Connect with us
Trulli

អ្នកកាសែត​ជនជាតិ​ចិន​ ​ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា​ហើយ​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​ ​២​៥​ ​កុម្ភៈ​

កម្ពុជា

អ្នកកាសែត​ជនជាតិ​ចិន​ ​ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា​ហើយ​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​ ​២​៥​ ​កុម្ភៈ​

​អ្នកកាសែត​ជនជាតិ​ចិន​ ​លោក​ ​She​n K​aid​on​g​ ​ដែល​ជា​និពន្ធ​នាយក​នៃ​សារ​ព័ត៌មាន​ ​អង្គរ​ធូ​ដេ (​An​g​kor ​Today​) ​ត្រូវ​បាន​ចាប់​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​រួចហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ ​រដ្ឋាភិបាល​កម្ពុជា​ ​ដោយ​បញ្ជាក់​ថា​ ​លោក​ ​She​n K​aid​on​g​ ​«​ត្រូវ​បាន​បញ្ជូន​តាម​ជើង​យន្តហោះ​ ​លេខ​ 9C8534 ​ឆ្ពោះទៅ​ទីក្រុង​សៀង​ហៃ​ ​ប្រទេស​ចិន​»​ ​។​

​ការ​ចាប់​បញ្ជូន​ខ្លួន​អ្នកកាសែត​ជនជាតិ​ចិន​នេះ​ ​ក្រោយ​ពី​ក្រសួងមហាផ្ទៃ​កម្ពុជា​ដែល​នៅ​ថ្ងៃ​ទី​ ​២​៥​ ​ខែកុម្ភៈ​ ​បាន​សម្រេច​បណ្តេញ​លោក​ ​She​n K​aid​on​g​ ​ចេញពី​ប្រទេស​កម្ពុជា​ក្រោយ​ពី​អ្នក​ ​កាសែត​រូប​នេះ​បាន​ផ្សព្វផ្សាយ​ថា​កម្ពុជា​លក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ជា​ជំនួយ​របស់​ ​ចិន​ក្នុង​តម្លៃ​ ​១​២​០​ ​ដុល្លារ​ ​។​ ​ក្រសួងមហាផ្ទៃ​ក៏​ហាមឃាត់​អ្នកកាសែត​រូប​នេះ​មិន​ឱ្យ​ចូល​ ​ប្រទេស​កម្ពុជា​ជាថ្មី​ដែរ​ ​។​

​ក្នុងពេលជាមួយគ្នា​ ​ក្រសួង​ព័ត៌មាន​ក៏បាន​ចេញ​សេចក្តីប្រកាស​ ​សម្រេច​លុបចោល​អាជ្ញា​ប​ណ្ណ ​របស់​​​ក្រសួង​ព័ត៌មាន​ដែល​អនុ​ញ្ញាតិឱ្យ ​She​n K​aid​on​g​ ​ដែល​មានឈ្មោះ​ខ្មែរ​ថា​ ​អ៊ុង​ ​គង្គា​ ​បើក​ដំណើរការ​ធ្វើអាជីវកម្ម​កាសែត​ ​អង្គរ​ធូ​ដេ (​An​g​kor ​Today​) ​។​

​ក្រសួង​ព័ត៌មាន​អះអាង​ថា​ ​ម្ចាស់​អាជ្ញា​ប​ណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​ ​មាន​ចេតនា​ ​ទុច្ចរិត​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ​ ​បង្ក​ភាព​ច្របូកច្របល់​ ​ចលាចល​នៅ​ក្នុង​សង្គម​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ​និង​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​ ​និង​កិច្ចសន្យា​ដែល​សាមីខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រ​ ​សួង​ព័ត៌មាន​ ​។​

​សូម​បញ្ជាក់​ថា​ ​អ្នកកាសែត​ជនជាតិ​ចិន​ ​លោក​ ​She​n K​aid​on​g​ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀម​ ​រាប​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top