Connect with us
Trulli

អគ្គលេខាធិការ​ UN ​បារម្ភ​ពី​ការចែក​ចាយ​វ៉ាក់សាំង​មិន​ស្មើភាព​គ្នា​

តំបន់&អន្តរជាតិ

អគ្គលេខាធិការ​ UN ​បារម្ភ​ពី​ការចែក​ចាយ​វ៉ាក់សាំង​មិន​ស្មើភាព​គ្នា​

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ (​Ant​on​i​o ​Gut​err​e​s) ​បាន​ ​សម្តែង​ការ​បារម្ភ​អំពី​ការចែក​ចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​មិន​ស្មើភាព​គ្នា​ ​និង​មិន​យុត្តិធម៌​ ​នៅ​លើ​ពិភពលោក​ ​។​

​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូទែ​រ៉េ​ស​ ​ថា​ប្រទេស​ចំនួន​ ​១​០​ ​នៅ​លើ​ពិភពលោក​បាន​ប្រើប្រាស់​ ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ដល់ទៅ​​​ជាង​ ​៧​៥​% ​នៃ​វ៉ាក់សាំង​ដែល​ផលិត​បាន​សរុប​នៅ​លើ​ពិភពលោក​ ​ទៅ​ហើយ​ ​។​

​លោក​ ហ្គូទែ​រ៉េ​ស​ ​ថ្លែង​បែប​នេះ​ ​នៅ​ក្នុង​កិច្ចប្រជុំ​ ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​ ​ជាតិ​ ​កាលពី​ថ្ងៃពុធ​ ​ទី​១​៧​ ​ខែកុម្ភៈ​ ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​រហូតដល់​ពេលនេះ​ ​មាន​ប្រទេស​ ​ចំនួន​ ​១​៣​០​ ​នៅ​លើ​ពិភពលោក​ដែល​នៅ​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​សូម្បីតែ​ ​មួយ​ដូ​ស​ ​។​

​បច្ចុប្បន្ន​អង្គការសុខភាព​ពិភពលោក​ទើប​ប្រកាស​ទទួលស្គាល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​តែ​ ​២​ ​ប្រភេទ​ប៉ុណ្ណោះ​ ​គឺ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​របស់​អាមេរិក​និង​អាល្លឺម៉ង់​ ​និង​ ​As​t​r​a​ ​Z​e​n​e​ca​ ​ផលិត​ ​ដោយ​ចក្រភពអង់គ្លេស​ ​។​

​សារ​ព័ត៌មាន​ ​A​l​j​a​z​e​era​ ​បាន​ស្រង់​សម្តី​លោក​ ហ្គូទែ​រ៉េ​ស​ ​ដែល​បាន​ថ្លែង​ថា​ ​៖​ ​«​នៅ​ក្នុង​គ្រា​ដ៏​ ​លំបាក​នេះ​ ​ការចែក​ចាយ​វ៉ាក់សាំង​ប្រកបដោយ​សមធម៌​ ​គឺជា​ការ​ធ្វើ​តេ​ស្ត​ខាង​សីលធម៌​ ​ដ៏​ធំបំផុត​របស់​សហគមន៍​នៅ​លើ​ពិភពលោក​»​ ​។​

​លោក​ ហ្គូទែ​រ៉េ​ស​ ​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ផែនការ​ចាក់​វ៉ាក់សាំង​សកល​ជាបន្ទាន់​ដើម្បី​ធានា​ ​ការចែក​ចាយ​វ៉ាក់សាំង​ដោយ​យុត្តិធម៌​ ​ក្នុង​នោះ​រួម​មាន​ទាំង​អ្នកវិទ្យាសាស្ត្រ​ ​អ្នក​ផលិត​វ៉ាក់សាំង​ ​និង​អ្នក​ដែល​អាច​ផ្តល់​ថវិកា​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​ ​ដើម្បី​ធានា​ថា​ប្រជាជន​ទាំងអស់​នៅ​ ​ក្នុង​ប្រទេស​ទាំងអស់​ទទួល​បានការ​ព្យាបាល​ឱ្យ​បាន​ឆាប់​ ​។​

​លោក​សង្ឃឹម​ថា​ ​ប្រទេស​អ្នកមាន​នៅ​លើ​ពិភពលោក​ ​រួម​មាន​ប្រទេស​នៅ​ក្នុង​ក្រុម​ ​G​7 ​និង​ ​G​20 ​អាច​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​បាន​ ​។​

​គិត​ត្រឹម​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ពិភពលោក​​​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រមាណ​ ​១​១​០​ ​លាន​នាក់​ ​និង​ ​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ ​២​ ​លាន​ ​៤​ ​សែន​នាក់​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top