Connect with us
Trulli

កម្ពុជា​បណ្តេញ​អ្នកកាសែត​ជនជាតិ​ចិន​ ​ចេញពី​ប្រទេស​ ​ក្រោយ​ផ្សាយ​ថា​ ​កម្ពុជា​លក់​វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិន​

កម្ពុជា

កម្ពុជា​បណ្តេញ​អ្នកកាសែត​ជនជាតិ​ចិន​ ​ចេញពី​ប្រទេស​ ​ក្រោយ​ផ្សាយ​ថា​ ​កម្ពុជា​លក់​វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិន​

​ក្រសួងមហាផ្ទៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​នេះ​សម្រេច​បណ្តេញ​អ្នកកាសែត​ដែល​ជា​ជនជាតិ​ ​ចិន​ចេញពី​ប្រទេស​កម្ពុជា​ក្រោយ​ពី​អ្នកកាសែត​រូប​នោះ​បាន​ផ្សព្វផ្សាយ​ថា​កម្ពុជា​លក់​វ៉ាក់សាំង​ ​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​ជា​ជំនួយ​របស់​ចិន​ក្នុង​តម្លៃ​ ​១​២​០​ ​ដុល្លារ​ ​។​

​សេចក្តីប្រកាស​របស់​​​ក្រសួងមហាផ្ទៃ​ដែល​មាន​ចុះហត្ថលេខា​ដោយ​លោក​ ​ស​ ​ខេង​ ​រដ្ឋ​ម​ន្រ្តី​ក្រ​ ​សួង​មហាផ្ទៃ​ ​បញ្ជាក់​ថា​ ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រកម្ពុជា​ចំពោះ​ជនបរទេស​ឈ្មោះ​ ​She​n K​aid​on​g​ ​ភេទប្រុស​ ​ជនជាតិ​ចិន​ ​សញ្ជាតិ​ចិន​ ​ពាក់ព័ន្ធ​បទល្មើស​ប្រព្រឹត្ត​នៅ​ព្រះរាជា​ណា​ ​ចក្រ​កម្ពុជា​ ​ទៅ​ប្រទេស​ដើម​វិញ​ ​និង​ហាមឃាត់​ចូល​ព្រះរាជាណាចក្រកម្ពុជា​ជាថ្មី​ ​។​

 

​សេចក្តីប្រកាស​ដដែល​ ​លើកឡើង​ថា​ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មាន​ភារកិច្ច​បណ្តេញ​ជន​ ​បរទេស​រូប​នេះ​ ​ចេញពី​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ ​៧​ ​ថ្ងៃ​យ៉ាង​យូរ​គិត​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ ​ប្រកាស​នេះ​ ​។​

​ក្នុងពេលជាមួយគ្នា​ ​ក្រសួង​ព័ត៌មាន​ក៏បាន​ចេញ​សេចក្តីប្រកាស​ ​សម្រេច​លុបចោល​អាជ្ញា​ប​ណ្ណ ​របស់​​​ក្រសួង​ព័ត៌មាន​ដែល​អនុ​ញ្ញាតិឱ្យ​លោក​ ​អ៊ុង​ ​គង្គា​ ​បើក​ដំណើរការ​ធ្វើអាជីវកម្ម​កាសែត​ ​អង្គរ​ធូ​ដេ (​An​g​kor ​Today​) ​។​

​ក្រសួង​ព័ត៌មាន​អះអាង​ថា​ ​ម្ចាស់​អាជ្ញា​ប​ណ្ណ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​ ​មាន​ចេតនា​ ​ទុច្ចរិត​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សុខភាព​សាធារណៈ​ ​បង្ក​ភាព​ច្របូកច្របល់​ ​ចលាចល​នៅ​ក្នុង​សង្គម​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ ​និង​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​ ​និង​កិច្ចសន្យា​ដែល​សាមីខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រ​ ​សួង​ព័ត៌មាន​ ​។​

​សូម​បញ្ជាក់​ថា​ ​អ្នកកាសែត​ជនជាតិ​ចិន​ ​លោក​ ​She​n K​aid​on​g​ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សៀម​ ​រាប​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែកុម្ភៈ​ ​៕​

 

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top