Connect with us
Trulli

ក្រសួង​ប្រកាស​ឱ្យ​មនុស្ស​មាន​វ័យ​លើស​ពី​ ​៦​០​ ​ឆ្នាំទៅ​ទទួល​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​

កម្ពុជា

ក្រសួង​ប្រកាស​ឱ្យ​មនុស្ស​មាន​វ័យ​លើស​ពី​ ​៦​០​ ​ឆ្នាំទៅ​ទទួល​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​

ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​៥​ ​ខែ​មីនា​ ​បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​អំពី​ការកំណត់​ ​អាយុ​បុគ្គល​ដែល​ត្រូវ​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​–​១​៩​ ​ដោយ​ឈ​រលើ​គោលការណ៍​ ​ស្ម័គ្រចិត្ត​ ​និង​ឥត​គិតថ្លៃ​ ​។​ ​ក្រសួង​បាន​ប្រកាស​ដូចតទៅ​ ​៖​

​វ៉ាក់សាំង​កូ​វី​ដ​ ​As​t​r​a​ ​Z​e​n​e​ca​ ​នឹង​ត្រូវ​ផ្តល់​ជូន​ជាពិសេស​ដល់​ក្រុម​មនុស្ស​ដែល​ងាយ​រងគ្រោះ​នឹង​ ​ជំងឺ​កូ​វី​ដ​–​១​៩​ ​មាន​អាយុ​ចាប់ពី​ ​៦​០​ ​ឆ្នាំ​ឡើង​ទៅ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ខេត្ត​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​។​

​ក្រសួង​ឱ្យ​ដឹង​ថា​ ​ចំពោះ​បុគ្គលិក​សុខាភិបាល​ ​កងកម្លាំង​ប៉ូលីស​ចំណុះ​ស្នងការ​រាជធានី​ ​ខេត្ត​ ​ម​ន្រ្តី​រាជការ​ស៊ីវិល​ជួរមុខ​ ​និង​ម​ន្រ្តី​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា​ ​អាជ្ញាធរ​ខេត្ត​ ​ស្រុក​ ​ឃុំ​/​សង្កាត់​ ​ភូមិ​ ​កម្មករ​ប្រមូល​ស​ម្រាម​ដែល​មាន​អាយុ​ចាប់ពី​ ​១​៨​ ​ដល់​ ​៥​៩​ ​ឆ្នាំ​ ​សូម​បន្ត​ចាក់​វ៉ាក់សាំង​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ ​។​

​បន្ថែម​ពី​នេះ​ ​សម្រាប់​ជនបរទេស​ទាំងអស់​ដែល​មាន​អាយុ​ពី​ ​១​៨​ ​ឆ្នាំ​ឡើង​ទៅ​ ​និង​ដែល​កំពុង​ ​បំពេញបេសកកម្ម​ ​ឬ​កំពុង​ធ្វើ​ធុរកិច្ច​ ​និង​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដូចជា​ម​ន្រ្តី​ការទូត​ ​ម​ន្រ្តី​អង្គការសហប្រជាជាតិ​ ​អង្គការ​អន្តរជាតិ​ ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដែល​មាន​ ​អាស័យ​ដ្ឋា​ន​រស់នៅ​ក្នុង​កម្ពុជា​ពិតប្រាកដ​ ​អាច​អញ្ជើញ​ទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រ​ ​ចិត្ត​ ​ដែល​អាច​ជ្រើសរើស​ទីកន្លែង​ ​និង​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​ ​គឺ​ ​As​t​r​a​ ​Z​e​n​e​ca​ ​ឬ​ ​Sin​o​p​harm​ ​ដើម្បី​ចាក់​បាន​ដែរ​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top