Connect with us
Trulli

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​៤​៤​ ​នាក់​នៅ​ថ្ងៃ​ទី​ ​២​៥​ ​កុម្ភៈ​

កម្ពុជា

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ថ្មី​ ​៤​៤​ ​នាក់​នៅ​ថ្ងៃ​ទី​ ​២​៥​ ​កុម្ភៈ​

​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​៤​៤​ ​នាក់​នៅ​ ​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​ក្នុង​នោះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​មាន​ចំនួន​ ​៤​០​ ​នាក់​ ​និង​ ​៤​ ​នាក់​ទៀត​ ​ជា​អ្នកដំណើរ​ចូល​មក​កម្ពុជា​ ​និង​អ្នក​ឆ្លង​បន្ត​នៅ​ក្នុង​ប្រទេស​ ​ប៉ុន្តែ​មិនមែន​ជា​ ​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​នោះ​ទេ​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៦​ ​ខែកុម្ភៈ​ ​នេះ​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​ ​សម្រាក​ព្យាបាល​ចំនួន​ ​២​៦​២​ ​នាក់​ ​ស្រី​ ​១​៣​០​ ​នាក់​ ​ប្រុស​ ​១​៣​២​ ​នាក់​ ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​គិត​មកទល់​ពេលនេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ទីតាំង​រហូតដល់​ ​៦​៣​ ​កន្លែង​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​

​ទាក់ទង​នឹង​ការ​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​ចិត្ត​វិញ​ ​ក្រសួង​ ​សុខាភិបាល​ប្រកាស​ថា​ ​ចាក់​បាន​ ​១​៣​.​១​០​១​ ​នាក់​ ​។​ ​ចំណែក​ក្រសួង​ការពារ​ជាតិ​ប្រកាស​ថា​ ​ចាក់​បាន​ ​៤​៦​.​៩​០​៨​ ​នាក់​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top