Connect with us
Trulli

កម្ពុជា​ ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំ​ងឹកូ​វី​ដ​ ​៥​៥​ ​នាក់​ ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​មីនា​

កម្ពុជា

កម្ពុជា​ ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំ​ងឹកូ​វី​ដ​ ​៥​៥​ ​នាក់​ ​នៅ​ថ្ងៃ​ទី​ ​២​៤​ ​មីនា​

​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​៥​៥​ ​នាក់​ ​ដែល​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​ ​ចំណែក​អ្នក​ជាសះស្បើយ​ថ្មី​ ​មាន​ចំនួន​ ​២​៣​ ​នាក់​ ​។​

​ករណី​ឆ្លង​ថ្មី​ទាំងនេះ​មាននៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​ត្បូងឃ្មុំ​ ​កណ្តាល​ ​ព្រះ​សី​ហ​នុ ​និង​កំពង់ធំ​ ​។​ ​ក្នុង​នោះ​អ្នក​ឆ្លង​ថ្មី​នៅ​រាជធានី​ភ្នំពេញ​មាន​ច្រើនជាង​គេ​គឺ​រហូតដល់​ ​៤​០​ ​នាក់​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ម៉ោង​ ​៧​ ​ព្រឹក​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ​៨​០​៩​ ​នាក់​ ​ស្រី​ ​៣​៥​៤​ ​នាក់​ ​ប្រុស​ ​៤​៥​៥​ ​នាក់​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​ ​ព្រះ​សី​ហ​នុ ​កណ្តាល​ ​កោះ​កុង​ ​កំពង់ធំ​ ​ព្រៃវែង​ ​កំពង់ចាម​ ​សៀមរាប​ ​បាត់​ដំបង​ ​តាកែវ​ ​កែប​ ​ត្បូងឃ្មុំ​ ​និង​បន្ទាយ​មានជ័យ​ ​។​

​សូម​បញ្ជាក់​ថា​ ​ចាប់តាំង​ពី​មាន​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​មក​ ​កម្ពុជា​មាន​ករណី​ស្លាប់​ ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៥​ ​ករណី​ហើយ​ ​ទៅលើ​បុរស​ជន​ជាតិខ្មែរ​ចំនួន​ ​៣​ ​នាក់​ ​និង​ស្រី្ត ​ជន​ជាតិខ្មែរ​ចំនួន​ ​២​ ​នាក់​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top