Connect with us
Trulli

លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

តំបន់&អន្តរជាតិ

លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច ប្រជុំកំពូលថ្នាក់ដឹកនាំប្រទេស G7 កិច្ចប្រជុំជាមួយបក្សសម្ព័ន្ធអង្គការណាតូ កិច្ចប្រជុំកំពូល សហភាពអឺរ៉ុប និងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីរុស្សី លោក វ៉ា្លឌីមៀ ពូទីន (Vladimir Putin) ។

សម្រាប់កិច្ចប្រជុំកំពូល G7 ដែលមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ចុង សប្តាហ៍នេះ លោក ចូ បៃដិន នឹងជួបជាមួយថ្នាក់ដឹកនាំនៃចក្រភពអង់គ្លេស ប្រទេស កាណាដា បារាំង អាល្លឹម៉ង់ អ៊ីតាលី និងជប៉ុន នៅឯរមណីដ្ឋានមាត់សមុទ្រនៅក្នុងប្រទេសអង់ គ្លេសដែលធ្វើជាប្រធានប្តូរវេន G7 នៅឆ្នាំនេះ ។ នៅក្នុងចក្រភពអង់គ្លេសដដែលនោះ លោក ចូ បៃដិន ក៏នឹងចូលជួបម្ចាស់ក្សត្រីយ៍អង់គ្លេស អាលីហ្សាបែត ទី២ នៅប្រាសាទ វីនស័រ (Windsor) ផងដែរ ។

 

ចេញពីកិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស លោក ចូ​ បៃដិន នឹងធ្វើដំណើរទៅកាន់ទីក្រុង ប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ នៅថ្ងៃទី១៤ ខែមិថុនា ។ ចំណែកនៅថ្ងៃទី១៥ ខែមិថុនា លោកនឹងចូលរួមកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប មុន នឹងហោះទៅជួបប្រធានាធិបតីរុស្សី លោក ពូទីន នៅថ្ងៃទី១៦ ខែមិថុនា នៅក្នុងប្រទេសស្វីស ។

 

លោក ចូ បៃដិន បានថ្លែងចាត់ទុកដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបរបស់លោក គឺជាការ កំណត់សមរភូមិសម្រាប់លទ្ធិប្រជាធិបតេយ្យ ។ លោកបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ ទ្វីបអឺរ៉ុបរបស់លោករយៈពេលមួយសប្តាហ៍ខាងមុខនេះ គឺជាការបង្ហាញនូវភាពរឹងមាំរបស់ ប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកចាត់ទុកថាជាការគំរាមកំហែងនៅសម័យ ទំនើបបច្ចុប្បន្ន ៕

Continue Reading
You may also like...

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

  • តំបន់&អន្តរជាតិ

    ប៉ូលីសវៀតណាមដាក់បុរសតស៊ូមតិប្រឆាំងរដ្ឋអំណាចក្នុងបញ្ជីតាមចាប់ខ្លួន

    By

    សមត្ថកិច្ចវៀតណាមទីក្រុងហាណូយមកពីនាយកដ្ឋានសន្តិសុខសាធារណៈបានចេញសេចក្តី ជូនដំណឹងអំពីការដាក់ក្នុងបញ្ជីតាមចាប់ខ្លួនអ្នកតស៊ូមតិជនជាតិយួនមួយរូបឈ្មោះ ឡេ វ៉ាំង យុង ( Lê Văn Dũng) ឬហៅថា ឡេ យុង វ៉ូវ៉ា (Lê Dũng Vova)...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top