Connect with us
Trulli

ប្រធានាធិបតី​ចិន​-​អាមេរិក​នឹង​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​អំពី​អាកាសធាតុ​

តំបន់&អន្តរជាតិ

ប្រធានាធិបតី​ចិន​-​អាមេរិក​នឹង​ជួបគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​អំពី​អាកាសធាតុ​

​ប្រធានាធិបតី​ចិន​លោក​ ​ស៊ី​ ​ជិន​ពី​ន​ ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តី​អំពី​អាកាសធាតុ​ដែល​រៀបចំ​ ​តាម​អន​ឡា​ញ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ក្នុង​ស​ប្តាហ៍ ​នេះ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មេសា​ ​។​

Chinese President Xi Jinping shakes hands with then-U.S. Vice President Joe Biden inside the Great Hall of the People in Beijing in December 2013. | POOL / VIA REUTERS

Chinese President Xi Jinping shakes hands with then-U.S. Vice President Joe Biden inside the Great Hall of the People in Beijing in December 2013. | POOL / VIA REUTERS

​ការប្រកាស​ចូលរួម​កិច្ចប្រជុំ​របស់​ចិន​នៅ​ពេលនេះ​ ​ក្នុងពេលដែល​ទំនាក់ទំនង​រវាង​ចិន​ ​និង​ ​សហរដ្ឋអាមេរិក​ក៏​កំពុងតែ​ជួប​ភាព​តានតឹង​ខ្លាំង​នៅ​ក្នុង​រឿងរ៉ាវ​ផ្សេងទៀត​ ​ដូចជា​បញ្ហា​ហុងកុង​ ​កោះ​តៃ​វ៉ាន់​ ​តំបន់​ស៊ីង​ជាំ​ង​ ​និង​សមុទ្រ​ចិន​ខាងត្បូង​ ​ដែល​ប្រទេស​មហាអំណាច​ទាំងពីរ​ ​កំពុងតែ​ផ្លោង​សំដី​ដាក់គ្នា​ទៅវិញទៅមក​ ​។​

​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​អញ្ជើញ​មេដឹកនាំ​នៅ​លើ​ពិភពលោក​ចំនួន​ ​៤​០​ ​រូប​ឱ្យ​ចូលរួម​កិច្ចប្រជុំ​ ​កំពូល​អំពី​អាកាសធាតុ​ ​ក្នុង​នោះ​ក៏មាន​ប្រធានាធិបតី​រុស្សី​ ​លោក​ វ្លា​ឌី​មៀ ​ពូ​ទី​ន​ (​V​lad​i​m​i​r ​Put​in​) ​ផង​ដែរ​ ​។​

​គួរ​បញ្ជាក់​ថា​ ​ប្រទេស​រុស្សី​ក៏​កំពុងតែ​មាន​ទំនាក់ទំនង​រកាំរកូស​ជាមួយ​សហរដ្ឋអាមេរិក​ ​ជុំវិញ​រឿង​អាមេរិក​ចោទប្រកាន់​ថា​បាន​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ច​ការបោះឆ្នោត​ ​បញ្ហា​រុស្សី​ ​ចល័ត​ទ័ព​ទៅ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន​ ​និង​បញ្ហា​មេ​បក្ស​ប្រឆាំង​រុស្សី​ ​លោក​ ​Ale​x​e​i​ ​Naval​n​y​ ​ដែល​ត្រូវ​បាន​ទីក្រុង​មូស្គូ​កំពុង​ឃុំ​ខ្លួន​ ​និង​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ​ជាដើម​ ​។​

​មុននឹង​មាន​ការប្រកាស​របស់​ទីក្រុង​ប៉េកាំង​អំពី​ការចូលរួម​របស់​លោក​ ​ស៊ី​ ​ជិន​ពី​ន​ ​ម​ន្រ្តី​ជាន់​ ​ខ្ពស់​របស់​អាមេរិក​ទទួលបន្ទុក​ការងារ​បញ្ហា​អាកាសធាតុ​ ​លោក​ ​ចន​ ឃេ​រី​ (Jo​h​n K​err​y​) ​ដែល​ ​ជា​អតីត​រដ្ឋ​ម​ន្រ្តី​ការបរទេស​ក្នុង​អាណត្តិ​របស់​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​បាន​បំពេញ​ទស្សនកិច្ច​ទៅ​ ​កាន់​ប្រទេស​ចិន​ ​និង​បាន​ជួប​សម​ភាគី​ចិន​គឺ​លោក​ ​ស៊ី​ ហ្សែ​ន​ហួ (X​i​e​ ​Z​hen​h​u​a​) ​។​ ​វា​ជា​ទស្សន​ ​កិច្ច​លើកទីមួយ​ទៅកាន់​ប្រទេស​ចិន​ដោយ​ម​ន្រ្តី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​។​

​ក្រសួងការបរទេស​ចិន​បាន​ប្រកាស​ថា​ ​ក្នុង​កិច្ចប្រជុំ​កំពូល​ដល់​នេះ​ ​ប្រធានាធិបតី​ចិន​ ​លោក​ ​ស៊ី​ ​ជិន​ពី​ន​ ​នឹង​ថ្លែងសុន្ទរកថា​ដ៏​សំខាន់​មួយ​ ​។​

​បញ្ហា​ការ​ប្រែប្រួល​អាកាសធាតុ​គឺជា​ប្រធាន​បទ​ដ៏​សំខាន់​បំផុត​មួយ​ដែល​ត្រូវ​បាន​ពិភពលោក​លើក​មក​និយាយ​ជា​ញឹកញាប់​ ​ខណៈ​ផល​ប៉ះពាល់​ដែល​ពិភពលោក​កំពុងតែ​ទទួលរង​ពី​ ​ការ​ប្រែប្រួល​អាកាសធាតុ​កាន់តែ​ធំធេង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​។​

​ទោះជាយ៉ាងណា​ ​បញ្ហា​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ប្រសិនបើ​មិន​មាន​ការចូលរួម​ដោះ​ ​ស្រាយ​ពី​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​ចិន​ទេ​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​នឹង​មិន​ទទួល​បាន​លទ្ធផល​ជាដុំកំភួន​នោះ​ទេ​ ​។​

​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​គឺជា​មហាអំណាច​សេដ្ឋកិច្ច​ទី​១​ ​និង​ចិន​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ ​នៅ​លើ​ពិភពលោក​ ​។​ ​ប្រទេស​ទាំងពីរ​ទទួលខុសត្រូវ​ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ប្រមាណ​ ​ពាក់កណ្តាល​នៃ​ឧស្ម័ន​ដែល​បញ្ចេញ​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​ ​។​ ​ដូច្នេះ​ ​ការចូលរួម​របស់​ ​ប្រទេស​ទាំង​ពី​​​រ​ក្នុង​ស​ង្រ្គា​ម​ទប់ទល់​​​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​គឺជា​ការចាំបាច់​ ​៕​

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top