Connect with us
Trulli

ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

តំបន់&អន្តរជាតិ

ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។

សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ អាចចាប់យកកំដៅមនុស្សក្នុងរយៈកំពស់ ២០ ម៉ែត្រពីលើដី ។

A DJI Mavic 2 Enterprise drone equipped with a thermal sensor used by municipal police in Treviolo for checking people’s temperature is pictured in flight on April 9, 2020 in Treviolo, near Bergamo, during the country’s lockdown aimed at stopping the spread of the COVID-19 pandemic, caused by the novel coronavirus. (Photo by MIGUEL MEDINA / AFP)

មេប៉ូលីសរដ្ឋ Terengganu លោក រ៉ូហាយមី អ៊ីសា (Rohaimi Md Isa) និយាយថា «ប្រសិនបើ យន្តហោះដ្រូនចាប់បានកំដៅរាងកាយអ្នកណាម្នាក់ ដូចជាកំដៅលើសពី ៣៧.៥ ដឺក្រេ វានឹង បញ្ចេញពន្លឺក្រហម ពេលនោះ មន្រ្តីអនុវត្តរបស់យើងនឹងទៅកាន់ទីតាំងដែលមនុស្សនោះ កំពុងឋិតនៅដើម្បីពិនិត្យរោគសញ្ញា» ។

មេប៉ូលីសដដែលនិយាយថាការប្រើប្រាស់យន្តហោះដ្រូននេះបានជួយមន្រ្តីអនុវត្តបានយ៉ាងច្រើន ។ លោកថា បើទោះជាក្រុមលោកមានក្រុមត្រួតពិនិត្យរហូតដល់ ១៥៧ ក៏ដោយ  ពួកគេត្រូវធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ។ ប៉ុន្តែបញ្ហានៅត្រង់ថា ពួកគេមិនអាចត្រួត ពិនិត្យគ្រប់ទីកន្លែងទាំងអស់នៅពេលតែមួយ ដូចជាការចាប់យករោគសញ្ញាពីបុគ្គលអាចឆ្លង ជំងឺកូវីដ-១៩ នៅតាមទីសាធារណៈជាដើម ។

យន្តហោះដ្រូនដែលត្រូវបានរដ្ឋ Terengganu នៃប្រទេសម៉ាឡេស៊ីកំពុងប្រើប្រាស់នៅពេលនេះ ត្រូវបានក្រុមហ៊ុនឯកជនមួយរបស់ម៉ាឡេស៊ីឱ្យអាជ្ញាធរខ្ចីដើម្បីប្រើប្រាស់ក្នុងអំឡុងពេលនៃការ បិទខ្ទប់ទូទាំងប្រទេសនៅម៉ាឡេស៊ី ។

គួររំលឹកដែរថា កាលពីខែមេសា ឆ្នាំ ២០២០ ប៉ូលីសនៅរដ្ឋ Terengganu ក៏បានប្រើយន្តហោះ ដ្រូនដើម្បីតាមដានការបំលាស់ទី និងចាប់យកកំដៅរាងកាយពលរដ្ឋនៅតំបន់ ដុនហ្គុន (Dungun) នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងការបំលាស់ទីផងដែរ ។

 

ប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់ប្រទេសទាំងស្រុងជាថ្មីទៀត រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៤ ខែមិថុនា ក្នុងពេលដែលរលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំពុងបោកបក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ៕

 

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ប៉ូលីសវៀតណាមដាក់បុរសតស៊ូមតិប្រឆាំងរដ្ឋអំណាចក្នុងបញ្ជីតាមចាប់ខ្លួន

    By

    សមត្ថកិច្ចវៀតណាមទីក្រុងហាណូយមកពីនាយកដ្ឋានសន្តិសុខសាធារណៈបានចេញសេចក្តី ជូនដំណឹងអំពីការដាក់ក្នុងបញ្ជីតាមចាប់ខ្លួនអ្នកតស៊ូមតិជនជាតិយួនមួយរូបឈ្មោះ ឡេ វ៉ាំង យុង ( Lê Văn Dũng) ឬហៅថា ឡេ យុង វ៉ូវ៉ា (Lê Dũng Vova)...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top