Connect with us
Trulli

បាតុករ​មីយ៉ាន់ម៉ា​ នៅតែ​បន្ត​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ ទោះ​សមត្ថកិច្ច​ព្យាយាម​បំបែក

Police fire a water cannon at protesters demonstrating against the coup in Naypyitaw, Myanmar. ©REUTERS / Stringer

អាស៊ាន

បាតុករ​មីយ៉ាន់ម៉ា​ នៅតែ​បន្ត​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ ទោះ​សមត្ថកិច្ច​ព្យាយាម​បំបែក

​រលក​នៃ​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​យោធា​ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​នៅតែ​បន្ត​កើតមាន ​និង​មានទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង​ៗ ក្រោយពី​ពួក​មេដឹកនាំ​យោធា​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អតីត​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ។

Police fire a water cannon at protesters demonstrating against the coup in Naypyitaw, Myanmar. ©REUTERS / Stringer

Police fire a water cannon at protesters demonstrating against the coup in Naypyitaw, Myanmar. ©REUTERS / Stringer

សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន CNA ឱ្យ​ដឹង​ថា ប៉ូលី​សមី​យ៉ាន​ម៉ា នៅ​ថ្ងៃទី ៨ ខែកុម្ភៈ នេះ បាន​ប្រើ​កាណុង​បាញ់​ទឹក ​ដើម្បី​បាញ់​បំបែកហ្វូង​បាតុករ ​នៅក្នុង​រដ្ឋ​ធា​នី​ណៃ​ពិ​ដរ ជាទី​ដែលក្រុម​បាតុករ​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ប្រមូល​ផ្តុំគ្នា​ស្រែក​ទាមទារ​ឱ្យ​មេដឹកនាំ​យោធា ដោះលែង​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​មន្រ្តី​នៃ​គណបក្ស​សម្ព័ន្ធ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ពួក​យោធា​ចាប់​ឃុំខ្លួន​នៅក្នុង​ផ្ទះនៅ​ចំ​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ ​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ និង​ទាមទារ​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ នៅក្នុង​ប្រទេស​នេះ​ឡើងវិញ ។

នេះ​គឺជា​លើកដំបូង​ ដែលគេ​សង្កេតឃើញ​ថា​ប៉ូលី​សមី​យ៉ាន់​ម៉ា​ បាន​ប្រើ​កាណុង​បាញ់​ទឹក​លើហ្វូង​បាតុករ​ ចាប់តាំងពី​ផ្ទុះ​ការ​តវ៉ា​ធ្វើបាតុកម្ម​អស់​រយៈពេល ៣ ថ្ងៃ​កន្លងទៅ​នេះ ។

គួរ​បញ្ជាក់​ថា គណបក្ស​សម្ព័ន្ធ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ម្តង​រួចហើយ​កាលពី​ឆ្នាំ ២០១៥ និង​ឈ្នះ​ឆ្នោត​ជាថ្មី​ទៀត​ នៅក្នុងការបោះឆ្នោត​ កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប៉ុន្តែ​ក្រុម​មេដឹកនាំ​យោធា​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ ដោយ​បាន​ចោទប្រកាន់​ថា​ការបោះឆ្នោត​មានការ​លួច​បន្លំ​សន្លឹកឆ្នោត ។ ទោះបីជា​យ៉ាងណា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​មីយ៉ាន់ម៉ា​បាន​ច្រានចោល ការ​ចោទប្រកាន់​របស់​យោធា ។ ក្រុម​មេដឹកនាំ​យោធា​ក៏បាន​ធ្វើ​រដ្ឋប្រហារ និង​បានប្រកាស​ដាក់​ប្រទេស ​នៅក្នុង​ភាព​អាសន្ន​រយៈពេល ១ ឆ្នាំ ។

ក្រោយមក​ពលរដ្ឋ​មីយ៉ាន់ម៉ា​រាប់ពាន់​អ្នក​ក្នុង​នោះ ​រួមមាន​ទាំង​កម្មករ គ្រួ​បង្រៀន អ្នកច្បាប់ អ្នកធ្វើការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារ និង​មន្រ្តី​បំរើ​ការ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង បាន​នាំគ្នា​ធ្វើ កូដកម្ម​មិនព្រម​ចូល​ធ្វើការ និង​បា​នប្រមូល​ផ្តុំគ្នា ​នៅ​តាម​ទី​សាធារណៈ​ដើម្បី​ទាមទារ​ឱ្យ រដ្ឋាភិបាល​យោធា​ដោះលែង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​បក្ខ​ពួក ។

ការប្រើ​កាណុង​បាញ់​ទឹក​បំបែកហ្វូង​បាតុករ​ ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​បណ្តាល​ឱ្យ​មនុស្ស មួយចំនួន​រង​របួស ។

បាតុករ​ម្នាក់​ ដែល​ជា​កម្មករ​រោងចក្រ​កាត់​ដែរ ​បាន​ថ្លែងប្រាប់​សារព័ត៌មាន AFP ថា ទោះជា​ចំ​ថ្ងៃធ្វើការ​ក្តី ប៉ុន្តែ​រូបគេ​មិនទៅ​ធ្វើការ​នោះ​ទេ បើ​ទោះជា​ប្រាក់ខែ​របស់​លោក​ត្រូវ​បាន​គេ​កាត់ ក៏ដោយ ។ ក្រោយ​រដ្ឋប្រហារ រដ្ឋាភិបាល​ដឹកនាំ​ដោយក្រុម​យោធា​បាន​ធ្វើការ​ផ្លាស់​ប្តូរ​រដ្ឋមន្រ្តី​នៅ​តាម បណ្តា​ក្រសួង និង​បាន​បិទ​ខ្ទប់​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅក្នុង​ប្រទេស​ដូចជា Facebook Twitter និង Instagram ជាដើម ដោយ​បារម្ភ​ថា​ ពលរដ្ឋ​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងនេះ​ដើម្បី ប្រកាស​ប្រមូល​ផ្តុំគ្នា​កាន់តែ​ច្រើន​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​របប​យោធា ។

ទោះជាយ៉ាងណា រដ្ឋាភិបាល​យោធា​មិន​អាច​បញ្ឈប់​ក្រុម​បាតុករ​មី​យ៉ាន​ម៉ា​ដែល​ជា​អ្នកគាំទ្រ លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​ដែល​កំពុង​ស្រេកឃ្លាន​លទ្ធិប្រជាធិបតេយ្យ​មិន​ឱ្យ​ចេញ​ផ្លូវ​តវ៉ា បាន​នោះ​ឡើយ ។ ក្រោយ​រដ្ឋប្រហារ ប្រទេស​ប្រជា​ធិប​តេយ្យ​ធំៗ​មួយចំនួន​រួមមាន​សហរដ្ឋ​ អាមេរិក និង​ប្រទេស នៅក្នុង​សហភាព​អឺរ៉ុប​បាន​ចេញមុខ​ថ្កោលទោស​ពួក​មេដឹកនាំ​យោធា និង​ទាមទារ​ឱ្យ ដោះលែង​អ្នក​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​យោធា​ឃុំខ្លួន និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង វិញ ។ ប្រទេស​ប្រជា​ធិប​តេយ្យ​ធំៗ​ទាំងនេះ បាន​ព្រមាន​របប​យោធា​ថា​នឹង​ចាត់វិធានការ​ផ្សេង ៗបើ​របប​យោធា​ភូមា​មិនព្រម​ដោះលែង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ ឡើងវិញ​នោះ ។

ចំណែក​បណ្តា​ប្រទេស​ដែល​ជាស​មា​ជិ​ករបស់​អាស៊ាន ខ្លះ​បាន​ត្រឹម​សម្តែង​ការ​បារម្ភ ខណៈ​ខ្លះ ទៀត​មិនបាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ធ្ងន់ធ្ងរ​ឡើយ ដោយ​ចាត់ទុកថា រដ្ឋប្រហារ​របស់​មេដឹកនាំ យោធា​គឺជា​រឿង​នយោបាយ​ផ្ទៃក្នុង​របស់​មី​យ៉ាន​ម៉ា ៕

Continue Reading
You may also like...

More in អាស៊ាន

  • តំបន់&អន្តរជាតិ

    រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​ ២​ ​មីនា​ ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​មី​យ៉ា​ន​ម៉ា​

    By

    ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​នឹង​មាន​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​នេះ​ ​តាមរយៈ​ ​Video Conference​ ​ដើម្បី​ស្តាប់​ពី​ការ​ឡើង​លើក​របស់​តំណាង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​អំពី​ស្ថានភាព​ដែល​កំពុងតែ​កើតមានឡើង​នៅ​ក្នុង​ប្រទេស​សមាជិក​អា​ស៊ាន​មួយ​នេះ​ ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​សឹង្ហ​បុរី​ ​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​។​...

  • អាស៊ាន

    មីយ៉ាន់ម៉ា ៖ បាតុករ​រាប់ពាន់​នាក់​បន្ត​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​

    By

    ប្រជាជន​មីយ៉ាន់ម៉ា​រាប់ពាន់​នាក់​បន្ត​ចុះ​ថ្នល់​នៅ​ថ្ងៃទី១៧ កុម្ភៈ នេះ​នៅក្នុង​ទី​ក្រុ​ងយ៉ាងហ្គូន ដើម្បី​ប្រឆាំង​រដ្ឋប្រហារ បើ​ទោះជា​របប​យោធា​បាន​បង្កើន​កម្លាំង​បង្រ្កាប និង​បាន​ដាក់​ពង្រាយ រថពាសដែក​នៅ​តាម​ដងផ្លូវ​ក្តី ។ បើ​ទោះជា​បាតុកម្ម​គឺជា​ការ​ប្រមូល​ផ្តុំ​អហិង្សា ប៉ុន្តែ​អង្គការសហប្រជាជាតិ​ព្រួយ​អំពី​ការ​ផ្ទុះឡើង នៃ​អំពើ​ហិង្សា​ដោយសារតែ​ថា​ពួក​យោធា​បាន​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ និង​ពេលខ្លះ បង្រ្កាប​ដោយ​ហិង្សា​ទៅលើ​ហ្វូង​បាតុករ ។ បាតុករ​មួយចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ផ្សេងទៀត​រង​របួសធ្ងន់​និង​ស្រាល​ដោយសារ...

  • អាស៊ាន

    មីយ៉ាន់ម៉ា ៖ ដំ​ណើរ​រប៉ា​ក់​រប៉ើក​នៃ​លទ្ធិប្រជាធិបតេយ្យ​

    By

    ក្រុម​យោធា​បាន​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ប្រទេស​មួយ​នេះ ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ ១៩៤៨ មក ។ ក្រោយ​ទទួល​បាន​ឯករាជ្យ របប​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន​ម៉ា​បាន​ដំណើរការ​មួយរយៈពេល ប៉ុន្តែ​នៅ​ឆ្នាំ ១៩៦២ មេទ័ព យោធា​ឈ្មោះ អ៊ូ នេ វីន (U Ne...

  • អាស៊ាន

    បាតុករ​មីយ៉ាន់ម៉ា​បន្ត​តវ៉ា​ថ្ងៃទី ៤ ទោះ​មានការ​ចាប់ខ្លួន និង​បង្រ្កាប​

    By

    បាតុករ​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បន្ត​ប្រមូល​ផ្តុំគ្នា​តវ៉ា​បើ​ទោះជា​មានការ​ចាប់ខ្លួន​និង​បង្រ្កាប ពី​ប៉ូលី​សមី​យ៉ាន់​ម៉ា ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស BBC ចុះ ផ្សាយ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ។ បាតុករ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ចាប់តាំងពី​ថ្ងៃទី៦ ខែកុម្ភៈ នៅក្នុង ទី​ក្រុង​ធំៗ...

  • អាស៊ាន

    យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​បាតុករ​ជិត ៣០ នាក់

    By

    ​របប​យោធា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ នេះ​បាន​ចាប់ខ្លួន​បាតុករ​ជិត ៣០ នាក់​នៅក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​អ្នកទោស នយោបាយ​មក​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី ។ បាតុករ​ដែល​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចុះ​ផ្លូវ​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ចាប់ពី​ថ្ងៃទី៦ ខែកុម្ភៈ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top