បាន​គោរព​»​ ​។​

​កាលពី​ស​ប្តាហ៍​មុន​ ​ស្ថានទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ ​ក៏បាន​បង្ហាញ​នូវ​សញ្ញា​ផ្តាច់​ ​ចំណង​ទំនាក់ទំនង​ជាមួយ​ក្រុម​យោធា​ផង​ដែរ​ ​ដោយ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​សម្តែង​ ​ក្តី​បារម្ភ​ពី​ការ​ស្លាប់​របស់​មនុស្សជា​ច្រើន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដោយសារតែ​ការ​ប​ង្រ្កា​ប​ ​របស់​ពួក​យោធា​ ​ដែល​រហូត​មកដល់ពេលនេះ​ធ្វើ​ឱ្យ ​មនុស្ស​ច្រើនជាង​ ​៦​០​ ​នាក់​ហើយ​បាន​ ​ស្លាប់​ ​និង​ច្រើនជាង​ ​១​.​៨​០​០​ ​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ​។​

​ប្រតិកម្ម​របស់​ម​ន្រ្តី​ការទូត​មី​យ៉ា​ន់​ម៉ា​នៅ​បរទេស​ប្រឆាំង​ទៅ​នឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​បាន​ធ្លាក់​ ​មក​ជាបន្តបន្ទាប់​ ​។​ ​កាលពី​ពេលថ្មីៗនេះ​ ​ឯកអគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ ​ក៏បាន​ទាមទារ​ឱ្យ​អង្គការសហប្រជាជាតិ​ជួយ​បញ្ចប់​នូវ​រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​។​ ​ជាប្រតិកម្ម​ ​របប​យោធា​បាន​តែងតាំង​តំណាង​ថ្មី​របស់​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ ​ប៉ុន្តែ​ ​តំណាង​ថ្មី​នោះ​ ​ក៏បាន​សុំលាលែង​ពី​តំណែង​ទៀត​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top