Connect with us
Trulli

កម្មករ​ប្រមូល​ស​ម្រាម​នៅ​រាជធានី​ភ្នំពេញ​នឹង​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​

កម្ពុជា

កម្មករ​ប្រមូល​ស​ម្រាម​នៅ​រាជធានី​ភ្នំពេញ​នឹង​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​

​កម្មករ​ប្រមូល​ស​ម្រាម​នៅ​រាជធានី​ភ្នំពេញ​ ​គឺជា​មនុស្ស​អាទិភាព​បន្ត​ដែល​ត្រូវ​ទទួល​បានការ​ ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ពី​ក្រសួងសុខាភិបាល​កម្ពុជា​ ​។​

 

​សេចក្តីជូនដំណឹង​របស់​​​ក្រសួងសុខាភិបាល​ ​លើកឡើង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​Sin​o​p​harm​ ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ ​ត្រូវ​បាន​អនុ​ញ្ញាតិឱ្យ​ចាក់​ជូន​កម្មករ​ប្រមូល​ស​ម្រាម​ ​នៅ​រាជធានី​ភ្នំពេញ​ ​បន្ថែម​លើក​ក្រុម​មនុស្ស​ដែល​ជា​បុគ្គលិក​សុខាភិបាល​ ​កងកម្លាំង​ប៉ូលីស​ជាតិ​ ​និង​អាជ្ញាធរ​ជួរមុខ​ ​ដូចជា​គណៈ​អភិបាល​ខេត្ត​ ​គណៈ​អភិបាល​ក្រុង​/​ស្រុក​/​ខណ្ឌ​ ​គណៈកម្មការ​ ​ភូមិ​/​ឃុំ​/​សង្កាត់​ ​។​

​ក្រសួង​ប្រកាស​ឱ្យ​ពលរដ្ឋ​ដែល​ជា​កម្មករ​ប្រមូល​ស​ម្រាម​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​មាន​អាយុ​ ​ចាប់ពី​ ​១​៨​ ​ដល់​ ​៥​៩​ ​ឆ្នាំ​ ​ទៅ​ទទួលការ​ចាក់​វ៉ាក់សាំង​ដោយ​ឈ​រលើ​គោលការណ៍​ស្ម័គ្រចិត្ត​ ​។​

​ក្រសួង​ប្រកាស​ថា​នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន​ក្នុង​ក្រុម​អាយុ​ពី​ ​១​៨​ ​ដល់​ ​៥​៩​ ​ឆ្នាំ​ ​ផ្សេងទៀត​ ឱ្យ​មក​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ដោយ​ស្ម័គ្រចិត្ត​នៅ​ពេលក្រោយ​ៗ​ទៀត​ ​៕​

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top