Connect with us
Trulli

លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​និយាយ​ពី​ការគោរព​សិទ្ធិមនុស្ស​ក្នុង​ជំនួប​ជាមួយ​លោក​ ​ពូ​ទី​ន​

តំបន់&អន្តរជាតិ

លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​និយាយ​ពី​ការគោរព​សិទ្ធិមនុស្ស​ក្នុង​ជំនួប​ជាមួយ​លោក​ ​ពូ​ទី​ន​

​ប្រធានាធិបតី​អាមេរិក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​នឹង​លើកយក​បញ្ហា​រំលោភ​សិទ្ធិ​ ​មនុស្ស​ទៅ​ជជែក​ជាមួយ​ប្រធានាធិបតី​រុស្សី​ ​លោក​ វ្លា​ឌី​មៀ ​ពូ​ទី​ន​ (​V​lad​i​m​i​r ​Put​in​) ​នៅ​ក្នុង​ ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​ទាំងពីរ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​ប្រទេស​ស្វីស​ ​នៅ​ពាក់កណ្តាល​ខែ​មិថុនា​ ​ខាងមុខ​។​

FILE – In this March 10, 2011, file photo, then Vice President Joe Biden, left, shakes hands with Russian Prime Minister Vladimir Putin in Moscow, Russia. President Joe Biden will hold a summit with Vladimir Putin next month in Geneva, a face-to-face meeting between the two leaders that comes amid escalating tensions between the U.S. and Russia in the first months of the Biden administration. (AP Photo/Alexander Zemlianichenko, File)

​លោក​ ចូ ​បៃ​ដិ​ន​ ​ថ្លែង​ថា​ ​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​នឹង​មិន​អនុញ្ញាត​ឱ្យ​ទីក្រុង​មូស្គូ​រំលោភ​សិទ្ធិមនុស្ស​ ​នោះ​ទេ​ ​។​ ​នេះ​បើ​តាម​ការផ្សាយ​របស់​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ឧសភា​ ​។​

​លោក​បញ្ជាក់​ថា​ ​«​ខ្ញុំ​នឹង​មាន​ជំនួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ ​ពូ​ទី​ន​ ​ក្នុងរយៈពេល​ ​២​ ​ស​ប្តាហ៍ ​ខាងមុខ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ ​។​ ​សូម​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ ​យើង​នឹង​មិន​ឈរ​មើល​ ​និង​មិន​ ​អនុញ្ញាត​ឱ្យ​គាត់​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ​»​ ​។​

​គួរ​បញ្ជាក់​ថា​ ​ចាប់តាំង​ពី​បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ចាប់ពី​ខែ​មករា​មក​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ដាក់ទណ្ឌកម្ម​ថ្មីៗ​មួយ​ចំនួន​ប្រឆាំង​នឹង​ទីក្រុង​មូស្គូ ​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ ​ចោទប្រកាន់​ថា​ ​ទីក្រុង​មូស្គូ​បាន​ធ្វើ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ទៅលើ​ក្រុមហ៊ុន​របស់​ ​អាមេរិក​ឈ្មោះ​ ​Solar​Wind​s ​និង​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ងារ​បោះឆ្នោត​របស់​សហរដ្ឋ​ ​អាមេរិក​កាលពី​ឆ្នាំ​ ​២​០​២​០​ ​។​

​ក្រៅពី​នេះ​ ​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន​ ​ក៏បាន​រិះគន់​ទីក្រុង​មូស្គូ​ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​មេ​បក្ស​ ​ប្រឆាំង​រុស្សី​ ​លោក​ ​អា​ឡេ​ច​ស៊ី​ ​ណា​វ៉ាល់​នី​ (​Ale​x​i​e​ ​Naval​n​y​) ​ក្រោយ​មេ​បក្ស​រូប​នេះ​ត្រូវ​បាន​គេ​ ​បំពុល​ថ្នាំ​ក្នុង​បំណង​ផ្តាច់ផ្តិល​ជីវិត​ ​និង​ចាប់​ដាក់​ពន្ធ​នាគា​រ​ដោយ​អាជ្ញាធរ​រុស្សី​រហូតមក​ទល់​ ​សព្វថ្ងៃ​ ​។​

​បន្ថែម​ពីលើ​នេះ​ទៀត​ ​សំណុំរឿង​ប្រទេស​អ៊ុយ​ក្រែ​ន​ ​ដែល​កាលពី​ពេលថ្មីៗនេះ​ ​រុស្សី​បាន​បញ្ជូន​ ​កងទ័ព​របស់​ខ្លួន​ជាច្រើន​ទៅ​ក្បែរ​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ ​ក៏បាន​ធ្វើ​ឱ្យ​អាមេរិក​ ​និង​រុស្សី​ ​មាន​ភាព​តានតឹង​ជាមួយគ្នា​ផង​ដែរ​ ​។​ ​បើ​ទោះ​ជា​ ​រុស្សី​បាន​ប្រកាស​ថា​ ​ខ្លួន​បាន​ដក​ ​កងទ័ព​ចេញពី​តំបន់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​ក្តី​ ​ទាំង​អ៊ុយ​ក្រែ​ន​ ​និង​អាមេរិក​ ​សន្និដ្ឋាន​ថា​ ​រុស្សី​ ​កំពុង​រក្សា​ចំនួន​កងទ័ព​របស់​ខ្លួន​នៅក្បែរ​តំបន់​ព្រំដែន​ក្នុង​ចំនួន​ច្រើន​ដដែល​ ​។​

​មួយវិញទៀត​ ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​លោក​ខាងលិច​ ​ក៏​កំពុង​មាន​ភាព​តានតឹង​ផ្នែកការ​ ​ទូត​ជាមួយ​រដ្ឋាភិបាល​ប៊ែ​ល​ឡារុ​ស​ (​Be​l​ar​us​) ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្សី​ ​ក្រោយ​ពី​ពេល​ ​ថ្មីៗ​នេះ​ ​រដ្ឋាភិបាល​ប៊ែ​ល​ឡារុ​ស​ ​បាន​បញ្ជា​ឱ្យ​យន្តហោះ​ក្រុមហ៊ុន​ឯកជន​មួយ​ ​ដែល​មាន​ដឹក​ ​អ្នកកាសែត​ធ្លាប់​សរសេរ​ប្រឆាំង​រដ្ឋាភិបាល​ប៊ែ​ល​ឡារុ​ស​ចុះចត​នៅ​លើទឹក​ដី​របស់​ខ្លួន​ ​។​ ​ក្រោយមក​អ្នកកាសែត​រូប​នោះ​ត្រូវ​បាន​អាជ្ញាធរ​ប៊ែ​ល​ឡារុ​ស​ចាប់​ឃុំ​ខ្លួន​រហូតដល់​ពេល​ ​បច្ចុប្បន្ន​ ​៕​

More in តំបន់&អន្តរជាតិ

  • តំបន់&អន្តរជាតិ

    ប៉ូលីសចាប់ខ្លួនបុរសតស៊ូមតិជនជាតិយួនដែលប្រឆាំងរដ្ឋអំណាចវៀតណាម

    By

    អ្នកតស៊ូមតិជនជាតិយួនឈ្មោះ ឡេ វ៉ាំង យុង (Lê Văn Dũng) ត្រូវបានសមត្ថកិច្ចវៀតណាម ចាប់ខ្លួនប្រមាណមួយខែក្រោយពីបុរសរូបនេះត្រូវបានអាជ្ញាធរវៀតណាមដាក់ក្នុងបញ្ជីតាម ចាប់ខ្លួន ។ បណ្តាញសារព័ត៌មានវៀតណាម (Vietnam News) បានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែកក្កដា...

  • តំបន់&អន្តរជាតិ

    លោក បៃដិន និយាយថា ការពារ NATO គឺជាកាតព្វកិច្ចពិសិដ្ឋរបស់អាមេរិក

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងប្រាប់មេដឹកនាំប្រទេសដែលជាសមាជិកនៃ បក្សសម្ព័ន្ធយោធាណាតូ នៅក្នុងកិច្ចប្រជុំកំពូលអង្គការណាតូ នៅក្នុងទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៤ ខែមិថុនា ថា ការពារទ្វីបអឺរ៉ុប ប្រទេសតួគី និងកាណាដា គឺជាកាតព្វកិច្ចពិសិដ្ឋសម្រាប់សហរដ្ឋអាមេរិក...

  • តំបន់&អន្តរជាតិ

    WHO ថាមិនអាចបង្ខំចិនផ្តល់ព័ត៌មានបន្ថែមពីប្រភពនៃជំងឺកូវីដ-១៩ បាននោះទេ

    By

    មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) និយាយថា ស្ថាប័ននេះមិនអាចបង្ខំ ប្រទេសចិនឱ្យផ្តល់ព័ត៌មានបន្ថែមទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នោះទេ ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតអំពីវិធានការរបស់ WHO ក្នុងការជំរុញឱ្យប្រទេសចិន មានការបើកចំហបន្ថែមទៀតជុំវិញការស៊ើបអង្កេតនៃប្រភពចំលងជំងឺកូវីដ-១៩ លោក ម៉ៃ រ៉ាយអិន (Mike Ryan)...

  • តំបន់&អន្តរជាតិ

    លោក ចូ បៃដិន ជ្រើសរើសទ្វីបអឺរ៉ុបសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូង

    By

    ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីបានចូលកាន់ដំណែងជាប្រធានាធិបតីអាមេរិកនៅខែកុម្ភៈ ឆ្នាំ ២០២១ មក ដោយបានជ្រើសរើសទ្វីបអឺរ៉ុបជាគោលដៅដំបូងរបស់លោក ។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបចាប់ពីចុងសប្តាហ៍នេះ លោក ចូ បៃដិន នឹងចូលរួមកិច្ច...

  • តំបន់&អន្តរជាតិ

    ម៉ាឡេស៊ីប្រើយន្តហោះដ្រូនចាប់យកកំដៅរាងកាយអ្នកដែលអាចឆ្លងកូវីដ-១៩

    By

    ប៉ូលីសនៅក្នុងរដ្ឋ ធើរេនហ្កានូ (Terengganu) នៃប្រទេសម៉ាឡេស៊ី កំពុងប្រើប្រាស់យន្តហោះ ដូ្រនដើម្បីចាប់យកកំដៅរាងកាយរបស់មនុស្សនៅតាមទីសាធារណៈ ។ ការប្រើប្រាស់នេះក្នុង ពេលដែលប្រទេសម៉ាឡេស៊ីកំពុងអនុវត្តការបិទខ្ទប់នៅទូទាំងប្រទេសជាលើកទី ៣ ។ សារព័ត៌មានសឹង្ហបុរី CNA បានផ្សាយថា យន្តហោះដ្រូនដែលប៉ូលីសម៉ាឡេស៊ីកំពុងប្រើប្រាស់ នេះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top