Connect with us
Trulli

កម្ពុជា​រក​ឃើញ​ករណី​ស្លាប់​ទី​ ​៥​ ​ខណៈ​មនុស្ស​ ​៣​៥​ ​នាក់​ទៀត​វិជ្ជមាន​ ​និង​អ្នកជំងឺ​ ​៣​២​ ​នាក់​ ​ជាសះស្បើយ​

កម្ពុជា

កម្ពុជា​រក​ឃើញ​ករណី​ស្លាប់​ទី​ ​៥​ ​ខណៈ​មនុស្ស​ ​៣​៥​ ​នាក់​ទៀត​វិជ្ជមាន​ ​និង​អ្នកជំងឺ​ ​៣​២​ ​នាក់​ ​ជាសះស្បើយ​

កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២​៣​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​បាន​ប្រកាស​ថា​ ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ម្នាក់ទៀត​ ​តាមរយៈ​ ​«​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​»​ ​។​ ​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃនេះ​ ​។​ ​គិត​ត្រឹម​មួយ​ខែ​បី​ថ្ងៃ​នៃ​ការ​ឆ្លង​កូ​វី​ដ​-​១​៩​ ​ក្នុង​ ​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​»​ ​កម្ពុជា​មាន​ករណី​ស្លាប់​ ​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចំនួន​ ​៥​ ​នាក់​ហើយ​ ​។​

បើ​តាម​ក្រសួងសុខាភិបាល​ ​ប្រកាស​ថា​ ស្រ្តី​ជាតិខ្មែរ​អាយុ​ ​៦​២​ ​ឆ្នាំ​ ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​។​ ​ក្រុម​គ្រូពេទ្យ​ ​បាន​សន្និដ្ឋាន​ថា​ ស្រ្តី​វ័យ​ ​៦​២​ ​ឆ្នាំ​រូប​នេះ​ ​រង​ការ​វ៉ៃ​លុក​យ៉ាង​លឿន​ ​ដែល​ធ្វើឲ្យ​រលាក​សួត​ទាំង​សង​ធ្ងន់​ធ្ងូ​រ​ ​និង​ខ្សោយ​សួត​ខ្លាំងពេក​ ​។​

ចំណែក​ ​សេចក្តីប្រកាស​ព័ត៌មាន​ ​អំពី​ករណី​អ្នក​ឆ្លង​ជម្ងឺ​-កូ​វី​ដ​ប្រចាំថ្ងៃ​ ​ក្រសួងសុខាភិបាល​កម្ពុជា​រក​ឃើញ​ករណី​វិជ្ជ ​ចំនួន​ ​៣​៥​ ​នាក់​បន្ថែម​ទៀត​ ​ក្នុង​នោះ​ ​មាន​អ្នក​ឆ្លង​ក្នុង​ ​«​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​»​ ​ចំនួន​ ​៣​៣​ ​នាក់​ ​និង​អ្នក​ធ្វើដំណើរ​មក​ពីក្រៅ​ប្រទេស​ ​២​ ​នាក់​ ​ខណៈ​មាន​អ្នក​ជាសះស្បើយ​ ​៣​២​ ​នាក់​ ​។​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងសុខាភិបាល​ដដែល​បញ្ជាក់​ថា​ ​មនុស្ស​ ​៣​៥​ ​នាក់​ ​ដែល​វិជ្ជមាន​កូ​វី​ដ​-​១​៩​ ​នោះ​ ​ត្រូវ​បាន​រក​ឃើញ​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្ដាល​ ​ព្រះ​សី​ហ​នុ ​និង​សៀមរាប​ ​។​

គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​ ​២​០​ ​ខែកុម្ភៈ​ ​ដល់​ថ្ងៃ​ទី​ ​២​៣​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​កម្ពុជា​មាន​អ្នក​កើត​កូ​វី​ដ​-​១​៩​ ​សរុប​១​ ​៧​៨​៨​ ​នាក់​ ​ក្នុង​នោះ​ ​១​២​៦​៦​ ​នាក់​ស្ថិត​ក្នុង​ ​«​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​»​ ​។​ ​អ្នកព្យាបាល​ជាសះស្បើយ​ ​សរុប​មាន​ ​៩​៩​៩​ ​នាក់​ ​និង​កំពុង​បន្ត​សម្រាក​ព្យាបាល​ ​ចំនួន​ ​៧​៨​៣​ ​នាក់​ ​។​

សូម​បញ្ជាក់​ថា​ ​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​ ​គិត​ចាប់តាំង​ពី​ឆ្លង​រាលដាល​ក្នុង​ ​«​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​»​ ​រហូតដល់​មកដល់ពេលនេះ​ ​មាន​ករណី​ស្លាប់​ ​៥​ ​នាក់​ ​រួចមក​ហើយ​ ​ដោយ​ក​ករណី​ទី​ ​១​ ​បុរស​ជន​ជាតិខ្មែរ​ ​អាយុ​ ​៥​០​ ​ឆ្នាំ​ ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​ ​១​១​ ​ខែ​មីនា​ ​ករណី​ទី​ ​២​ ​ស្ត្រី​អាយុ​ ​៦​២​ ​ឆ្នាំ​ (​ភរិយា​លោក​ ​ហួរ​ ឡា​វី​) ​ករណី​ទី​ ​៣​ ​បុរស​អាយុ​ ​៤​៦​ ​ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​ ​១​៩​ ​ខែ​មីនា​ ​ករណី​ទី​ ​៤​ ​បុរស​អាយុ​ ​៧​៥​ ​ឆ្នាំ​ (​វេជ្ជបណ្ឌិត​ ​ស្តើង​ ​ជា​) ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​មីនា​ ​និង​ករណី​ស្លាប់​ថ្មី​ ​នៅ​ថ្ងៃនេះ​ ​គឺ​ម្តាយ​របស់​តារា​សម្តែង​ អ៊ិ​ន​ ​ស្រី​ពី​ន​ ​ក្នុង​ក្រុម​កំប្លែង​នាយ​ក្រឹម​ ​បាន​ទទួល​មរណភាព​ក្នុង​អាយុ​ ​៦​២​ ​ឆ្នាំ​ ​នា​វេលា​ម៉ោង​ ​៥​ ​និង​ ​៤​០​នាទី​ ​ព្រឹក​ថ្ងៃ​ទី​ ​២​៣​ ​ខែ​មីនា​ ​៕​

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top