Connect with us
Trulli

អ្នកគាំទ្រ​មេ​បក្ស​ប្រឆាំង​រុស្សី​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​លោក​ ​Put​in​ ​ដោះលែង​លោក​ ​Naval​n​y

តំបន់&អន្តរជាតិ

អ្នកគាំទ្រ​មេ​បក្ស​ប្រឆាំង​រុស្សី​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​លោក​ ​Put​in​ ​ដោះលែង​លោក​ ​Naval​n​y

មនុស្សរាប់ពាន់​នាក់​ ជុំវិញ​ប្រទេស​រុស្សី​ បាន​ចុះ​ថ្នល់​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង​រុស្សី​ ​លោក​ ​Naval​n​y​ ​ដោយ​រដ្ឋាភិបាល​របស់​លោក​ ​V​lad​i​m​i​r ​Put​in​ ​និង​ ​ទាមទារ​ឱ្យ​ដោះលែង​លោក​ ​Naval​n​y​ ​ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចេញពី​ពន្ធ​នាគា​រ​ ​។​

Russian police carry opposition leader Alexei Navalny, center, at an anti-Putin protest Saturday in Moscow.

Russian police carry opposition leader Alexei Navalny, center, at an anti-Putin protest Saturday in Moscow.

សារ​ព័ត៌មាន​ BBC ​ផ្សាយ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​មេសា​ ​ថា​ ​បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​លោក​ ​Naval​n​y​ ​ធ្វើឡើង​បើ​ទោះ​ជា​អាជ្ញាធរ​រុស្សី​ ​បាន​ព្រមាន​មិន​អនុ​ញ្ញាតិឱ្យ​មានការ​ប្រមូលផ្តុំ​គ្នា​ ​ដោយ​លើក​ ​ហេតុផល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្តី​ ​។​

​អ្នក​តវ៉ា​ក៏បាន​ទាមទារ​ឱ្យ​លោក​ ​Naval​n​y​ ​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវ​ក្នុងពេលដែល​លោក​ ​កំពុង​ជាប់ឃុំ​ ​។​ ​អាជ្ញាធរ​ពន្ធ​នាគា​រ​រុស្សី​កាលពី​ពេលថ្មីៗនេះ​បាន​បញ្ជូន​ខ្លួន​លោក​ ​Naval​n​y​ ​ទៅកាន់​មន្ទីរពេទ្យ​ពន្ធ​នាគា​រដែ​ល​មាន​ចំងាយ​ជាង​ ​១​០​០​ ​គីឡូម៉ែត្រ​ ​ពី​ទីក្រុង​មូស្គូ ​ក្រោយ​ពី​ ​មាន​ការព្រមាន​របស់​គ្រូពេទ្យ​ផ្ទាល់ខ្លួន​របស់​លោក​ថា​ ​លោក​ ​Naval​n​y​ ​អាច​នឹង​បាត់បង់ជីវិត​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​ ​បើ​លោក​មិន​ទទួល​បានការ​ព្យាបាល​ជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ​។​

​ទោះជាយ៉ាងណា​ ​ការ​តវ៉ា​នេះ​ ​ត្រូវ​បាន​អាជ្ញាធរ​រុស្សី​រារាំង​ ​ហើយ​មនុស្ស​ប្រមាណ​ ​១​០​០​០​ ​នាក់​ ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​។​

BBC ​រាយការណ៍​ថា​ ​ការ​ជួបជុំ​តវ៉ា​ធំ​ជាងគេ​គឺ​នៅ​ក្នុង​ទីក្រុង​មូស្គូ ​។​ ​ចំណែក​នៅ​តាម​ទីក្រុង​ធំ​ៗ​ ​ផ្សេងទៀត​ក៏​មានការ​ប្រមូលផ្តុំ​តវ៉ា​ដែរ​ ​រួម​មាន​ទីក្រុង​ ​Saint​ ​P​e​t​e​rs​bur​g​ ​ទីក្រុង​ ​V​lad​i​v​os​to​k ​នៅ​ប៉ែក​ខាងកើត​ប្រទេស​ ​និង​ទីក្រុង​ ​V​lad​i​m​i​r ​ទី​ដែល​លោក​ ​Naval​n​y​ ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ ​កាន់​ទីនោះ​ ​។​

​អាជ្ញាធរ​បាន​ប្រកាស​ឱ្យ​អ្នក​តវ៉ា​បំ​បែកការ​ប្រមូលផ្តុំ​ ​នឹងបាន​ដាក់​រនាំង​ដែក​បិទផ្លូវ​មិន​ឱ្យ​អ្នក​តវ៉ា​ ​ប្រមូលផ្តុំ​គ្នា​បាន​ ​។​

​ការ​ចេញមុខ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នេះ​ ​ក៏​ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​រុស្សី​ ​V​lad​i​m​i​r ​Put​in​ ​ដែល​កាលពី​យប់​ថ្ងៃ​ទី​២​១​ ​ខែ​មេសា​ ​បាន​ធ្វើ​សុន្ទរកថា​ប្រចាំ​ឆ្នាំទៅ​កាន់​ប្រជាជាតិ​រុស្សី​នៅ​ ​ចំពោះមុខ​សភា​រុស្សី​ទាំងពីរ​ ​។​ ​ប៉ុន្តែ​គេ​កត់​សម្គាល់​ឃើញ​ថា​ ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ ​ពូ​ទី​ន​ ​លោក​មិនបាន​និយាយ​ដល់​រឿងរ៉ាវ​របស់​មេ​បក្ស​ប្រឆាំង​រុស្សី​លោក​ ​Naval​n​y​ ​ដែល​កំពុង​ ​ជាប់ឃុំ​ ​និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ឡើយ​ ​។​

​ប៉ុន្តែ​លោក​បាន​លើកឡើង​ពី​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ ​និង​ ​បាន​ព្រមាន​បរទេស​ឱ្យ​គោរព​បន្ទាត់​ ​ក្រហម​របស់​ប្រទេស​រុស្សី​ ​ហើយ​ថា​រុស្សី​នឹង​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ ​និង​ខ្លាំងក្លា​ជាទីបំផុត​ ​ចំពោះ​អ្នក​ដែល​មានបំណង​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​រុស្សី​ ​។​

​គួរ​រម្លឹក​ថា​ ​មេ​បក្ស​ប្រឆាំង​រុស្សី​ ​លោក​ ​Naval​n​y​ ​ត្រូវ​បាន​អាជ្ញាធរ​រុស្សី​ចាប់​ឃុំ​ខ្លួន​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​ក្រោយពេល​លោក​វិលត្រឡប់​ពី​ប្រទេស​អា​ល្លឺម៉ង​វិញ​ ​ទី​ដែល​លោក​បាន​ព្យាបាល​ ​ជំងឺ​ ​ដោយសារតែ​ការ​ប្រើ​ថ្នាំបំពុល​មក​លើ​រូបលោក​ ​ដែល​លោក​ ​Naval​n​y​ ​បាន​ចោទប្រកាន់​ ​ថា​ជា​ស្នាដៃ​របស់​លោក​ ​V​lad​i​m​i​r ​Put​in​ ​ដែល​ចង់​ផ្តាច់ផ្តិល​ជីវិត​របស់​លោក​ ​។​ ​ប៉ុន្តែ​ទីក្រុង​មូស្គូ ​បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ​ ​។​

​បច្ចុប្បន្ន​លោក​ ​Naval​n​y​ ​ត្រូវ​បាន​មេធាវី​របស់​លោក​និយាយ​ថា​កំពុងតែ​មាន​សុខ​ភា​ប​ទ្រុឌ​ ​ទ្រោម​ដោយសារតែ​លោក​បាន​ធ្វើបាតុកម្ម​បង្អត់​អាហារ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ចាប់តាំង​ពីដើម​ ​ខែ​មេសា​ ​មក​ ​ដើម្បី​ប្រឆាំង​ទៅ​នឹង​អាជ្ញាធរ​ពន្ធ​នាគា​រ​រុស្សី​ដែល​មិន​អនុ​ញ្ញាតិឱ្យ ​លោក​ ​Naval​n​y​ ​បាន​ជួប​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់​លោក​ ​។​

​សហរដ្ឋអាមេរិក​ ​សហភាព​អឺរ៉ុប​ ​និង​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ទៀត​ ​បាន​ព្រមាន​ថា​ ​រុស្សី​ជា​អ្នកទទួលខុសត្រូវ​ ​ប្រសិនបើ​លោក​ ​Naval​n​y​ ​អាច​មាន​បញ្ហា​អ្វីមួយ​ដល់​ជីវិត​នៅ​ក្នុង​ ​ពន្ធ​នាគា​រ​ ​។​

​ផ្សា​ភ្ជាប់នឹង​ករណី​របស់​លោក​ ​Naval​n​y​ ​រួម​ជាមួយ​រឿង​ដែល​អាមេរិក​បាន​ចោទប្រកាន់​ ​ប្រទេស​រុស្សី​ថា​បាន​ជ្រៀតជ្រែក​ចូលក្នុង​ការងារ​បោះឆ្នោត​របស់​អា​មេ​រិម​កាលពី​ឆ្នាំ​ ​២​០​២​០​ ​និង​ការវាយប្រហារ​របស់​រុស្សី​តាម​ប្រព័ន្ធ​ ​Inter​net​ ​មក​លើ​អាមេរិក​ផង​នោះ​ ​រដ្ឋបាល​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សម្រេច​បណ្តេញ​ម​ន្រ្តី​ការទូត​អាមេរិក​ចំនួន​ ​១​៨​ ​នាក់​ពី​ប្រទេស​របស់​ខ្លួន​ ​។​ ​ជា​ការ​ឆ្លើយតប​ ​រុស្សី​ក៏បាន​បណ្តេញ​ម​ន្រ្តី​អាមេរិក​ចំនួន​ ​១​៨​ ​នាក់​ចេញពី​ប្រទេស​របស់​ខ្លួន​វិញ​ផង​ដែរ​ ​។​

​កន្លងទៅ​ ​នៅ​ក្នុង​រឿង​លោក​ ​Naval​n​y​ ​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ថែមទាំង​បាន​យល់ស្រប​ថា​ ​លោក​ ​V​lad​i​m​i​r ​Put​in​ ​គឺជា​ឃាត​ក​ទៀត​ផង​ ​នៅពេលដែល​លោក​ត្រូវ​បាន​អ្នកកាសែត​សួរ​បញ្ជាក់​ ​។​ ​ជា​ការ​ឆ្លើយតបនឹង​ការ​ចាត់​ទុក​លោកពូ​ទី​ន​ថា​ជា​ឃាត​ក​នេះ​ ​រដ្ឋាភិបាល​រុស្សី​បាន​កោះហៅ​ឯក​ ​អគ្គរដ្ឋទូត​ខ្លួន​ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ឱ្យ​ចូល​ប្រទេស​វិញ​ ​ដើម្បី​ពិភាក្សា​ឡើងវិញ​អំពី​គោល​ ​នយោបាយ​របស់​រុស្សី​ចំពោះ​សហរដ្ឋអាមេរិក​ ​។​

​បាតុករ​ដែល​បាន​ចូលរួម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក​ ​Naval​n​y​ ​នៅ​ពេល​ ​នេះ​ ​និយាយ​ថា​ ​ពួកគេ​កំពុង​ប្រយុទ្ធ​ដើម្បី​អនាគត​សេរីភាព​នៃ​ប្រទេស​រុស្សី​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top