Connect with us
Trulli

កម្ពុជា​មាន​មនុស្ស​ ​៤​ ​នាក់​ហើយ​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ខណៈ​អ្នក​ឆ្លង​ថ្មី​នៅតែ​មាន​ច្រើន​

កម្ពុជា

កម្ពុជា​មាន​មនុស្ស​ ​៤​ ​នាក់​ហើយ​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ខណៈ​អ្នក​ឆ្លង​ថ្មី​នៅតែ​មាន​ច្រើន​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​កម្ពុជា​មាន​មនុស្ស​ចំនួន​ ​៤​ ​នាក់​ហើយដែល​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចាប់តាំង​ពី​កម្ពុជា​មាន​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​ជា​លើក​ទី​៣​ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​១​ ​មក​។​

​ក្នុងចំណោម​អ្នក​ដែល​បាន​ស្លាប់​នោះ​ ​៣​នាក់​ជា​បុរស​ ​និង​ម្នាក់​ជា​ស្រ្តី​ដែល​ត្រូវជា​ភរិយា​ ​របស់​អ្នកចំរៀង​លោក​ ហួ ឡា​វី​ ​។​ ​ពូក​គាត់​មាន​អាយុ​ចន្លោះ​ពី​ ​៤​៦​ ​ដល់​ ​៧​៥​ឆ្នាំ​ ​។​

​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មីនា​ ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​៧​៣​ ​នាក់​ ​ក្នុង​នោះ​ ​៧​១​ ​នាក់​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​ ​ចំណែក​អ្នក​ជាសះស្បើយ​ថ្មី​ ​មាន​ចំនួន​ ​១​៧​ ​នាក់​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ម៉ោង​ ​៧​ ​ព្រឹក​ថ្ងៃ​ទី​២​២​ ​ខែ​មីនា​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​ ​សម្រាក​ព្យាបាល​ចំនួន​ ​៧​៨​១​ ​នាក់​ ​ស្រី​ ​៣​៤​១​ ​នាក់​ ​ប្រុស​ ​៤​៤​០​ ​នាក់​ ​៕​

 

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top