-
សាលាដំបូងលើកពេលសវនាការរហូតដល់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធូរស្រាល
February 23, 2021សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសនៅថ្ងៃទី២៣ ខែកុម្ភៈ ថា នឹងលើកពេលសវនាការដែលបានគ្រោងទុកនៅចន្លោះពេលពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១ ទៅពេលក្រោយវិញ ។ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង...
-
ក្រសួងវប្បធម៌ប្រកាសបិទដំណើរការរោងសម្តែងសិល្បៈ និងសារមន្ទីររយៈពេល ២ សប្តាហ៍
February 23, 2021ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសនៅថ្ងៃទី២៣ ខែកុម្ភៈ បិទដំណើរការជាបណ្តោះ អាសន្នរយៈពេល ២ សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរ នៅក្នុងរាជធានី ភ្នំពេញ និងខេត្តកណ្តាល ។ ...
-
ករណីឆ្លងកូវីដ-១៩ បន្តកើនឡើង ខណៈរដ្ឋាភិបាលដាក់ចេញវិធានការការពារ
February 23, 2021គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រទេសកម្ពុជាមានអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាក ព្យាបាលចំនួន ១១៦ នាក់ ក្នុងនោះ ២៥ នាក់ជាករណីឆ្លងថ្មី (២នាក់ជាអ្នកដំណើរចូលមក កម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស ២៣...
-
ក្រសួងសុខាភិបាលថា គ្មានមនុស្សស្លាប់ ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩
February 18, 2021ក្រសួងសុខាភិបាលកម្ពុជាបានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថាមានមនុស្សស្រីម្នាក់ បានស្លាប់ដោយសារតែការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ។ ការចេញមកប្រតិកម្មនេះ ក្រោយពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខ្លះបានបង្ហោះ នៅលើគេហទំព័ររបស់ខ្លួនដោយបង្ហាញរូបស្រ្តីម្នាក់ដែលគេដឹងថាជាគ្រូបង្រៀននៅខេត្តក្រចេះថាអ្នកគ្រូម្នាក់នេះបានស្លាប់នៅក្នុងមន្ទីរកាល់ម៉ែត្រដោយសារបានចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ដែលជាវ៉ាក់សាំងជំនួយរបស់ប្រទេសចិន ។ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ព័ត៌មានទាំងនេះមិនពិតឡើយ ហើយក្រសួងសូមទាត់ចោលទាំងស្រុងនូវការផ្សាយនេះ ។...
-
ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣ ប្រភេទ
February 12, 2021រហូតមកទល់ពេលនេះ មានវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន ៣ ប្រភេទហើយដែលត្រូវបាន ក្រសួងសុខាភិបាលកម្ពុជាប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ ។ វ៉ាក់សាំងទាំង ៣ ប្រភេទនោះ រួមមានវ៉ាក់សាំង SARS-CoV-2 (Sinopharm) វ៉ាក់សាំង Sinovac’s Covid-19...
-
ក្រសួងការពារជាតិប្រកាសចាក់វ៉ាក់សាំងដល់មន្រ្តីក្រោមចំណុះ
February 9, 2021ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ គ្រោងចាប់ផ្តើមចាក់វ៉ាក់សាំង SARS Cov-2 Sinopharm ដល់ថ្នាក់ដឹកនាំ ប្រធានស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកង យោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ រហូតដល់អាយុលើសពី ៥៩...
-
ក្រសួងសុខាភិបាលចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ
February 8, 2021ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ តទៅ ។ ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃក្រោយពីវ៉ាក់សាំងចំនួន ៦០ ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ។...