Connect with us
Trulli

តៃ​វ៉ាន់​ ​ស្វែងរក​មី​ស៊ី​ល​បាញ់​ចំងាយ​ឆ្ងាយ​ ​ពី​អាមេរិក​ ​ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ចិន​

តំបន់&អន្តរជាតិ

តៃ​វ៉ាន់​ ​ស្វែងរក​មី​ស៊ី​ល​បាញ់​ចំងាយ​ឆ្ងាយ​ ​ពី​អាមេរិក​ ​ក្នុង​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ចិន​

​កោះ​តៃ​វ៉ាន់​កំពុង​ស្វែងរក​ទិញ​កាំជ្រួច​មី​ស៊ី​ល​បាញ់​ចំងាយ​ឆ្ងាយ​ ​និង​មី​ស៊ី​ល​បាញ់​ពីលើ​អាកាស​ ​ពី​សហរដ្ឋអាមេរិក​ ​ក្នុងពេលដែល​កោះ​មួយ​នេះ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ទីក្រុង​ ​ប៉េកាំង​ដែល​ក្នុង​មួយរយៈពេល​ចុងក្រោយ​នេះ​បាន​បញ្ជូន​យន្តហោះ​ចំបាំង​ហោះ​ឆ្វែល​ចូល​ទៅ​ក្បែរ​ដែនអាកាស​របស់​តៃ​វ៉ាន់​ ​ដែល​ត្រូវ​បាន​តៃ​វ៉ាន់​ចាត់ទុកជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​ ​។​

Taiwan’s President Tsai Ing-wen applauds during the launch ceremony for Taiwan Navy’s domestically built amphibious transport dock “Yushan” in Kaohsiung, Taiwan, April 13, 2021. REUTERS/Ann Wang

​សារ​ព័ត៌មាន​ R​e​u​t​e​rs ​បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​ដោយ​លើកឡើង​សម្តី​របស់​ប្រធាន​ផ្នែក​ ​ផែនការ​យុទ្ធ​សា​ស្រ្ត​នៃ​ក្រសួង​ការពារ​ជាតិ​តៃ​វ៉ាន់​ ​លោក​ ​Lee​ S​h​i​h​-c​h​i​an​g​ ​ដែល​និយាយ​ថា​ ​មី​ស៊ី​ល​ដែល​តៃ​វ៉ាន់​កំពុង​ស្វែងរក​ពី​អាមេរិក​មានឈ្មោះ​ ​Lock​heed​ ​Mart​in​ ​Cor​p​’s ​A​G​M​-158 ​។​

​គេ​នៅ​មិនទាន់​ដឹង​ថា​ ​តើ​សហរដ្ឋអាមេរិក​នឹង​អាច​ផ្តល់​នូវ​ប្រភេទ​កាំជ្រួច​មី​ស៊ី​លតា​មកា​រ​ចង់​ ​បាន​របស់​តៃ​វ៉ាន់​នៅ​ពេលនេះ​នៅឡើយ​ទេ​ ​។​ ​ប៉ុន្តែ​លោក​ ​Lee​ S​h​i​h​-c​h​i​an​g​ ​និយាយ​ថា​ តៃ​វ៉ាន់​ ​កំពុង​ស្ថិតនៅ​ក្នុង​ដំណើរ​ការស្វែងរក​មី​ស៊ី​ល​ប្រភេទ​នេះ​ ​ហើយ​ថា​ដំណើរការ​ទំនាក់ទំនង​ ​ជាមួយ​សហរដ្ឋអាមេរិក​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ល្អ​ ​និង​ធម្មតា​ ​។​

​គួរ​បញ្ជាក់​ថា​ ​មី​ស៊ី​ល​ ​A​G​M​-158 ​ដែល​តៃ​វ៉ាន់​កំពុង​ស្វែងរក​នេះ​ ​អាច​បាញ់​បាន​ចំងាយ​ ​១​០​០​០​ ​គីឡូម៉ែត្រ​ ​និង​អាច​បំពាក់​នៅ​លើ​យន្តហោះ​ចំបាំង​ ​F​-16 ​ដែល​តៃ​វ៉ាន់​កំពុង​មាន​ ​។​

​កោះ​តៃ​វ៉ាន់​កំពុង​ព្យាយាម​ធ្វើ​ទំនើបកម្ម​ផ្នែក​យោធា​របស់​ខ្លួន​ក្នុង​ពេល​ភាព​តានតឹង​ជាមួយ​ចិន​ ​កំពុងតែ​មាន​កាន់តែ​ខ្លាំង​ឡើងៗ​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​។​ ​សហរដ្ឋអាមេរិក​ ​គឺជា​ប្រទេស​ផ្គត់ផ្គង់​ ​អាវុធ​ដ៏​សំខាន់​បំផុត​មួយ​របស់​កោះ​តៃ​វ៉ាន់​ ​។​

​កោះ​តៃ​វ៉ាន់​មិន​ចង់​រស់នៅ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន​នោះ​ឡើយ​ ​ប៉ុន្តែ​ទីក្រុង​ប៉េកាំង​នៅ​ ​តែ​ចាត់​ទុ​កកោះ​តៃ​វ៉ាន់​ ​គឺជា​ទឹកដី​របស់​ខ្លួន​ ​។​ ​ទីក្រុង​ប៉េកាំង​តែង​ប្រកាស​ថា​ ​ខ្លួន​នឹង​មិន​ ​ញញើត​នៅ​ក្នុង​ការ​ប្រើ​កម្លាំងទ័ព​ដើម្បី​វាយ​យ​កកោះ​តៃ​វ៉ាន់​ដាក់​ឱ្យ​ឋិតនៅ​ក្រោម​ការ​ ​គ្រប់គ្រង​របស់​ខ្លួន​នោះ​ឡើយ​ ​បើ​កោះ​តៃ​វ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ​នៅ​ថ្ងៃណាមួយ​ ​។​

​ទោះជាយ៉ាងណា​ ​ប្រធានាធិបតី​តៃ​វ៉ាន់​ ​អ្នកស្រី​ ត្សៃ អិ​ង​ ​វ៉ែន​ (​T​s​a​i​ ​In​g​-​w​e​n) ​ធ្លាប់​និយាយ​ថា​ ​កោះ​តៃ​វ៉ាន់​ហាក់ដូចជា​ប្រទេស​ឯករាជ្យ​មួយ​បាត់​ទៅ​ហើយ​ ​ហើយដែល​អ្នកស្រី​ថា​ឈ្មោះ​វា​គឺ​ ​«​សាធារណរដ្ឋ​តៃ​វ៉ាន់​»​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top