Connect with us
Trulli

សាកសព​ទារក​ចំនួន​ ​១​.​៣​០​០​ ​ត្រូវ​បាន​ប៉ូលីស​វៀតណាម​ ​រក​ឃើញ​ក្នុង​ផ្ទះ​ជួល​ នៅ​ក្រុង​ហាណូយ​

តំបន់&អន្តរជាតិ

សាកសព​ទារក​ចំនួន​ ​១​.​៣​០​០​ ​ត្រូវ​បាន​ប៉ូលីស​វៀតណាម​ ​រក​ឃើញ​ក្នុង​ផ្ទះ​ជួល​ នៅ​ក្រុង​ហាណូយ​

សមត្ថកិច្ច​វៀតណាម​នៅ​ទីក្រុង​ហាណូយ​កំពុង​បើក​ការស៊ើបអង្កេត​ចំពោះ​ការ​រក​ឃើញ​សាកសព​ទារក​ចំនួន​ ​១​.​៣​០​០​ ​នាក់​ដែល​ត្រូវ​បាន​រក្សាទុក​ក្នុង​ទូ​ត្រជាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​ ​ក្នុង​ ​ខណ្ឌ​ហា​ដុ​ង​ ​នៃ​ទីក្រុង​ហាណូយ​ ​។​

​សាកសព​ទារក​ទាំងអស់​នោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​អំឡុង​ពេល​ចុះ​ឆែកឆេរ​របស់​សមត្ថកិច្ច​ ​ក្រោយ​ពី​ពួកគេ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរ​នោះ​ ​។​ ​នេះ​បើ​ ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​វៀតណាម​ឈ្មោះ​ ​ទូ​យ​ត្រែ​ (​T​uo​i​ ​T​r​e​) ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ឧសភា​ ​។​

​ពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួកគេ​បានឃើញ​មនុស្ស​វ័យក្មេង​ពី​ ​៥​ ​ទៅ​ ​៦​ ​នាក់​ ​តែង​យក​សាកសព​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ ​ហើយ​រក្សាទុក​សាកសព​ទាំងអស់​នោះ​នៅ​ក្នុង​ទូ​ ​ត្រជាក់​ ​។​

​សមត្ថកិច្ច​បាន​សួរ​ចំ​លើ​យ​មនុស្ស​ពាក់ព័ន្ធ​ទាំងអស់​នោះ​ ​ហើយ​លទ្ធផល​បឋម​បង្ហាញ​ថា​ ​វា​ហាក់ដូចជា​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឧក្រិដ្ឋកម្ម​អ្វី​នោះ​ទេ​ ​។​ ​សមត្ថកិច្ច​និយាយ​ថា​ ​យុវជន​ទាំងអស់​នោះ​ ​តែង​ប្រមូល​សាកសព​មកពី​មន្ទីរ​គ្លី​និ​ក​ឯកជន​ ​និង​មន្ទីរពេទ្យ​នៅ​ក្នុង​ ​ទីក្រុង​ហាណូយ​ ​ដើម្បី​យកទៅ​កប់​ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​មនុស្សធម៌​របស់​ពួកគេ​ ​។​

​យុវជន​ទាំងអស់​នោះ​ ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ​ពួកគេ​រក្សាទុក​សាកសព​ទាំងអស់​នោះ​នៅ​ក្នុង​ ​ផ្ទះ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ ​បន្ទាប់មក​ត្រូវ​ដឹកជញ្ជូន​យក​ទៅកាន់​កន្លែង​កប់ខ្មោច​ដែល​នៅ​ ​ឆ្ងាយ​ពី​ទីក្រុង​ ​។​

​សមត្ថកិច្ច​វៀតណាម​បញ្ជាក់​ថា​ ​ពួកគេ​កំពុង​ពិចារណា​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​ ​សាកសព​ទារក​ទាំងអស់​នោះ​ ​។​ ​ពួកគេ​ថា​ ​ប្រសិនបើ​ការ​ប្រមូល​យក​ ​និង​ការ​រក្សាទុក​សាក​ ​សព​ទាំងអស់​នោះ​ ​ត្រូវ​បាន​រក​ឃើញ​ថា​បង្ក​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​បរិស្ថាន​ ​ទីភ្នាក់ងារ​ ​ពាក់ព័ន្ធ​នឹង​ត្រូវ​ទទួលបន្ទុក​ចាត់ចែង​ការងារ​នេះ​ ​។​

​ទោះជាយ៉ាងណាក៏ដោយ​ ​សមត្ថកិច្ច​វៀតណាម​ថា​ ​ការស៊ើបអង្កេត​បន្ថែម​ទៀត​កំពុងតែ​បន្ត​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top