Connect with us
Trulli

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​១​៥​ ​នាក់​ ​មាន​ ​១​៤​ ​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​

កម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​១​៥​ ​នាក់​ ​មាន​ ​១​៤​ ​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​

​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​១​៥​ ​នាក់​ ​គិត​ត្រឹម​ម៉ោង​ ​៧​ព្រឹក​ ​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​ក្នុង​នោះ​ ​១​៤​ ​នាក់​ ​ជា​ករណី​ឆ្លង​ក្នុង​ ​ព្រឹត្តិការណ៍​សហគមន៍​ ​១​០​ ​កុម្ភៈ​ ​និង​ ​១​ ​នាក់​ទៀត​ជា​ករណី​នាំចូល​ (​មិនមែន​ជា​ពលករ​ធ្វើ​ ​ដំណើរ​មកពី​ប្រទេស​ថៃ​) ​។​ ​ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​សហគមន៍​ ​១​៤​ ​នាក់​ ​មាន​ ​៥​ ​នាក់​ជា​ស្រ្តី ​ជនជាតិ​ចិន​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ ​ខេត្ត​ព្រះ​សី​ហ​នុ ​។​ ​ចំណែក​ ​៩​ ​ករណី​ផ្សេងទៀត​ឆ្លង​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​ ​៨​ ​នាក់​ ​និង​ស្រ្តី​ខ្មែរ​ ​១​ ​នាក់​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ម៉ោង​ ​៧​ព្រឹក​ ​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​នេះ​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ​៣​៤​៣​ ​នាក់​ ​ស្រី​ ​១​៧​១​ ​នាក់​ ​ប្រុស​ ​១​៧​២​ ​នាក់​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top