Connect with us
Trulli

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​២​០​ ​នាក់​ ​ជាសះស្បើយ​ ​៨​៣​ ​នាក់​

កម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​២​០​ ​នាក់​ ​ជាសះស្បើយ​ ​៨​៣​ ​នាក់​

ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​២​០​ ​នាក់​ ​គិត​ត្រឹម​ម៉ោង​ ​៧​ ​ព្រឹក​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​ក្នុង​នោះ​ ​១​៨​ ​នាក់​ជា​ករណី​ឆ្លង​ក្នុង​ ​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​១​ ​នាក់​ ​នាក់​ជា​ករណី​នាំចូល​ ​និង​ ​១​ ​នាក់​ទៀត​ជា​ពលករ​ធ្វើ​ ​ដំណើរ​មកពី​ប្រទេស​ថៃ​ ​។​ ​ចំណែក​អ្នក​ជាសះស្បើយ​ថ្មី​មាន​ចំនួន​ ​៨​៣​ ​នាក់​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​ ​សម្រាក​ព្យាបាល​ចំនួន​ ​៥​៩​២​ ​នាក់​ ​ស្រី​ ​២​៧​៤​ ​នាក់​ ​ប្រុស​ ​៣​១​៨​ ​នាក់​ ​។​

​សូម​បញ្ជាក់​ថា​ ​កម្ពុជា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​លើក​ទី​១​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​ដែល​ជា​បុរស​ជន​ជាតិខ្មែរ​ ​អាយុ​ ​៥​០​ឆ្នាំ​ ​មាន​ទីលំនៅ​នៅ​សង្កាត់​ចាក់​អង្រែ​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​និង​ជា​អ្នក​បើកបរ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top