Connect with us
Trulli

ទណ្ឌកម្ម​អន្តរជាតិ​ ​បន្ត​ធ្លាក់​មក​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​

តំបន់&អន្តរជាតិ

ទណ្ឌកម្ម​អន្តរជាតិ​ ​បន្ត​ធ្លាក់​មក​លើ​របប​យោធា​មី​យ៉ា​ន់​ម៉ា​

​របប​យោធា​មី​យ៉ា​ន់​ម៉ា​ កំពុង​ទទួលរង​ជាបន្តបន្ទាប់​នូវ​ទណ្ឌកម្ម​ ដាក់​ដោយ​សហគមន៍​អន្តរជាតិ​ ​ចំពោះ​ទង្វើ​រដ្ឋប្រហារយោធា​ ដែល​ពួកគេ​បាន​ប្រព្រឹត្ត​ចាប់តាំង​ពី​ថ្ងៃ​ទី​ ១​ ​ខែកុម្ភៈ​ ​មក​ ។​

​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី ​២​៣​ ​ខែកុម្ភៈ​ ​នេះ​ ​បាន​ដាក់ទណ្ឌកម្ម​ទៅលើ​ឧត្តមសេនីយ៍​យោធា​ ​មី​យ៉ា​ន់​ម៉ា​ចំនួន​ ​២​ ​រូប​ទៀត​ ​គឺ​លោក​ ​មួង​ ​មួង​ ​យ៉​ (​Ma​un​g​ ​Ma​un​g​ K​y​a​w​) ​ដែល​ជា​មេបញ្ជាការ​ ​ទ័ពអាកាស​ ​និង​លោក​ ម៉ូ ​យីន​ ​ទុន​ (​M​o​e​ ​M​y​in​t​ ​T​un) ​។​

​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មាន​ CN​A​ ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​អាមេរិក​នឹង​បង្កក​ទ្រព្យ​ ​សម្បត្តិ​ ​ព្រមទាំង​ផ្អាក​មិន​ឱ្យ​ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក​របស់​ម​ន្រ្តី​ជាន់ខ្ពស់​យោធា​ទាំងពីរ​ ​នាក់​នេះ​ ​។​

​ក្រសួង​រតនាគារ​អាមេរិក​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​របប​យោធា​ ​ត្រូវតែ​បញ្ចប់​សកម្មភាព​របស់​ខ្លួន​ ​និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ឡើងវិញ​ ​បើមិនដូច្នោះទេ​ ​ស្ថាប័ន​មួយ​នេះ​នឹង​មិន​អល់អែក​ដើម្បី​ចាត់វិធានការ​បន្ថែម​ទៀត​នោះ​ទេ​ ​។​

​បន្ថែម​ពីលើ​នេះ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​អាមេរិក​ ​លោក​ ​អាន់​តូ​នី​ ​ប្លី​ង​ខេន​ (​Ant​on​y​ ​Blink​e​n) ​ថ្លែង​ថា​ ​សហរដ្ឋអាមេរិក​នឹង​មិន​ស្ទាក់ស្ទើរ​ចាត់វិធានការ​បន្ថែម​ប្រឆាំង​នឹង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ ​ហិង្សា​ ​និង​គាបសង្កត់​ដល់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ឡើយ​ ​។​

​លោក​ ​ប្លី​ង​ខេន​ ​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​«​យើង​អំពាវនាវ​ឱ្យ​យោធា​ ​និង​ប៉ូលីស​ ​បញ្ឈប់​រាល់​ការវាយប្រហារ​ទៅលើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ ​សូម​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ ​ឃុំឃាំង​ដោយ​អយុត្តិធម៌​ ​បញ្ឈប់​ការវាយប្រហារ​ ​និង​ការ​បំភិតបំភ័យ​អ្នក​សារ​ព័ត៌មាន​ ​និង​សកម្មជន​ ​និង​ស្តារ​រដ្ឋាភិបាល​ដែល​បាន​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ​ឡើងវិញ​»​ ​។​

​សហរដ្ឋអាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​រួចហើយ​ទៅលើ​ឥស្សរជន​កំពូល​ៗ​ផ្សេងទៀត​នៃ​របប​ ​យោធា​មី​យ៉ា​ន់​ម៉ា​ ​រួម​មាន​ ​ឧត្ដមសេនីយ៍​ ​មីន​ ​អុង​ ​លាំង​ (​M​in​ ​A​un​g​ ​H​lain​g​) ​ដែល​ជា​មេ​ ​បញ្ជាការ​យោធា​ ​និង​ជា​អ្នកគ្រប់គ្រង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្រោយ​រដ្ឋប្រហារ​ ​។​

​ការប្រកាស​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​នេះ​ ​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ ​សហភាព​អឺរ៉ុប​ ​ក៏បាន​អនុម័ត​ទណ្ឌកម្ម​ដែល​ជា​ការ​បង្កើន​សម្ពាធ​អន្តរជាតិ​មក​លើ​របប​យោធា​ ​មី​យ៉ា​ន់​ម៉ា​ ​។​

​ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​ ​លោក​ Jos​e​p​ Borr​e​l​l​ ​បាន​ថ្លែង​ ​ថា​ ​សហភាព​អឺរ៉ុប​បាន​ទទួលយក​កិច្ចព្រមព្រៀង​នយោបាយ​ដើម្បី​អនុវត្ត​ទណ្ឌកម្ម​ដែល​ផ្តោត​ ​លើ​របប​យោធា​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​ ​និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ ​ពួក​យោធា​ ​។​

​លោក​សង្កត់ធ្ងន់​ថា​ ​៖​ ​«​រាល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ពី​ប្រព័ន្ធ​អភិវឌ្ឍន៍​របស់យើង​ដល់​ ​កម្មវិធី​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​រារាំង​»​ ​។​

​ទោះជាយ៉ាងណា​ ​របប​យោធា​ហាក់​មិន​ចុះញ៉ម​នឹង​សម្ពាធ​សហគមន៍​អន្តរជាតិ​នៅឡើយ​ ​។​ ​របប​យោធា​បាន​ព្រមាន​ថា ​ខ្លួន​មាន​ឆន្ទៈ​ប្រើ​កម្លាំង​ដ៍​សាហាវ ​ដើម្បី​បង្ក្រាប​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដែល​កាន់តែ​ខ្លាំង​ឡើង​ ​។​ ​ការប្រកាស​ដូចនេះ​ ​បន្ទាប់ពី​បាតុករ​ខ្លះ​ត្រូវ​បាន​បាញ់សម្លាប់​ក្នុង​ ​ពេល​ធ្វើបាតុកម្ម​ ​៕​

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top