Connect with us
Trulli

រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ឱ្យ​ម្ចាស់ក្រុមហ៊ុន​រថយន្ត​ផ្អាក​អាជីវកម្ម​ដឹក​អ្នកដំណើរ​ ​ចេញចូល​ក្រុង​ដោយសារ​កូ​វី​ដ​

កម្ពុជា

រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ឱ្យ​ម្ចាស់ក្រុមហ៊ុន​រថយន្ត​ផ្អាក​អាជីវកម្ម​ដឹក​អ្នកដំណើរ​ ​ចេញចូល​ក្រុង​ដោយសារ​កូ​វី​ដ​

​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​រសៀល​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​បាន​ចេញ​សេចក្តីជូនដំណឹង​ឱ្យ​ម្ចាស់​ ​រថយន្ត​ដឹក​អ្នកដំណើរ​ ​អ្នក​បើកបរ​​​រថយន្ត​ឈ្នួល​ ​អ្នក​បើកបរ​​​រថយន្ត​តាក់ស៊ី​ ​ផ្អាក​ធ្វើអាជីវកម្ម​ ​ដឹក​អ្នកដំណើរ​តាម​រថយន្តក្រុង​ ​រថយន្ត​ឈ្នួល​ ​រថយន្ត​តាក់ស៊ី​ ​និង​មធ្យោបាយ​ដឹក​អ្នកដំណើរ​ ​គ្រប់​ប្រភេទ​ចេញ​-​ចូល​ ​ខេត្ត​ព្រះ​សី​ហ​នុ​មួយ​រយៈ​សិន​ ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ ​ដើម្បី​ ​ចៀសវាង​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​បន្ថែម​ទៀត​ ​ទៅដល់​ទីតាំង​ដទៃ​នាំ​ឱ្យ​មានការ​ពិ ​បា​ក​គ្រប់គ្រង​ ​។​

​ទោះជាយ៉ាងណា​ ​ចំពោះ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​នៅ​បន្ត​ដំណើរការ​ជា​ធម្មតា​ ​ប៉ុន្តែ​ត្រូវ​ក​ម្រិ​ត​ ​ចំនួន​មនុស្សជា​ក់​លាក់​ត្រឹម​ ​២​ ​នាក់​ ​គឺ​អ្នក​បើកបរ​ ​និង​ជំនួយ​ការ​អ្នក​បើកបរ​ ​។​

​ព្រមពេល​ជាមួយគ្នា​ ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​ក៏​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ផ្អាក​ការធ្វើដំណើរ​ចេញ​-​ចូល​ ​ទៅ​-​មក​ ​រាជធានី​ ​ខេត្ត​ ​ផ្សេង​មួយ​រយៈ​សិន​ ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ ​។​

​វិធានការ​របស់​អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហ​នុ​នេះ​ ​ក្នុងពេលដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ ​ព្រឹត្តិការណ៍​សហគមន៍​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ ​ខេត្ត​ព្រះ​សី​ហ​នុ ​មានការ​កើន​ឡើងជា​រៀងរាល់​ ​ថ្ងៃ​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top