Connect with us
Trulli

បាតុករ​មីយ៉ាន់ម៉ា​បន្ត​តវ៉ា​ថ្ងៃទី ៤ ទោះ​មានការ​ចាប់ខ្លួន និង​បង្រ្កាប​

អាស៊ាន

បាតុករ​មីយ៉ាន់ម៉ា​បន្ត​តវ៉ា​ថ្ងៃទី ៤ ទោះ​មានការ​ចាប់ខ្លួន និង​បង្រ្កាប​

បាតុករ​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បន្ត​ប្រមូល​ផ្តុំគ្នា​តវ៉ា​បើ​ទោះជា​មានការ​ចាប់ខ្លួន​និង​បង្រ្កាប ពី​ប៉ូលី​សមី​យ៉ាន់​ម៉ា ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស BBC ចុះ ផ្សាយ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ។

រូបភាព បាតុកម្មនៅមីយ៉ាន់ម៉ា

រូបភាព បាតុកម្មនៅមីយ៉ាន់ម៉ា

បាតុករ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា​ប្រឆាំង​នឹង​របប​ដឹកនាំ​យោធា​ចាប់តាំងពី​ថ្ងៃទី៦ ខែកុម្ភៈ នៅក្នុង ទី​ក្រុង​ធំៗ ដូចជា យ៉ាង​ហ្គូន (Yangon​) ម៉ាន់​ដា​ឡាយ (Mandalay​) និង​រដ្ឋធានី ណៃ​ពិ​ដរ (Naypyidaw​) ។ បើ​ទោះជា​បាតុកម្មអហិង្សា តែ​ប៉ូល​ី​សមី​យ៉ាន់​ម៉ា បាន​ប្រើ​កាណុង​បាញ់​ទឹក បាញ់​ស្រោច​ដើម្បី​បំបែកហ្វូង​បាតុករ ចាប់ខ្លួន​បាតុករ និង​បាញ់​គ្រាប់​កម្លាំង​ជ័រ​ទៅលើ​ហ្វូង បាតុករ​ផង​ដែរ ។ របប​យោធា​ក៏បាន​ចេញច្បាប់​អាជ្ញាសឹក​ដោយ​ហាមប្រាម​មិន​ឱ្យ​ពលរដ្ឋ មីយ៉ាន់ម៉ា ប្រមូល​ផ្តុំគ្នា​ចាប់ពី ៤ នាក់​ឡើង​ទៅ​ផង​ដែរ ។ ទោះជាយ៉ាងណា ព្រឹត្តិ​ការណ៍​ទាំង អស់នេះ មិន​អាច​បញ្ឈប់​សកម្មភាព​តវ៉ា​របស់​បាតុករ​ដែល​កំពុង​ស្រេកឃ្លាន​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​បាន​នោះ​ទេ ។

បាតុករ​នៅតែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​អ្នកទោស​នយោបាយ​ដទៃ ទៀត និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ។ ពួក​គេ​ចាត់ទុក​ការ​ធ្វើ​រដ្ឋប្រហារ​ក្តោប​ក្តាប់ អំណាច​ជាថ្មី​របស់​ក្រុម​យោធា គឺជា​ការប្រមាថ​មើលងាយ​ទៅលើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ មីយ៉ាន់ម៉ា ។

គួរ​បញ្ជាក់​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD​) របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​រយៈពេល ៥ ឆ្នាំ​បន្ត​ទៀត កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ុន្តែ​ក្រុម យោធា​បាន​ច្រានចោល​លទ្ធផល​បោះឆ្នោត និង​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ និង​បាន​ចាប់​ឃុំខ្លួន​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នៅក្នុង​ផ្ទះ ។ប្រទេស​ប្រជាធិបតេយ្យ រួមមាន​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​អង្គការសហប្រជាជាតិ បាន​ទាមទារ​ឱ្យ​របប​យោធា​ភូមា​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ និង​ថ្កោលទោស​ការប្រើ​អំពើ ហិង្សា​លើ​ហ្វូង​បាតុករ ។

មេដឹកនាំ​យុវ​បាតុករ​ម្នាក់​បាន​ថ្លែងប្រាប់​សារព័ត៌មាន Reuters ថា ពួក​គេ​មិន​អាច​នៅ​ស្ងៀម​បាន ទេ ។ លោក​ថា ប្រសិនបើ​មានការ​បង្ហូរឈាម​ទៅលើ​បាតុកម្មអហិង្សា​របស់​ពួក​គេ នោះ​មនុស្ស ម្នា​នឹង​ចេញ​មកកាន់​តែ​ច្រើន​ថែមទៀត ។

បាតុករ​ដែល​ចូល​រួល​ធ្វើបាតុកម្ម​រួមមាន យុវជន កម្មករ​រោងចក្រ​កាត់ដេរ គ្រូបង្រៀន មន្រ្តី រាជការ និង​គ្រូពេទ្យ​ជាដើម ។ប្រទេស​នូវែ​លសេ​ឡង់​បាន​ប្រកាស​ផ្អាក​ទំនាក់ទំនង​កម្រិតខ្ពស់​ជាមួយ​មីយ៉ាន់ម៉ា ព្រមទាំង ដាក់​បំរាម​ធ្វើដំណើរ​ដល់​មេដឹកនាំ​យោធា និង​ព្រមាន​កាត់​ផ្តាច់​កម្មវិធី​ជំនួយ​ដល់​របប​យោធា ។ចំណែក​សហរដ្ឋ​អាម​រិក​ក៏​កំពុង​ពិនិត្យ​ឡើងវិញ​ពី​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា និង​បាន​ព្រមាន​ដែរ​ថា​អ្នកទទួល​ខុសត្រូវ​ចំពោះ​រដ្ឋប្រហារ​នឹង​ត្រូវ​ទទួលរង​នូវ​ផលវិបាក ៕

 

Continue Reading
You may also like...

More in អាស៊ាន

  • តំបន់&អន្តរជាតិ

    រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​ ២​ ​មីនា​ ​ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នៅ​មី​យ៉ា​ន​ម៉ា​

    By

    ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អា​ស៊ាន​នឹង​មាន​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​នេះ​ ​តាមរយៈ​ ​Video Conference​ ​ដើម្បី​ស្តាប់​ពី​ការ​ឡើង​លើក​របស់​តំណាង​របប​យោធា​មី​យ៉ា​ន់​ម៉ា​ ​អំពី​ស្ថានភាព​ដែល​កំពុងតែ​កើតមានឡើង​នៅ​ក្នុង​ប្រទេស​សមាជិក​អា​ស៊ាន​មួយ​នេះ​ ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​សឹង្ហ​បុរី​ ​លោក​ ​V​i​via​n B​a​l​a​kr​i​s​h​n​an​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ CN​A​ ​។​...

  • អាស៊ាន

    មីយ៉ាន់ម៉ា ៖ បាតុករ​រាប់ពាន់​នាក់​បន្ត​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​

    By

    ប្រជាជន​មីយ៉ាន់ម៉ា​រាប់ពាន់​នាក់​បន្ត​ចុះ​ថ្នល់​នៅ​ថ្ងៃទី១៧ កុម្ភៈ នេះ​នៅក្នុង​ទី​ក្រុ​ងយ៉ាងហ្គូន ដើម្បី​ប្រឆាំង​រដ្ឋប្រហារ បើ​ទោះជា​របប​យោធា​បាន​បង្កើន​កម្លាំង​បង្រ្កាប និង​បាន​ដាក់​ពង្រាយ រថពាសដែក​នៅ​តាម​ដងផ្លូវ​ក្តី ។ បើ​ទោះជា​បាតុកម្ម​គឺជា​ការ​ប្រមូល​ផ្តុំ​អហិង្សា ប៉ុន្តែ​អង្គការសហប្រជាជាតិ​ព្រួយ​អំពី​ការ​ផ្ទុះឡើង នៃ​អំពើ​ហិង្សា​ដោយសារតែ​ថា​ពួក​យោធា​បាន​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ និង​ពេលខ្លះ បង្រ្កាប​ដោយ​ហិង្សា​ទៅលើ​ហ្វូង​បាតុករ ។ បាតុករ​មួយចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ផ្សេងទៀត​រង​របួសធ្ងន់​និង​ស្រាល​ដោយសារ...

  • អាស៊ាន

    មីយ៉ាន់ម៉ា ៖ ដំ​ណើរ​រប៉ា​ក់​រប៉ើក​នៃ​លទ្ធិប្រជាធិបតេយ្យ​

    By

    ក្រុម​យោធា​បាន​ដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំងពី​ប្រទេស​មួយ​នេះ ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ ១៩៤៨ មក ។ ក្រោយ​ទទួល​បាន​ឯករាជ្យ របប​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន​ម៉ា​បាន​ដំណើរការ​មួយរយៈពេល ប៉ុន្តែ​នៅ​ឆ្នាំ ១៩៦២ មេទ័ព យោធា​ឈ្មោះ អ៊ូ នេ វីន (U Ne...

  • អាស៊ាន

    យោធា​មីយ៉ាន់ម៉ា​បាន​ចាប់ខ្លួន​បាតុករ​ជិត ៣០ នាក់

    By

    ​របប​យោធា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ នេះ​បាន​ចាប់ខ្លួន​បាតុករ​ជិត ៣០ នាក់​នៅក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​អ្នកទោស នយោបាយ​មក​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី ។ បាតុករ​ដែល​គាំទ្រ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចុះ​ផ្លូវ​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ចាប់ពី​ថ្ងៃទី៦ ខែកុម្ភៈ...

  • អាស៊ាន

    បាតុករ​មីយ៉ាន់ម៉ា​ នៅតែ​បន្ត​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម​ ទោះ​សមត្ថកិច្ច​ព្យាយាម​បំបែក

    By

    ​រលក​នៃ​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​យោធា​ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​នៅតែ​បន្ត​កើតមាន ​និង​មានទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង​ៗ ក្រោយពី​ពួក​មេដឹកនាំ​យោធា​ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អតីត​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ។ សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន CNA ឱ្យ​ដឹង​ថា ប៉ូលី​សមី​យ៉ាន​ម៉ា នៅ​ថ្ងៃទី ៨...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top