Connect with us
Trulli

កម្ពុជា​មាន​អ្នក​ស្លាប់​ ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជា​មនុស្ស​ទី​ ​២​ ​នៅ​ថ្ងៃ​ទី​ ១​៩​ ​ខែ​មីនា​

កម្ពុជា

កម្ពុជា​មាន​អ្នក​ស្លាប់​ ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ជា​មនុស្ស​ទី​ ​២​ ​នៅ​ថ្ងៃ​ទី​ ១​៩​ ​ខែ​មីនា​

​កម្ពុជា​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ជា​មនុស្ស​ទី​ ២​ ​នៅ​ថ្ងៃ​ទី​ ១​៩​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ឱ្យ​ដឹង​ថា​ ស្រ្តី​ដែល​ស្លាប់​នោះ​ ​គឺជា​ជន​ជាតិខ្មែរ​ ​មាន​អាយុ​ ​៦​២​ ឆ្នាំ​ ​រស់នៅ​សង្កាត់​ស្នោ​ ​ខណ្ឌ​ កំ​បូល​ ​រាជធានី​ភ្នំពេញ​ ​បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ ​១​១​:​៤​៥​ ​នាទី​ព្រឹក​ ​ថ្ងៃ​ទី ​១​៩​ ​ខែ​ ​មីនា​ ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​ ស្រ្តី​រូប​នេះ​បាន​ស្លាប់​ដោយសារ​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​វាយលុក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​ ​និង​ស្ទះ​សរសៃឈាម​បេះដូង​ ​លើ​អ្នកជំងឺ​ ​ទឹកនោម​ផ្អែម​ ​លើស​ឈាម​ ​និង​ធាត់​ខ្លាំង​ ​។​

​សូម​បញ្ជាក់​ថា​ ​កម្ពុជា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​លើក​ទី​១​ ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ដែល​ជា​បុរស​ជន​ជាតិខ្មែរ​ ​រស់នៅ​ក្នុង​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​និង​ជា​អ្នក​បើក​ ​បរ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ព្រឹត្តិការណ៍​ ​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top