Connect with us
Trulli

ក្រសួងការពារជាតិ​ប្រកាស​ចាក់​វ៉ាក់សាំង​ដល់​មន្រ្តី​ក្រោម​ចំណុះ​

កម្ពុជា

ក្រសួងការពារជាតិ​ប្រកាស​ចាក់​វ៉ាក់សាំង​ដល់​មន្រ្តី​ក្រោម​ចំណុះ​

ក្រុម​វ៉ាក់សាំង​កូ​វីដ១៩ ក្រសួងការពារជាតិ គ្រោង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង SARS Cov​-2 Sinopharm ដល់​ថ្នាក់ដឹកនាំ ប្រធាន​ស្ថាប័ន​ចំណុះ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​ដ្ឋាន នៃ​កង យោធពល​ខេមរភូមិន្ទ ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ រហូតដល់​អាយុ​លើស​ពី ៥៩ ឆ្នាំ តាម​ការ ស្ម័គ្រចិត្ត ។

 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពី៖ ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩

 

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការពារ​ជាតិ ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៩ ខែកុម្ភៈ បញ្ជាក់​ថា ការ​ចាក់​វ៉ា​ក់​សំា​ងនេះ អនុវត្ត​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ក្រោម ការដឹកនាំ​របស់​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​ចាក់​វ៉ា​ក់​សំា​ងនឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១០ ខែកុម្ភៈ វេលា​ម៉ោង ២ រសៀល នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា ។ ដោយឡែក ការ​ចាក់​វ៉ាក់សាំង​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន តាម​ស្ថាប័ន កងឯកភាព​ក្នុង​កងយោធពល ខេមរភូមិន្ទ ក្រុម​វ៉ាក់សាំង​កូ​វីដ១៩ ក្រសួងការពារជាតិ នឹង​ជូនដំណឹង​ពី​កាលបរិច្ឆេទ និង​ទីតាំង​ជាក់លាក់​នៅពេល​ក្រោយ ។

ដោយឡែក​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី៨ ខែកុម្ភៈ បាន​ប្រកាស​ថា ពេលវេលា​នៃ​ការ​ចាក់ វ៉ា​ក់​សំាង​បង្ការ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១០ ខែកុម្ភៈ ទៅតាម​ទីតាំង រួមមាន មន្ទីរពេទ្យ កាល់​ម៉ែ​ត សម្រាប់​ឥស្សរជន​ជាទេ​សរ​ដ្ឋ​មន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមាន​ឋានៈ​ស្មើ ។ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង សម្រាប់​ឥស្សរជន​ជា អនុរដ្ឋ​លេខាធិការ ឬមាន​ឋានៈ​ស្មើ ។ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត សម្រាប់​ឥស្សរជន ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន ។

រូបភាពកិច្ច​ប្រជុំ​ពិភាក្សា​វឌ្ឍនភាព​ការ​ងារ​សម្រ​បសម្រួល​ ទទួល​ទុក​ដាក់ ​ប្រើ​ប្រាស់​ និង​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​កង​ទ័ព​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​គ្រួសារ​

រូបភាពកិច្ច​ប្រជុំ​ពិភាក្សា​វឌ្ឍនភាព​ការ​ងារ​សម្រ​បសម្រួល​ ទទួល​ទុក​ដាក់ ​ប្រើ​ប្រាស់​ និង​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​កង​ទ័ព​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​គ្រួសារ​

កាលពី​ថ្ងៃទី៧ ខែកុម្ភៈ វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ឈ្មោះ Sinopharm ចំនួន ៦០ ម៉ឺ​នដូស​ដែល​ជា អំណោយ​របស់​ប្រទេស​ចិន​ត្រូវ​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា ។ ក្នុង​នោះ ៣០ ម៉ឺ​នដូស ផ្តល់​ឱ្យ​ក្រសួងសុខាភិបាល​កម្ពុជា ហើយ ៣០ ម៉ឺន​ដូ​សទៀ​តប្រគល់​ឱ្យ​ក្រសួងការពារជាតិ ។

ប្រទេស​ចិន​ប្រកាស​ថា​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន ១ លា​នដូស​ដល់​កម្ពុជា ។ មានន័យថា វ៉ាក់សាំង​ចំនួន ៤០ ម៉ឺន​ដូ​សបន្ថែមទៀត​នឹង​ត្រូវ​បញ្ជូន​មក​ជាបន្តបន្ទាប់​នៅពេល​ក្រោយ ។

មតិ​ខ្លះ​យល់ថា រដ្ឋាភិបាល​មិន​គួរ​ទទួលយក​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​ចិន​ឈ្មោះ Sinopharm នោះ​ទេ ដោយហេតុថា​វ៉ាក់សាំង​នេះ មិនទាន់​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ដោយ អង្គការសុខភាព​ពិភពលោក (WHO​) នៅឡើយ​ទេ ។ ប៉ុន្តែ​ក្រសួងសុខាភិបាល​កម្ពុជា​កាល ពី​ថ្ងៃទី៤ ខែកុម្ភៈ បាន​ចេញ​សេចក្តី​ប្រកាស​អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង Sinopharm Covid​-19 ដែល​ផលិត​ដោយ​វិទ្យ​ស្ថាន Beijing Institute of Biological Products Co​., Ltd នៃ​ប្រទេស​ចិន ដោយ​ក្រសួង​អះអាង​ថា វ៉ា​ក់​សំា​ងនេះ​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ សុវត្ថិភាព​នៅក្នុង​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​ជាបន្ទាន់ (Emergency Use Authorization​) ។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃទី៥ ខែកុម្ភៈ ថា នឹង​មិន​ចូលរួម​ចាក់ វ៉ា​ក់​សំាង Sinopharm នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឡើយ ដោយ​លោក​បញ្ជាក់​ថា​លោក​បាន​ទទួល ព័ត៌មាន តាមរយៈ​ក្រសួងសុខាភិបាល​ដែល​បាន​ទទួលលិខិត​ផ្លូវការ​ពី​ការិយាល័យ​នៃ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បញ្ជាក់​ថា វ៉ាក់សាំង ឈ្មោះ Sinopharm ចាក់​បានតែ​មនុស្ស​មាន​អាយុ​ពី ១៨ ឆ្នាំទៅ ៥៩ ឆ្នាំ​តែប៉ុណ្ណោះ ។ ចំណែក​លោក មាន​អាយុ​ជាង ៦៨ ឆ្នាំទៅ​ហើយ ដូច្នេះ​គឺ​មិនទាន់​អាច​ចាក់​បាន​នៅឡើយ​ទេ ។ ទោះជាយ៉ាងណា លោក​បញ្ជាក់​ថា នឹង​ឱ្យ​កូនប្រុស​ទាំង ៣ រូប​របស់​លោក គឺ​លោក ហ៊ុន ម៉ា​ណែ​ត ហ៊ុន ម៉ា​និ​ត និង ហ៊ុន ម៉ា​នី ទៅ​ចាក់​វ៉ាក់សាំង​ដែល​ជាអំណោយ​របស់​ចិន​នេះ​ដើម្បី បង្ហាញ​សាធារណជន​អំពី​ទំនុកចិត្ត​ទៅលើ​វ៉ាក់សាំង​របស់​ចិន ៕

 

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top