Connect with us
Trulli

ក្រសួងសុខាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៣ ប្រភេទ​

កម្ពុជា

ក្រសួងសុខាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៣ ប្រភេទ​

រហូត​មកទល់​ពេលនេះ មាន​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣ ប្រភេទ​ហើយដែល​ត្រូវ​បាន ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ វ៉ាក់សាំង​ទាំង ៣ ប្រភេទ​នោះ រួមមាន​វ៉ាក់សាំង SARS​-CoV​-2 (Sinopharm​) វ៉ាក់សាំង Sinovac’s Covid​-19 ផលិត​ដោយ​ប្រទេស​ចិន និង​វ៉ាក់សាំង AstraZeneca’s Covid​-19 ផលិត​ដោយ​ចក្រភព អង់គ្លេស ។

 

គួរ​បញ្ជាក់​ថា វ៉ាក់សាំង SARS​-CoV​-2 Sinopharm ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស ឱ្យ​ប្រើប្រាស់​តាំងពី​ថ្ងៃទី៨ ខែកុម្ភៈ ។ ដោយឡែក វ៉ាក់សាំង Sinovac’s Covid​-19 និង​វ៉ាក់សាំង AstraZeneca’s Covid​-19 ទើបត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ចុះ​ថ្ងៃទី១២ ខែកុម្ភៈ បញ្ជាក់​ថា វ៉ាក់សាំង Sinovac’s Covid​-19 និង​វ៉ាក់សាំង AstraZeneca’s Covid​-19 ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ សុវត្ថិភាព​នៅក្នុង​ប្រទេស​ចិន និង​ចក្រភព​អង់គ្លេស ព្រមទាំង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​បន្ទាន់ (Emergency Use Authorization​) ។

 

 

កាលពី​ថ្ងៃទី ៧ ខែកុម្ភៈ វ៉ា​ក់​សំាង SARS​-CoV​-2 (Sinopharm​) ចំនួន ៦០ ម៉ឺ​នដូស​ដែល​ជា​ជំនួយ របស់​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា ក្នុង​នោះ ៣០ ម៉ឺ​នដូស​ផ្តល់​ទៅ​ឱ្យ​ក្រសួង សុខាភិបាល និង ៣០ ម៉ឺន​ដូ​សទៀ​ត ប្រគល់​ឱ្យ​ក្រសួងការពារជាតិ ។ ចំណែក​វ៉ាក់សាំង​ចំនួន ៤០ ម៉ឺ​នដូស​ផ្សេងទៀត​ដែល​ចិន​បាន​សន្យា​ផ្តល់​ឱ្យ​កម្ពុជា​នឹង​បញ្ជូន​មក​ជាបន្តបន្ទាប់​នៅពេល ក្រោយ​ទៀត ។

ក្រោយ​ទទួល​បាន​វ៉ាក់សាំង​ចំនួន ៦០ ម៉ឺន​ដូ​សពី​ប្រទេស​ចិន ក្រសួងសុខាភិបាល ក៏ដូចជា ក្រសួងការពារជាតិ​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី ១០ ខែកុម្ភៈ ដល់​ក្រុម បុគ្គល​មាន​អាទិភាព​ដែល​មាន​អាយុ​ចាប់ពី ១៨ ដល់ ៥៩ ឆ្នាំ ។ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ថា​លោក​មិន​អាច​ទទួលការ​ចាក់​វ៉ាក់សាំង​បានទេ​ដោយសារ​វ័យ​របស់​លោក ។ ប៉ុន្តែ​លោក​បាន​អនុញ្ញាតិ​ឱ្យ​កូន​ៗមួយចំនួន​របស់​លោក​ចូលរួម​ចាក់​វ៉ាក់សាំង​ជំនួយ​របស់​ចិន​នេះ ។

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ធ្វើឡើង​នៅ​តាម​ទីតាំង រួមមាន មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ​ព្រះ អង្គឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត មន្ទីរពេទ្យ​កុមារ​ជាតិ និង​មន្ទីរពេទ្យ​ព្រះកេតុមាលា ៕

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top