Connect with us
Trulli

យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​បាតុករ​ជិត ៣០ នាក់

អាស៊ាន

យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​បាតុករ​ជិត ៣០ នាក់

​របប​យោធា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ នេះ​បាន​ចាប់ខ្លួន​បាតុករ​ជិត ៣០ នាក់​នៅក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​អ្នកទោស នយោបាយ​មក​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី ។

 Protesters march towards the direction of Sule Pagoda in Yangon, Myanmar on Sunday, Feb. 7, 2021. Thousands of people rallied against the military takeover in Myanmar’s biggest city on Sunday and demanded the release of Aung San Suu Kyi, whose elected government was toppled by the army that also imposed an internet blackout. (AP Photo) (ASSOCIATED PRESS)

Protesters march towards the direction of Sule Pagoda in Yangon, Myanmar on Sunday, Feb. 7, 2021. Thousands of people rallied against the military takeover in Myanmar’s biggest city on Sunday and demanded the release of Aung San Suu Kyi, whose elected government was toppled by the army that also imposed an internet blackout. (AP Photo)
(ASSOCIATED PRESS)

បាតុករ​ដែល​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចុះ​ផ្លូវ​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ចាប់ពី​ថ្ងៃទី៦ ខែកុម្ភៈ ។ បាតុកម្ម​នៅ ២ ថ្ងៃ​ដំបូង របប​យោធា​មិនបាន​ធ្វើការ​បំបែក​នោះ​ទេ ទើប​នៅ​ថ្ងៃទី៨ និង​ថ្ងៃទី៩ នេះ​ដែល​ពួក​យោធា​បាន​ប្រើ​កាណុង​បាញ់​ទឹកបាញ់​ទៅលើ​ហ្វូង​បាតុករ និង​ឈាន ដល់​ការ​ចាប់ខ្លួន​នៅ​ថ្ងៃនេះ ។

មុន​នេះ​បន្តិច របប​យោធា​ភូមា​ក៏បាន​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​និង​ព្រមាន​ប្រើ​កម្លាំងបាយ ទៅលើ​ក្រុម​បាតុករ​ផង​ដែរ ។ ទោះជាយ៉ាងណា ក្រុម​អ្នកគាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី មិនបាន ញញើត​ឡើយ ហើយ​នៅតែ​នាំគ្នា​ចុះ​ថ្នល់​ប្រមូល​ផ្តុំ​ការ​តវ៉ា​ដដែល ។

គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក ភ្លូក​ដី​ជា​លើក​ទី២កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​ដឹកនាំ​ប្រទេស​ក្នុងរយៈពេល ៥ ឆ្នាំ​បន្ត​ទៀត ។ ប៉ុន្តែ​ក្រុម​យោ​ធា​មិន​ទទូល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដោយ​ចោទប្រកាន់​ថា​មានការ​ក្លែងបន្លំ រួច​ក៏​ឈាន​ទៅដល់​ការ​ធ្វើ​រដ្ឋប្រហារ និង​ចាប់​ឃុំខ្លួន​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​មនុស្ស​ជាង ១០០ នាក់​ផ្សេងទៀត​ដែល​ជា​មន្រ្តី​របស់​គណបក្ស NLD ។

តាមរយៈ​វីដេអូ​ដែលគេ​បង្ហោះ​នៅ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បង្ហាញថា ប៉ូលី​សមី​យ៉ាន់​ម៉ា​បាន ប្រើ​កាណុង​បាញ់​ទឹក​ទៅលើ​ហ្វូង​បាតុករ​នៅក្នុង​ទី​យ៉ាង​ហ្គោន និង​ណៃ​ពិ​ដរ ដោយសារតែ ក្រុម​បាតុករ​មិនព្រម​បំបែក​ការ​ប្រមូល​ផ្តុំ និង​បាន​ចាប់ខ្លួន​បាតុករ​ចំនួន ២៧ នាក់​នៅក្នុង​ទីក្រុង ម៉ាន​ដា​ឡាយ ។

សារព័ត៌មាន CNA រាយការណ៍​ថា ក្នុងចំណោម​អ្នក​ត្រូវ​បាន​ចាប់ខ្លួន រួមមាន ទាំង​អ្នកកាសែត និង​មន្រ្តី​នៃ​អង្គការ​សារព័ត៌មាន​ក្នុង​ស្រុក​ផង​ដែរ ។ បាតុករ​ដែល​ប្រមូល​ផ្តុំ​បាន​លើ​កប៉ា​ដា​តវ៉ា​និង​បាន​សរសេរ​ថា «យើង​ត្រូវការ​មេដឹកនាំ​របស់ យើង» និង «គ្មាន​របប​ផ្តាច់​ការ» ជាដើម ៕

 

Continue Reading
You may also like...

More in អាស៊ាន

  • តំបន់&អន្តរជាតិ

    រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​ ២​ ​មីនា​ ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​មី​យ៉ា​ន​ម៉ា​

    By

    ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​នឹង​មាន​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​នេះ​ ​តាមរយៈ​ ​Video Conference​ ​ដើម្បី​ស្តាប់​ពី​ការ​ឡើង​លើក​របស់​តំណាង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​អំពី​ស្ថានភាព​ដែល​កំពុងតែ​កើតមានឡើង​នៅ​ក្នុង​ប្រទេស​សមាជិក​អា​ស៊ាន​មួយ​នេះ​ ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​សឹង្ហ​បុរី​ ​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​។​...

  • អាស៊ាន

    មីយ៉ាន់ម៉ា ៖ បាតុករ​រាប់ពាន់​នាក់​បន្ត​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​

    By

    ប្រជាជន​មីយ៉ាន់ម៉ា​រាប់ពាន់​នាក់​បន្ត​ចុះ​ថ្នល់​នៅ​ថ្ងៃទី១៧ កុម្ភៈ នេះ​នៅក្នុង​ទី​ក្រុ​ងយ៉ាងហ្គូន ដើម្បី​ប្រឆាំង​រដ្ឋប្រហារ បើ​ទោះជា​របប​យោធា​បាន​បង្កើន​កម្លាំង​បង្រ្កាប និង​បាន​ដាក់​ពង្រាយ រថពាសដែក​នៅ​តាម​ដងផ្លូវ​ក្តី ។ បើ​ទោះជា​បាតុកម្ម​គឺជា​ការ​ប្រមូល​ផ្តុំ​អហិង្សា ប៉ុន្តែ​អង្គការសហប្រជាជាតិ​ព្រួយ​អំពី​ការ​ផ្ទុះឡើង នៃ​អំពើ​ហិង្សា​ដោយសារតែ​ថា​ពួក​យោធា​បាន​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ និង​ពេលខ្លះ បង្រ្កាប​ដោយ​ហិង្សា​ទៅលើ​ហ្វូង​បាតុករ ។ បាតុករ​មួយចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ផ្សេងទៀត​រង​របួសធ្ងន់​និង​ស្រាល​ដោយសារ...

  • អាស៊ាន

    មីយ៉ាន់ម៉ា ៖ ដំ​ណើរ​រប៉ា​ក់​រប៉ើក​នៃ​លទ្ធិប្រជាធិបតេយ្យ​

    By

    ក្រុម​យោធា​បាន​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ប្រទេស​មួយ​នេះ ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ ១៩៤៨ មក ។ ក្រោយ​ទទួល​បាន​ឯករាជ្យ របប​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន​ម៉ា​បាន​ដំណើរការ​មួយរយៈពេល ប៉ុន្តែ​នៅ​ឆ្នាំ ១៩៦២ មេទ័ព យោធា​ឈ្មោះ អ៊ូ នេ វីន (U Ne...

  • អាស៊ាន

    បាតុករ​មីយ៉ាន់ម៉ា​បន្ត​តវ៉ា​ថ្ងៃទី ៤ ទោះ​មានការ​ចាប់ខ្លួន និង​បង្រ្កាប​

    By

    បាតុករ​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បន្ត​ប្រមូល​ផ្តុំគ្នា​តវ៉ា​បើ​ទោះជា​មានការ​ចាប់ខ្លួន​និង​បង្រ្កាប ពី​ប៉ូលី​សមី​យ៉ាន់​ម៉ា ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស BBC ចុះ ផ្សាយ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ។ បាតុករ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ចាប់តាំងពី​ថ្ងៃទី៦ ខែកុម្ភៈ នៅក្នុង ទី​ក្រុង​ធំៗ...

  • អាស៊ាន

    បាតុករ​មីយ៉ាន់ម៉ា​ នៅតែ​បន្ត​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ ទោះ​សមត្ថកិច្ច​ព្យាយាម​បំបែក

    By

    ​រលក​នៃ​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​យោធា​ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​នៅតែ​បន្ត​កើតមាន ​និង​មានទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង​ៗ ក្រោយពី​ពួក​មេដឹកនាំ​យោធា​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អតីត​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ។ សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន CNA ឱ្យ​ដឹង​ថា ប៉ូលី​សមី​យ៉ាន​ម៉ា នៅ​ថ្ងៃទី ៨...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top