Connect with us
Trulli

សម្តេច​សង្ឃ​កាតូលិក​ ​ប៉ា​ប​ ហ្វ្រង់​ស៊ី​ស​ ​អំពាវនាវ​ឱ្យ​រុស្សី​និង​អ៊ុយ​ក្រែ​ន​ផ្សះផ្សា​គ្នា​ខណៈ​រុស្សី​កំពុង​បង្ហាញ​សាច់ដុំ​យោធា​ដាក់​អ៊ុយ​ក្រែ​ន​

តំបន់&អន្តរជាតិ

សម្តេច​សង្ឃ​កាតូលិក​ ​ប៉ា​ប​ ហ្វ្រង់​ស៊ី​ស​ ​អំពាវនាវ​ឱ្យ​រុស្សី​និង​អ៊ុយ​ក្រែ​ន​ផ្សះផ្សា​គ្នា​ខណៈ​រុស្សី​កំពុង​បង្ហាញ​សាច់ដុំ​យោធា​ដាក់​អ៊ុយ​ក្រែ​ន​

​ក្នុងពេលដែល​ភាព​តានតឹង​ផ្នែក​យោធា​រវាង​រុស្សី​ ​និង​ប្រទេស​អ៊ុយ​ក្រែ​ន​កាន់តែ​កើន​ឡើង​ខ្លាំង​ ​សម្តេច​សង្ឃ​កាតូលិក​ ​ប៉ា​ប​ ហ្វ្រង់​ស៊ី​ស​ ​បាន​អំពាវនាវ​ឱ្យ​ប្រទេសជិតខាង​ទាំងពីរ​នេះ​ស្វែងរក​ ​ការផ្សះផ្សា​គ្នា​ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​រវាងប្រទេស​ទាំងពីរ​ ​។​

​ក្នុងរយៈពេល​ចុងក្រោយ​នេះ​ ​ប្រទេស​រុស្សី​បាន​បង្កើន​ចំនួន​កងទ័ព​ជាច្រើន​ទៅកាន់​តំបន់​ក្បែរ​ ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ ​ដែល​មិនធ្លាប់​មាន​ចាប់តាំង​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​ ​បាន​ក្តោបក្តាប់​យក​តំបន់​គ្រី​មា​ (​Crime​a​) ​ពី​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​ ​២​០​១​៤​ ​មក​ ​។​

​ការ​បង្កើន​ចំនួន​កងទ័ព​នេះ​កំពុង​ធ្វើ​ឱ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​មានការ​ព្រួយបារម្ភ​អំពី​ការឈ្លានពាន​ ​របស់​រុស្សី​មក​លើ​ប្រទេស​របស់​ខ្លូ​ន​ ​។​ ​ដូច្នេះ​ហើយ​បានជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ​លោក​ ​វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡិន​ស្គី​ (​V​o​l​o​d​y​m​y​r ​Z​e​lens​k​y​) ​បាន​ធ្វើនយោបាយ​ការទូត​យ៉ាង​មមាញឹក​ក្នុង​ ​រយៈពេល​ចុងក្រោយ​នេះ​ដើម្បី​ស្នើ​ឱ្យ​ប្រទេស​មហាអំណាច​លោក​ខាងលិច​ជួយ​ដល់​ប្រទេស​ ​របស់​ខ្លួន​ក្នុងពេលដែល​អ៊ុយ​ក្រែ​ន​កំពុង​ស្ថិតនៅ​ក្រោម​ការ​គំរាមកំហែង​ផ្នែក​យោធា​របស់​រុស្សី​ ​។​ ​អ៊ុយ​ក្រែ​នក​៏​ចង់​អោយ​អង្គការ​បក្សសម្ព័ន្ធ​យោធា​ណា​តូ (N​AT​O) ​ទទួលយក​ខ្លួន​ចូល​ជា​ ​សមាជិក​នៃ​បក្សសម្ព័ន្ធ​យោធា​នេះ​កាន់តែ​ឆាប់​ផង​ដែរ​ ​។​

​ឆ្លើយតប​ចំពោះ​រឿង​នេះ​ ​ប្រទេស​រុស្សី​ ​តែង​អះអាង​ថា​ ​ការ​ចល័ត​កងទ័ព​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ ​មិន​មាន​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​នោះ​ទេ​ ​។​ ​ទោះជាយ៉ាងណា​ ​គេ​ដឹង​ថា​ ​ប្រទេស​រុស្សី​បាន​ជួយ​ក្រុម​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៤​ ​មក​ ​។​

​មហាអំណាច​លោក​ខាងលិច​ ​ដែល​រួម​មាន​ ​សហរដ្ឋអាមេរិក​ ​បារាំង​ ​អាល្លឺម៉ង់​ ​និង​អង់គ្លេស​ ​សុទ្ធតែ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការគោរព​អធិបតេយ្យភាព​ ​និង​បូរណភាពទឹកដី​របស់​ ​ប្រទេស​អ៊ុយ​ក្រែ​ន​ ​។​ ​ប្រធានាធិបតី​បារាំង​ ​លោក​ ​អី​ម៉ា​នូ​អែ​ល​ ​ម៉ា​ក្រុង​ (​E​m​man​u​e​l​ ​Ma​cron) ​ថែមទាំង​បាន​លើកឡើង​ពី​ការកំណត់​បន្ទាន់​ក្រហម​សម្រាប់​ប្រទេស​រុស្សី​ ​ខណៈ​ដែល​ប្រ​ ​ទេស​អង់គ្លេស​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​បញ្ជូន​នាវាចំបាំង​របស់​ខ្លួន​ទៅកាន់​សមុទ្រ​ខ្មៅ​ ​ដែល​ជា​សមុទ្រ​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ ​និង​រុស្សី​ ​។​

​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​និយាយ​ថា​កិច្ចព្រមព្រៀង​នៃ​បទ​ឈប់​បាញ់​រវាង​អ៊ុយ​ក្រែ​ន​និង​ក្រុម​បំបែក​ ​ទឹកដី​ត្រូវ​បាន​រំលោភបំពាន​ជា​ញឹកញាប់​ ​ហើយ​ថា​ចាប់តាំង​ពីដើម​ឆ្នាំ​ ​២​០​២​១​ ​នេះ​មក​ ​មាន​កង​ ​ទ័ព​អ៊ុយ​ក្រែ​ន​ចំនួន​ ​៣​០​ ​នាក់​ហើយ​បាន​បាត់បង់ជីវិត​ ​។​

​អ៊ុយ​ក្រែ​ន​បាន​ចោទ​រុស្សី​ថា​បាន​ចល័ត​កងទ័ព​ចំនួន​ ​៤​១​,​០​០​០​ ​នាក់​ទៅ​ក្បែរ​ព្រំដែន​ប៉ែក​ខាង​ ​កើត​ប្រទេស​ខ្លួន​ ​និង​កងទ័ព​ចំនួន​ ​៤​២​,​០​០​០​ ​នាក់​ទៀត​ទៅកាន់​តំបន់​គ្រី​មា​ដែល​រុស្សី​មាន​ ​មូលដ្ឋានទ័ព​ជើងទឹក​នៅ​ទីនោះ​ ​។​

​នៅចំពោះមុខ​ភាព​តានតឹង​គួរ​ឱ្យ​បារម្ភ​នេះ​ ​ប្រមុខ​សាសនាកាតូលិក​ ​សម្តេច​ ​ប៉ា​ប​ ហ្រ្វង់​ស៊ី​ស​ ​មាន​បន្ទូល​អំពាវនាវ​ឱ្យ​រុស្សី​ ​និង​អ៊ុយ​ក្រែ​ន​បញ្ចៀស​នូវ​ភាព​តានតឹង​ ​និង​ធ្វើ​ការផ្សះផ្សា​គ្នា​ឡើង​ ​វិញ​ ​។​

​សម្តេច​ ​ប៉ា​ប​ ហ្រ្វង់​ស៊ី​ស​ ​បាន​លើកឡើង​ ​និង​ត្រូវ​បាន​សារ​ព័ត៌មាន​ ​A​P​ ​ស្រង់​បន្ទូល​ ​យ៉ាង​ដូច្នេះ​ថា​ ​«​សូម​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ដែល​ប្រជាជន​ ​កំពុង​ប្រឈម​មុខ​ ​ហើយដែល​ខ្ញុំ​សូម​បង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល​ចំពោះ​ពួកគេ​»​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top