-
រដ្ឋមន្រ្តីការបរទេសអាស៊ានជួបប្រជុំនៅថ្ងៃទី ២ មីនា ដើម្បីពិភាក្សាពីស្ថានភាពនៅមីយ៉ានម៉ា
March 2, 2021រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងមានកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី២ ខែមីនា នេះ តាមរយៈ Video Conference ដើម្បីស្តាប់ពីការឡើងលើករបស់តំណាងរបបយោធាមីយ៉ាន់ម៉ា អំពីស្ថានភាពដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបុរី លោក Vivian Balakrishnan ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA ។...
-
សឹង្ហបុរីអំពាវនាវ ឱ្យរបបយោធាមីយ៉ាន់ម៉ា បញ្ឈប់ការប្រើប្រាស់កម្លាំងដ៍សាហាវ ប្រឆាំងនឹងជនស៊ីវិល
March 2, 2021រដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបុរី លោក Vivian Balakrishnan កាលពីល្ងាចថ្ងៃទី១ ខែមីនា បានអំពាវនាវឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់ការប្រើប្រាស់កម្លាំងដ៏សាហាវបង្រ្កាបទៅជនស៊ី វិលដែលចូលរួមធ្វើបាតុកម្មប្រឆាំងទៅនឹងការរដ្ឋប្រហាររបស់ពួកយោធា ។ នេះបើតាមការ ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA របស់សឹង្ហបុរី ។ ការចេញមុខអំពាវនាវរបស់លោក Vivian...
-
UN, US, EU ថ្កោលទោសរបបយោធាជាថ្មីដែលធ្វើឱ្យបាតុករស្លាប់ ១៨ នាក់
March 1, 2021ការថ្កោលទោសបានបន្តធ្លាក់មកជាបន្តបន្ទាប់ពីស្ថាប័នកំពូលរបស់ពិភពលោក និងប្រទេស មហាអំណាច ទៅលើរបបយោធាមីយ៉ាន់ម៉ាដែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើការបង្ក្រាប យ៉ាងចាស់ដៃទៅលើក្រុមបាតុករដែលទាមទារលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី បណ្តាល ឱ្យមានមនុស្សយ៉ាងតិច ១៨ នាក់បាត់បង់ជីវិត និងជាង ៣០ នាក់ទៀតរងរបួស ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ...
-
មិនបន្ធូរដៃ ក្រុមយោធាមីយ៉ាន់ម៉ាបន្តបង្ក្រាបបណ្តាលឱ្យបាតុករយ៉ាងតិច ១៨ នាក់ស្លាប់
March 1, 2021មានមនុស្សយ៉ាងហោចណាស់ក៏ ១៨ នាក់ដែរបានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយសារ ការបង្រ្កាបរបស់របបយោធាទៅលើក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យ ។ នេះបើតាមការ បញ្ជាក់ពីការិយាល័យសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters ។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបញ្ជាក់ថា ប៉ូលីសមីយ៉ាន់ម៉ាបានប្រើកាំភ្លើង បាញ់ទៅលើហ្វូងបាតុករសឹងនៅគ្រប់ទីតាំងដែលមានបាតុកម្មនៅក្នុងប្រទេសកាលពីថ្ងៃទី ២៨...
-
អាមេរិករិះគន់ម៉ាឡេស៊ី ចំពោះការចាប់បញ្ជូនខ្លួនជនជាតិមីយ៉ានម៉ា ទៅស្រុកវិញ
February 25, 2021សហរដ្ឋអាមេរិកនៅថ្ងៃទី២៥ ខែកុម្ភៈ បានចេញមុខរិះគន់ចំណាត់ការរបស់អាជ្ញាធរម៉ាឡេស៊ី ដែលកាលពីថ្ងៃទី២៤ ខែកុម្ភៈ បានសម្រេចចិត្តចាប់បញ្ជូនខ្លួនជនចំណាកស្រុកមីយ៉ាន់ម៉ាជាង ១០០០ (១០៨៦) នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញក្នុងពេលដែលរបបយោធាកំពុងក្តោប ក្តាប់អំណាចនៅក្នុងប្រទេស ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក...
-
ម៉ាឡេស៊ី បញ្ជូនជនចំណាកស្រុកមីយ៉ាន់ម៉ាជាង ១ ពាន់នាក់ទៅស្រុកវិញ ក្នុងពេលរបបយោធាកាន់អំណាច
February 24, 2021អាជ្ញាធរម៉ាឡេស៊ីកាលពីថ្ងៃទី២៣ ខែកុម្ភៈ បានសម្រេចចាប់បញ្ជូនជនចំណាកស្រុក មីយ៉ាន់ម៉ាជាង ១.០០០ (១០៨៦) នាក់ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ទីដែលមានការបារម្ភថាពួកគេ អាចប្រឈមទៅនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់របបយោធា ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសក្រោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យុ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១...
-
ក្រុមប្រទេស G7 ថ្កោលទោសការបង្រ្កាបរបស់យោធាលើអ្នកតវ៉ាភូមា
February 23, 2021ក្រុមប្រទេស G7 នៅថ្ងៃទី ២៣ ខែកុម្ភៈ បានថ្កោលទោសរបបយោធាមីយ៉ានម៉ាដែលបានប្រើ អំពើហិង្សាវាយប្រហារបង្រ្កាបទៅលើក្រុមអ្នកតវ៉ា និងបានអំពាវនាវឱ្យរបបយោធាបង្ហាញការ អត់ធ្មត់បំផុត និងគោរពសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ។ នេះបើតាមសេចក្តីរាយការណ៍របស់ សារព័ត៌មាន AFP ។...
-
ទណ្ឌកម្មអន្តរជាតិ បន្តធ្លាក់មកលើរបបយោធាមីយ៉ាន់ម៉ា
February 23, 2021របបយោធាមីយ៉ាន់ម៉ា កំពុងទទួលរងជាបន្តបន្ទាប់នូវទណ្ឌកម្ម ដាក់ដោយសហគមន៍អន្តរជាតិ ចំពោះទង្វើរដ្ឋប្រហារយោធា ដែលពួកគេបានប្រព្រឹត្តចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ មក ។ សហរដ្ឋអាមេរិកនៅថ្ងៃទី ២៣ ខែកុម្ភៈ នេះ បានដាក់ទណ្ឌកម្មទៅលើឧត្តមសេនីយ៍យោធា មីយ៉ាន់ម៉ាចំនួន ២...
-
មីយ៉ាន់ម៉ា ៖ អ្នកតវ៉ាជិត ៥០០ នាក់ត្រូវបានឃុំខ្លួន
February 18, 2021គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ នេះមានរបបយោធាមីយ៉ាន់ម៉ាបានចាប់ឃុំខ្លួនមនុស្សប្រមាណ ៥០០ នាក់ហើយ នៅក្នុងយុទ្ធនាការបង្រ្កាបលើក្រុមបាតុករដែលតវ៉ាប្រឆំាងនឹងរដ្ឋប្រហាររបស់ពួក យោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ។ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈ ការប្រមូលផ្តុំតវ៉ារបស់ប្រជាជនមីយ៉ាន់ម៉ាបានកើតឡើងមិនដាច់នៅតាម ដងផ្លូវនិងទីក្រុងធំៗនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទីក្រុង ណៃពិដរ យ៉ាងហ្គូន...
-
អគ្គលេខាធិការ UN បារម្ភពីការចែកចាយវ៉ាក់សាំងមិនស្មើភាពគ្នា
February 18, 2021អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បាន សម្តែងការបារម្ភអំពីការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនស្មើភាពគ្នា និងមិនយុត្តិធម៌ នៅលើពិភពលោក ។ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ថាប្រទេសចំនួន...