Connect with us
Trulli

វ៉ាក់សាំង​ ​Sin​o​p​harm​ ​ចិន​ ​៤​០​ ​ម៉ឺន​ដូ​ស​ថែមទៀត​នឹង​មកដល់​កម្ពុជា​នៅមុន​ចូលឆ្នាំ​ខ្មែរ​

កម្ពុជា

វ៉ាក់សាំង​ ​Sin​o​p​harm​ ​ចិន​ ​៤​០​ ​ម៉ឺន​ដូ​ស​ថែមទៀត​នឹង​មកដល់​កម្ពុជា​នៅមុន​ចូលឆ្នាំ​ខ្មែរ​

​វ៉ា​ក​សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ដល់​ប្រទេស​កម្ពុជា​ ​ចំនួន​ ​៤​០​ ​ម៉ឺន​ដូ​ស​បន្ថែម​ទៀ​តនឹង​មកដល់​ប្រទេស​កម្ពុជា​នៅមុន​អំឡុង​ពេល​នៃ​ពិធីបុណ្យ​ចូល​ ​ឆ្នាំ​ខ្មែរ​ ​។​ ​នេះ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ទៀ​ ​បាញ់​ ​ទៅកាន់​ ​សារ​ព័ត៌មាន​ ​Fresh​ ​News​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​។​

ការ​ថ្លែង​ដូចនេះ​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ​ក៏​ស្រប​ពេល​ដែល​ស្ថានទូត​ចិន​ប្រចាំ​ ​នៅ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ​«​រដ្ឋាភិបាល​ចិន​ ​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ជំហាន​ទី​២​ ​ជា​វ៉ាក់សាំង​កូ​វី​ដ​–​១​៩​ ​ចំនួន​ ​៤​០​ ​ម៉ឺន​ដូ​ស​ជូន​ដល់​ ​ភាគី​កម្ពុជា​»​ ​។​

​ការប្រកាស​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នេះ​ ​មួយ​ថ្ងៃក្រោយ​ពី​ក្រសួងសុខាភិបាល​កម្ពុជា​ ​និង​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ប្រកាស​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​As​t​r​a​ ​Z​e​n​e​ca​ ​ដែល​ផលិត​ដោយ​ប្រទេស​ឥណ្ឌា​ចំនួន​ ​៣​២​៤​.​០​០​០​ ដូ​ស​ ​ដែល​ជា​ជំនួយ​របស់​ ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (​CO​V​A​X) ​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ហើយដែល​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​និង​ភរិយា​ ​ក៏​គ្រោង​នឹង​ទៅ​ទទួល​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​នេះ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​នៅ​មន្ទីរពេទ្យ​ ​កាល់​ម៉ែត្រ​ ​ផង​ដែរ​ ​។​

​គួរ​រម្លឹក​ថា​ ​វ៉ាក់សាំង​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​ចិន​ចំនួន​ ​៦​០​ ​ម៉ឺន​ដូ​ស​ ​ក្នុងចំណោម​ ​១​ ​លាន​ដូ​ស​ ​ដែល​រដ្ឋាភិបាល​ចិន​សន្យា​ផ្តល់​ដល់​កម្ពុជា​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៧​ ​ខែកុម្ភៈ​ ​ហើយ​ក្រសួងសុខាភិបាល​ ​និង​ក្រសួង​ការពារ​ជាតិ​ក៏បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​នេះ​ដល់​ក្រុម​បុគ្គល​អាទិភាព​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​ ​មក​ផង​ដែរ​ ​៕​

 

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top