Connect with us
Trulli

ប្រធាន​បទ​កិច្ចពិភាក្សា​៖​ ​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​អាវយឺត​ ​«​ខ្មែរក្រោម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីន​»​

កម្ពុជាក្រោម

វាគ្មិន​ ​៖​ ​លោក​ ​ថា​ច់ ​វិសាល​ (​សហរដ្ឋអាមេរិក​) , ​លោក​ ​ថា​ច់ ​ច​ន្រ្ទា (​កម្ពុជា​)

អ្នក​សម្របសម្រួល​ ​៖​ ​លោក​ ​យាង​ ​សុធា​រិន្ទ

​អាជ្ញាធរ​វៀតណាម​នៅ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​កាលពី​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចុះ​រឹបអូស​យក​អាវយឺត​ពី​ម្ចាស់ផ្ទះ​បោះពុម្ព​លើ​អាវយឺត​ដែល​ជា​ពលរដ្ឋ​ខ្មែរក្រោម​ ​ស្ថិតនៅ​ភូមិ​ ​២​ ​ឃុំ​ឫស្សីស្រុក​ ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​ដោយ​អាជ្ញាធរ​អះអាង​ថា​ ​នៅ​លើ​អាវយឺត​ទាំងនោះ​មាន​សរសេរ​អក្សរ​ ​«​ខ្មែរក្រោម​»​ ​។​

​ប្រតិបត្តិការ​ចុះ​រឹបអូស​យក​នេះ​ ​បាន​កើតឡើង​ប្រមាណ​ ​១​ ​ម៉ោង​ ​ក្រោយ​ពី​ម្ចាស់ផ្ទះ​បោះពុម្ព​ ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​នូវ​អាវយឺត​ដែល​ខ្លួន​បាន​បោះពុម្ព​រួច​ ​និង​ ​មាន​សរសេរ​អក្សរ​នៅ​ខាងមុខ​អាវ​ថា​ ​«​ខ្មែរក្រោម​អបអរ​ទិវា​នារី​អន្តរជាតិ​»​ ​។​ ​ការ​បង្ហោះ​នេះ​ ​ម្ចាស់ផ្ទះ​បោះពុម្ព​មាន​ចេតនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ហាង​របស់​ខ្លួន​ផង​ ​និង​បង្ហាញ​ពី​ ​គុណភាព​នៃ​ការ​បោះពុម្ព​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​ផង​ ​។​ ​តែ​ផ្ទុយទៅវិញ​ ​ត្រូវ​ ​អាជ្ញាធរ​វៀតណាម​ចុះទៅ​រឹបអូស​ ​និង​កោះហៅ​ទៅ​ណែនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​ថែមទៀត​ ​។​

Continue Reading
You may also like...

More in កម្ពុជាក្រោម

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top