Connect with us
Trulli

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ជនជាតិចិនយកសត្វតោទៅ ចិញ្ចឹមនៅផ្ទះវិញ

កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ជនជាតិចិនយកសត្វតោទៅ ចិញ្ចឹមនៅផ្ទះវិញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចចិត្ត អនុញ្ញាតឱ្យជនជាតិចិនដែលជាម្ចាស់តោយកសត្វតោរបស់ខ្លួនទៅចិញ្ចឹមនៅផ្ទះរបស់ខ្លួនវិញ ក្រោយពីសត្វតោនោះត្រូវបានសមត្ថកិច្ចរឹបអូសយកពីម្ចាស់ទៅថែរក្សានៅសួនសត្វភ្នំតាម៉ៅ អស់មួយរយៈពេលខ្លី ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា លោក បានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា នឹងអនុញ្ញាតឱ្យម្ចាស់សត្វ តោយកតោនោះទៅចិញ្ចឹមវិញ ប៉ុន្តែក្នុងលក្ខខណ្ឌដែលម្ចាស់ត្រូវតែធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងសម្រាប់មនុស្សនៅក្នុងផ្ទះ និងអ្នករស់នៅជិតខាង ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ជនជាតិចិនម្នាក់ដែលចិញ្ចឹមសត្វតោដោយមិនបានសុំច្បាប់ ពីអាជ្ញាធរនៅក្នុងផ្ទះវីឡាមួយកន្លែងឋិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចរឹបអូសយកសត្វតោរបស់ខ្លួន និងត្រូវបានរដ្ឋបាលព្រៃឈើ ពិន័យជាប្រាក់ចំនួន ៣ ម៉ឺនដុល្លារអាមេរិក ដោយសារតែបុរសរូបនោះបានចិញ្ចឹមសត្វតោនៅ ក្នុងផ្ទះខុសច្បាប់ ។

ប៉ុន្តែម្ចាស់សត្វតោជនជាតិចិននោះ និយាយថាលោកមិនបានចិញ្ចឹមសត្វតោនោះដើម្បីលក់ បន្ត ឬធ្វើអាជីវកម្មនោះទេ គឺចិញ្ចឹមក្នុងលក្ខណៈជាសត្វចិញ្ចឹមនៅតាមផ្ទះដូចសត្វចិញ្ចឹម ដទៃទៀត ។

ក្រោយសត្វតោនោះត្រូវបានសមត្ថកិច្ចយកទៅឱ្យរស់នៅក្នុងសួនសត្វភ្នំតាម៉ៅ មានសេចក្តី រាយការណ៍ថា សត្វតោនោះមិនស៊ីចំណីនោះទេ ។ ស្របពេលជាមួយគ្នា មានមតិសាធារណ ជនជាច្រើនបានសម្តែងក្តីអាណិតចំពោះសត្វតោនោះ នៅពេលដែលម្ចាស់វាទៅជួប និងផ្តល់ ចំណី ។ អ្នកខ្លះបានស្នើឱ្យសមត្ថកិច្ចប្រគល់សត្វតោនោះឱ្យម្ចាស់យកទៅចិញ្ចឹមនៅផ្ទះវិញ ។

លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់នៅក្នុងខ្ទង់ Comment ហ្វេសប៊ុករបស់លោកថា ក្នុងករណី ដែលមានការផាកពិន័យទៅលើម្ចាស់សត្វតោ ត្រូវជូនត្រឡប់ទៅវិញផងដែរ ៕

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top