Connect with us
Trulli

អំពីយើងខ្ញុំ

ដើម្បីខ្ញុំ សម្រាប់អ្នក

Khmer K21 មានស្លាកសញ្ញារាងជារង្វង់មូលផ្ទៃពណ៌បៃតងចាស់ ខាងក្នុងមានអក្សរ Khmer K21 ពណ៌ស ។ រង្វង់មូលតំណាងឱ្យភពផែនដីដែលជាលំនៅឋានរបស់មនុស្ស សត្វ និងរុក្ខជាតិ ។ ផ្ទៃពណ៌បៃតងចាស់តំណាងឱ្យធម្មជាតិពណ៌បៃតងនៃភពផែនដី ។ អក្សរ Khmer K21 ពណ៌ស តំណាងឱ្យចិត្តស្មោះស ភាពស្មោះត្រង់ ភាតរភាព និងសាមគ្គីភាព ។ ពាក្យស្លោករបស់ Khmer K21 គឺ «ដើម្បីខ្ញុំ សម្រាប់អ្នក» ។ «ដើម្បីខ្ញុំ» សំដៅដល់គោលបំណង នៃការបង្កបង្កើតខ្មែរ Khmer K21 ឡើង គឺដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីពីស្រទាប់វិញ្ញូជនមកពី ប្រភពផ្សេងៗគ្នា បង្កើននូវគំនិតស្រឡាញ់ជាតិតាមរយៈការចែករម្លែកចំណេះ ជំនាញ និងបទពិសោធន៍ ក្នុងការពង្រឹងនិងលើកកំពស់ជីវភាពក្រុមការងារឱ្យមានគុណភាព ព្រមទាំង រួមចំណែកជួយដល់សង្គមជាតិ ជាពិសេសដល់ស្រទាប់ខេមរបុត្រជំនាន់ក្រោយ ។ «សម្រាប់អ្នក» គឺសំដៅទៅដល់អតិថិជននិងមហាជនដែលទទួលបានសេវាកម្មរបស់ Khmer K21 ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ។ ទស្សនវិស័យរបស់ Khmer K21 គឺយុវជនមានសមត្ថភាព និងលទ្ធភាព ដើម្បីចូលរួមចំណែក អភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ៕

Khmer K21’s logo is round with dark green surface and white letter “Khmer K21” inside. The circular shape represents the planet which is home to humans, plants, and animals. Dark green surface represents the green nature of the planet. The white color “Khmer K21” represents sincerity, loyalty, brotherhood and solidarity. Khmer K21’s motto is “For Me and For You”. The purpose of creating Khmer K21 is to gather and strengthen solidarity of people from different backgrounds, increase patriotic ideas through the sharing of knowledge, skills and experience to better improve life quality of the teamwork and the contribution to help society, especially to the next generation of Khmer children. We pay high attention to our customers and the public who receive the services of Khmer K21. We are committed to provide our customers and the public with high quality services. Our vision is to strengthen the capacity of the people so that they can contribute to the sustainable development of the society.

ទំនាក់ទំនងយើងខ្ញុំ៖

Email:admin@khmerk21.com

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top