Connect with us
Trulli

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​៣​៤​ ​នាក់​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​

កម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​៣​៤​ ​នាក់​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​

​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​៣​៤​ ​នាក់​ ​គិត​ត្រឹម​ម៉ោង​ ​៧​ ​ព្រឹក​ថ្ងៃ​ទី​៣​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​ ​សហគមន៍​ទាំងអស់​ ​។​ ​ចំណែក​អ្នក​ជាសះស្បើយ​មាន​ចំនួន​ ​៤​ ​នាក់​ ​ក្នុង​នោះ​ ​៣​ ​នាក់​ជា​អ្នក​ដំ​ ណើ​រ​ចូល​មក​កម្ពុជា​ ​១​ ​នាក់​ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣​ ​ខែ​មីនា​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​ ​សម្រាក​ព្យាបាល​ចំនួន​ ​៣​៩​៦​ ​នាក់​ ​ស្រី​ ​២​០​០​ ​នាក់​ ​ប្រុស​ ​១​៩​៦​ ​នាក់​ ​។​

​ទាក់ទង​នឹង​ការ​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​ចិន​វិញ​ ​ក្រសួង​ ​សុខាភិបាល​ប្រកាស​ថា​ ​ចាក់​បាន​ ​៣​៩​.​៥​០​៨​ ​នាក់​ ​។​ ​ចំណែក​ក្រសួង​ការពារ​ជាតិ​ប្រកាស​ថា​ ​ចាក់​បាន​ ​៧​៥​.​១​៩​៨​ ​នាក់​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​ ​រហូតដល់​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top