Connect with us
Trulli

អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​មាន​ ​៣​៧​ ​នាក់​ ​និង​ជាសះស្បើយ​ ​១​៩​ ​នាក់​នៅ​ថ្ងៃ ​១​៨​ ​មីនា​

កម្ពុជា

អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​មាន​ ​៣​៧​ ​នាក់​ ​និង​ជាសះស្បើយ​ ​១​៩​ ​នាក់​នៅ​ថ្ងៃ ​១​៨​ ​មីនា​

​ក្រសួងសុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សរុប​ចំនួន​ ​៣​៧​ ​នាក់​ ​ដែល​សុទ្ធតែ​ជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​។​ ​ចំណែក​អ្នក​ជាសះស្បើយ​ថ្មី​ ​មាន​ចំនួន​ ​១​៩​ ​នាក់​ ​។​

​ករណី​ឆ្លង​ថ្មី​ទាំងនេះ​មានតែ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​ព្រះ​សី​ហ​នុ ​និង​ ​ខេត្ត​កណ្តាល​ ​។​

​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​មាន​អ្នកជំងឺ​កូ​វី​ដ​-​១​៩​ ​កំពុង​ ​សម្រាក​ព្យាបាល​ចំនួន​ ​៦​៥​៨​ ​នាក់​ ​ស្រី​ ​២​៨​១​ ​នាក់​ ​ប្រុស​ ​៣​៧​៧​ ​នាក់​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ស្ពឺ​ ​ព្រះ​សី​ហ​នុ ​កណ្តាល​ ​ស្វាយរៀង​ ​កោះ​កុង​ ​កំពង់ធំ​ ​ព្រៃវែង​ ​កំពង់ចាម​ ​សៀមរាប​ ​បាត់​ដំបង​ ​តាកែវ​ ​និង​បន្ទាយ​មានជ័យ​ ​។​ ​ចំណែក​អ្នកជំងឺ​ចំនួន​ ​២​០​ ​នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ ​៣​៧​ ​នាក់​ ​កំពុង​រង់ចាំ​ក្រសួង​បញ្ជូន​ទៅ​កន្លែង​សម្រាក​ព្យាបាល​ ​។​

​សូម​បញ្ជាក់​ថា​ ​កម្ពុជា​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-​១​៩​ ​លើក​ទី​១​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​និង​ជា​អ្នក​បើកបរ​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-​១​៩​ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ​២​០​ ​កុម្ភៈ​ ​៕​

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top